រដ្ឋបើកការដ្ឋានសង់អគារតម្លៃជាង $១លាន សម្រាប់ទទួលទេសចរក្នុងតំបន់ប្រវត្តិសាស្ត្រកោះថ្ម ខេត្តត្បូងឃ្មុំ

អគារសម្រាប់ទទួលភ្ញៀវទេសចរ និងការស្នាក់នៅ ​ស្ថិតក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ, ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះដែរ ឯកឧត្តម សៅ សុខា បានឱ្យដឹងថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៊ិច១៦ គឺជាទីតាំងស្លាកស្នាមប្រវត្តិសាស្ត្រមួយនៃដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តស្ម័គ្រស្មោះ ក្នុងរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤៧ឆ្នាំមុន។

គួរបញ្ជាក់ដែថា គិតមកដល់ពេលនេះ តំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្ម អ៊ិច១៦ បានសាងសង់សំណង់ជាច្រើនរួមមាន៖ រូបសំណាក់ព្រះអង្គគោកធ្លក មហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនពលីជីវិតពេលតស៊ូរំដោះជាតិ អគារមិត្តភាព សារមន្ទីរតេជោកោះថ្ម សាលាសំណាក់ វេទិកា ស្រះទឹក ស្តេចនាគមហាជ័យ ទីលានចុះចតឧត្ថម្ភាគចក្រ តារាងទីលានបាល់ទាត់ ដាំកូនឈើនិង ផ្កាលម្អ ដាក់ភ្លើងបំភ្លឺផ្លូវ កសាងផ្លូវកៅស៊ូ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។

បើតាមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ដែរថា កិច្ចកសាងនៅតំបន់ប្រវត្តិសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាមិនទាន់បញ្ចប់នៅឡើយទេ ខណៈអគារសម្រាប់ទទួលភ្ញៀវ និងការស្នាក់នៅដែលបានបើកការដ្ឋានសាងសង់នៅពេលនេះ គឺមានតម្លៃរហូតជាង ១លានដុល្លារឯណោះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]