គិតមកទល់ពេលនេះ បារាំងមានទុនវិនិយោគនៅកម្ពុជាប្រមាណ $៦០០លាន ក្នុងវិស័យធំៗ៣

បច្ចុប្បន្ន ការវិនិយោគរបស់ប្រទេសបារាំង នៅកម្ពុជា​មានទំហំវិនិយោគសរុប ប្រមាណ៥៦០លានអឺរូ (សមមូលនឹង ៦០០លានដុល្លារ) ក្នុងវិស័យសំណង់ កសិ-ឧស្សាហកម្ម និងសេវាកម្ម។ នេះបើយោងតាមរបាយការណ៍ពីស្ថានទូតបារាំងប្រចាំនៅកម្ពុជាចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា។​

តួលេខនេះ ត្រូវបានស្ថានទូតបង្ហាញឡើងនៅពេលដែលស្ថានទូតបារាំងប្រកាសពីការ​រៀប​ចំ​វេទិកា​ធុរ​កិច្ច​បារាំ​ង-កម្ពុជា​លើក​ទី២ នៅនៅកម្ពុជា ដោយចាប់ផ្តើមនៅថ្ងៃទី៨ ដល់ទី១០ ខែកក្កដាខាងមុខ។​

ស្ថាតទូតលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រៅ​ពីបុត្រ​សម្ព័ន្ធ​នៃក្រុម​ហ៊ុនបា​រាំង​ធំៗ វត្ត​មានដ៏ច្រើននៃ​ក្រុមហ៊ុន​ក្នុងស្រុក​របស់ជន​ជាតិ​បារាំង​នៅកម្ពុជាមានជាង ​៤០​០​ក្រុមហ៊ុន​ បង្ហាញ​ឱ្យឃើញ​អំពី​ការ​វិនិយោគ ក៏ដូ​ចជា​វត្តមាន​ដ៏រឹងមាំរ​បស់​បារំាង​នៅក​​ម្ពុជា។

ស្ថាតទូតបារាំងលើកឡើងថា៖ “តួ​លេខ​ទាំងនេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពីភាព​រស់រវើក​នៃទំនាក់ទំ​នង​សេដ្ឋកិច្ច​បារាំង-​កម្ពុជា ដែលផ្តល់​អត្ថប្រយោជន៍​ដល់ក្រុមហ៊ុន​នៃប្រទេស​ទាំង​ពីរ និ​ង​ចូលរួមចំ​ណែក​ក្នុង​ការ​អភិវឌ្ឍសេដ្ឋ​កិច្ច​កម្ពុជា”។

​វេទិកា​ធុរ​កិច្ច​បារាំ​ង-កម្ពុជា​លើក​ទី២ នឹង​មាន​ការ​ចូលរួ​ម​ពីសមាជិ​កសហ​គមន៍ធុរ​កិច្ចបារាំង​នៅ​កម្ពុជា ក៏ដូច​ជា​តំណាងក្រុម​ហ៊ុនបា​រាំង​នៅ​ក្នុ​ង​តំបន់ ដែល​មានបំណង​ស្វែង​យល់​ឱ្យកាន់​តែច្បាស់​ពីទី​ផ្សារកម្ពុ​ជា។

តំណាង​មកពីក្រុម​ហ៊ុន​សំខាន់ៗ​ជាច្រើន​នឹង​មាន​វត្ត​មាន ដូច​ជាក្រុម​ហ៊ុន​សំណ​ង់ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ឌីជី​ថ​ល សុខាភិ​បាល ថាម​ពល នគ​រូបនីយ​កម្ម ទេស​ចរណ៍ ឡូជីស្ទី​ក ដឹក​ជញ្ជូន កសិ​កម្ម និ​ង​កសិ​អាហា​រ ក៏ដូច​ជាការ​អភិវឌ្ឍប្រក​ប​ដោយ​ចីរ​ភាព និង​បរិ​ស្ថាន​។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]