វៀតណាម ស្នើសុំនាយករដ្ឋមន្ត្រីនាំចូលខ្សាច់ពីកម្ពុជាបន្ថែម ខណៈតម្រូវការខ្សាច់ក្នុងស្រុកកំពុងកើនឡើងខ្លាំង

ថ្មីៗនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានដាក់សំណើជូននាយករដ្ឋមន្ត្រីវៀតណាមលោក Phạm Minh Chính ដើម្បីសុំគោលការណ៍នាំចូលខ្សាច់បន្ថែមទៀតពីប្រទេសកម្ពុជា សម្រាប់បំពេញតម្រូវការវិស័យសំណង់ក្នុងប្រទេសវៀតណាម នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពព័ត៌មានដោយ បានធ្វើការស្ទង់មតិលើលទ្ធភាពនៃការនាំចូលខ្សាច់សំណង់ពីកម្ពុជាទៅវៀតណាម Vietnamnews.vn ចុះផ្សាយកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ។

យោងតាមប្រភពដដែលបានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងចំនួនពីររបស់វៀតណាម បានធ្វើការសិក្សាសមិទ្ធិលទ្ធភាព (Survey on Feasibility) រួចទៅហើយ អំពីលទ្ធភាពដែលអាចបើកការនាំចូលខ្សាច់ពីកម្ពុជាបន្ថែមទៀតនេះ។ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពនេះ បង្ហាញឱ្យឃើញថា ធនធានខ្សាច់របស់កម្ពុជា អាចបំពេញតម្រូវការវិស័យសំណង់រយៈពេលវែង និងតម្រូវការចាំបាច់នៅពេលក្រោយៗទៀត នៃខេត្តភាគខាងត្បូងវៀតណាមបាន។

ស្ថិតិពីសារៈព័ត៌មានវៀតណាម Vietnamnews.vn បង្ហាញថា បច្ចុប្បន្ន ប្រទេសកម្ពុជាបាននាំចេញខ្សាច់ទៅកាន់វៀតណាមប្រមាណពី ៥០.០០០ ទៅ ៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ ក្រោមលក្ខខណ្ឌសេដ្ឋកិច្ចទីផ្សារសេរី ​ដោយមិន​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​កំណត់​តម្លៃ ហើយ​នឹង​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើមនៃធនធានខ្សាច់ថែមទៀត។ ច្បាប់កម្ពុជា ក៏តម្រូវឱ្យអ្នកធ្វើអាជីវកម្មនេះ មានអាជ្ញាប័ណ្ណបញ្ជាក់អាជីវកម្មត្រឹមត្រូវ ការបង់ពន្ធ និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិពាក់ព័ន្ធស្តីពីការបូមយកខ្សាច់ ការដឹកជញ្ជូន និងការនាំចេញ។

ក្នុងសំណើដាក់ជូនប្រមុខរដ្ឋាភិបាលក្រុងហាណូយនោះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋាភិបាលចាត់ឱ្យក្រសួងកិច្ចការដឹកជញ្ជូនវៀតណាម ដឹកនាំ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងកំណត់តម្រូវការសរុប និងបរិមាណខ្សាច់ដែលត្រូវការរបស់សហគ្រាស និងអ្នកម៉ៅការសំណង់វៀតណាម (មុននឹងបន្តចរចាលើសមត្ថភាពផ្គត់ផ្គង់ខ្សាច់ពីកម្ពុជា)។ វិធានការនេះ នឹងជំរុញឱ្យមានការចរចាយ៉ាងសកម្មជាមួយក្រុមហ៊ុនកម្ពុជាសម្រាប់កិច្ចសន្យាទិញខ្សាច់ស្របតាមបទប្បញ្ញត្តិនៃប្រទេសទាំងពីរ។

បច្ចុប្បន្ននេះ កម្ពុជាបានផ្តល់អាជ្ញាបណ្ណទាញយក និងនាំចេញខ្សាច់ទៅឱ្យក្រុមហ៊ុនក្នុងស្រុកចំនួនបីប៉ុណ្ណោះ (ក្រុមហ៊ុនបរទេសមិនត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្មបូមខ្សាច់ឡើយ)។ ក្នុង​នោះមាន ​ក្រុមហ៊ុន​ចតុមុខ​កម្ពុជា​នាំ​ខ្សាច់​ចេញ​ពី ៤ ម៉ឺន​ទៅ ៦ ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ប្រហែល ១៥ ទៅ ២០ក្រុមហ៊ុន។ ក្រុមហ៊ុន សុខ ធារ៉ា ដែល​មាន​ដី​បម្រុង​ទុក​ខ្សាច់​ជាង ២០០​លាន​ម៉ែត្រ​គូប នៅ​មិន​ទាន់​នាំ​ខ្សាច់​ចេញ​ទៅ​វៀតណាម​នៅ​ឡើយ​ទេ។ ចំណែកឯ ក្រុមហ៊ុន Global Green Energy ផ្គត់ផ្គង់ប្រហែល ១០.០០០  ម៉ែត្រគូបក្នុងមួយថ្ងៃដល់ក្រុមហ៊ុនវៀតណាមចន្លោះពីរទៅបីក្រុមហ៊ុន។

យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៃខ្សាច់ដែលបានទិញក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយការក្លែងបន្លំ និងការរត់ពន្ធខុសច្បាប់។

គួររំលឹកថា នាដើមខែមេសា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trần Hồng Hà បានដឹកនាំកិច្ចប្រជុំនៅទីក្រុងហូជីមិញ Hồ Chí Minh ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីស្ថានភាពនិងផែនការផ្គត់ផ្គង់ខ្សាច់ សម្រាប់យកមកដាក់គ្រឹះឱ្យគម្រោងផ្លូវក្រវ៉ាត់ក្រុងហូជីមិញ គឺផ្លូវជាតិលេខ ៣។

ក្នុងជំនួបនោះ ក្រសួងកិច្ចការដឹកជញ្ជូនវៀតណាមបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២១-២០២៥ តំបន់ដីសណ្ដទន្លេមេគង្គ និងតំបន់ភាគអាគ្នេយ៍កំពុងអនុវត្តគម្រោងផ្លូវល្បឿនលឿន និងគម្រោងសំខាន់ៗចំនួន២១ខ្សែ។ តម្រូវការសរុបសម្រាប់ការសាងសង់គម្រោងផ្លូវទាំងនោះ នឹងមានជិត ៧៧លានម៉ែត្រគូប ក្នុងនោះរួមមានដីប្រហែល ៧លានម៉ែត្រគូប និងខ្សាច់ជិត ៧០ លានម៉ែត្រគូប។

យោងតាមក្រសួងធនធានធម្មជាតិ និងបរិស្ថាន តម្រូវការខ្សាច់សម្រាប់ចាក់គ្រឹះផ្លូវក្រវ៉ាត់ក្រុង Hồ Chí Minh City លេខ៣ មានចំនួនប្រមាណ ៩,៣ លានម៉ែត្រគូប ក្នុងនោះបរិមាណខ្សាច់ដែលត្រូវការសម្រាប់តែក្នុងឆ្នាំ ២០២៤ មានប្រហែល ៦លានម៉ែត្រគូប។ បច្ចុប្បន្ននេះ បរិមាណខ្សាច់ដែលបានមកពីប្រភពក្នុងស្រុកនិងដែលបានចុះកិច្ចសន្យាក្នុងគម្រោងនេះរួចហើយនោះ មានប្រមាណ ៧លានម៉ែត្រគូប ដែលតួលេខនេះបង្ហាញថា វៀតណាមកំពុងខ្វះខាតខ្សាច់បន្ថែម ប្រមាណ ២,៣លានម៉ែត្រគូប។

ជុំវិញបញ្ហានេះ សមាគមអចលនទ្រព្យទីក្រុងហូជីមិញធ្លាប់បានរាយការណ៍ថា កម្ពុជាមានបំណងនាំចេញខ្សាច់ប្រហែល ១០០លានម៉ែត្រគូបក្នុងមួយឆ្នាំទៅកាន់ប្រទេសវៀតណាម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋចាប់ផ្តើមរៀបចំសំណង់ជុំវិញសារមន្ទីរទួលស្លែង សម្រាប់ជាគំរូដល់តំបន់អភិរក្សផ្សេងទៀតនៅកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមរៀបច […]

ត្រីមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារសំណង់ តម្លៃជិត ៣៥០លានដុល្លារ កើន២២%

ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចូលគ្រឿងសំណង់មានទឹ […]

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (២៧ វិច្ឆិកា ២០២១)

មាតិកាប្រចាំសប្តាហ៍ ២៧ វិច្ឆិកា ២០២១៖ #1 អគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្មី គ្រោងនឹងបញ្ចប់ការសាងសង់នៅដើម២០២២ [អានបន្ថែម] #2 សម្ដេច ហ៊ុន សែន សម្ពោធប្រើស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវ ៧១C ជាផ្លូវការ [អានបន្ថែម] #3 សម្ដេចហ៊ុន សែន៖ ការបើកលើកនេះ នឹងមិនថយក្រោយទេ សេដ្ឋកិច្ចឆ្នាំក្រោយអាចកើនជាង៥%  [អានបន្ថែម] #4 ADB ផ្តល់កម្ចី១៨០លានដុល្លារ ឱ្យកម្ពុជាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងសំខាន់ ៣ [អានបន្ថែម] #5 សម្ដេចហ៊ុន សែន គ្រោងចំណាយ ១០០ លានដុល្លារសង់ស្ពានតាម ទន្លេតូច និងស្ទឹងទូទាំងប្រទេស [អានបន្ថែម] #6 រដ្ឋាភិបាលនឹងសាងសង់មន្ទីរពេទ្យកម្រិតអន្តរជាតិតម្លៃ៨០លានដុល្លារ នៅតំបន់កប់ស្រូវ [អានបន្ថែម] ចុច Subscribe នៅលើ Construction & Property TV Channel ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។

នាទីស្វែងយល់ ភាគទី១០២៖ តើប្រទេសណាលើលោកដែលកម្មករសំណង់ប្រាក់ខែខ្ពស់បំផុត ហើយប្រទេសណាទាបបំផុត?

គេហទំព័រអន្តរជាតិ Workwear Guru ថ្មីៗនេះ បានចេញរបាយការណ៍មួយ រៀងចំណាត់ថ្នាក់ប្រទេសជុំវិញពិភពលោក ពីប្រទេសដែលល្អ និងអំណោយផលបំផុត សម្រាប់កម្មករសំណង់ រហូតដល់ប្រទេសដែលអាក្រក់បំផុត ដោយផ្អែកលើកត្តាប្រាក់បៀវត្ស៍ សុវត្ថិភាព និងចំណាយនៃការរស់នៅជាទូទៅ។ មកស្វែងយល់ទាំងអស់គ្នា ថាតើប្រទេសណាខ្លះដែលកម្មករសំណង់ បានប្រាក់ខែខ្ពស់បំផុត? ហើយប្រទេសណាខ្លះ ទទួលបានទាបបំផុត? ចុច Subscribe នៅលើ Construction & Property TV Channel និងចូលរួមក្នុងបណ្តាញព័ត៌មានតេឡេក្រាម Construction & Property News ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។

នាទីស្វែងយល់ ភាគទី១០១៖ ប្រយ័ត្នត្រូវពិន័យ ២ លាន! ស្វែងយល់ពីបទបញ្ញត្តិទុកដាក់សំរាម សម្រាប់ប្រភេទអចលនទ្រព្យនានា

ថ្មីនេះ អាជ្ញាធររាជធានីភ្នំពេញ កំពុងព្យាយាមរឹតបន្ដឹង ការទុកដាក់សំរាមឱ្យមានប្រសិទ្ធភាពជាងមុន ទិសដៅ គឺដើម្បីបង្កាបញ្ហាទឹកជំនន់ ដោយសារសំរាមស្ទះក្នុងប្រព័ន្ធលូ ក៏ដូចជាបង្កើនសោភណភាពទីក្រុងផងដែរ។ មកស្វែងយល់ទាំងអស់គ្នា អំពីបទបញ្ញត្តិនៃការទុកដាក់សំរាម សម្រាប់ប្រភេទអចលនទ្រព្យនានា។ ចុច Subscribe នៅលើ Construction & Property TV Channel និងចូលរួមក្នុងបណ្តាញព័ត៌មានតេឡេក្រាម Construction & Property News ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (២៥ កញ្ញា ២០២១)

មាតិកាប្រចាំសប្តាហ៍ ២៥ កញ្ញា ២០២១៖ #1 រដ្ឋបាលខណ្ឌច្បារអំពៅនឹងសាងសង់ផ្លូវថ្មី ១ខ្សែ ទទឹង ៣០ម៉ែត្រក្នុងសង្កាត់ព្រែកប្រា​ ​[អានបន្ថែម] #2 ក្រុមហ៊ុនអូស្ដ្រាលីទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាសលើដីជាង ១ម៉ឺនហិកតានៅខេត្តត្បូងឃ្មុំ [អានបន្ថែម] #3 រដ្ឋធ្វើប្រទានកម្មផ្តល់សិទ្ធដីព្រៃឈើ ១៧២ហិកតា នៅបន្ទាយស្រីឱ្យទៅក្រុមហ៊ុនអចលនទ្រព្យ [អានបន្ថែម] #4 ក្រសួងបង្ហាញគម្រោងសិក្សាផ្លូវដែក ភ្ជាប់ទៅកំពង់ផែភ្នំពេញស្ថិតនៅស្រុកកៀនស្វាយ [អានបន្ថែម] #5 ក្រុមហ៊ុនចិនចង់វិនិយោគបង្កើតសេវារថយន្តក្រុង នៅក្រុងព្រះសីហនុ [អានបន្ថែម] ចុច Subscribe នៅលើ Construction & Property TV Channel ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។