២០២៣  សិង្ហបុរីជាប់លេខ១-ស្រូបទុនវិនិយោគផ្ទាល់ពីបរទេសបាន $១៥៩ពាន់លាន, ខណៈកម្ពុជាជាប់លេខ៧-ស្រូបបានជិត $៤ពាន់លាន

ភាពទាក់ទាញរបស់អាស៊ានក្នុងនាមជាទីផ្សារដែលមានស្ថិរភាព និងរីកចម្រើនយ៉ាងឆាប់រហ័ស បានជំរុញលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក ដោយទទួលបានលំហូរ FDI គិតជាទំហំសាច់ប្រាក់ប្រមាណ ២២៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។

តាមរយៈការកើនឡើងជាបន្តបន្ទាប់នៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI), ក្នុងឆ្នាំ២០២៣ កម្ពុជាបានស្រូបទាញទុនវិនិយោគពីបរទេសបានប្រមាណ ៣,៩៦ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ៧ នៅអាស៊ាន ខណៈប្រទេសសិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខ១-ស្រូបទុនបានរហូតដល់ ១៥៩,៦៧ពាន់លានដុល្លារ។ នេះបើយោងតាម Manila Times ចុះផ្សាយថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៤។

ប្រភពដដែលបានឱ្យដឹងទៀតថា ការកើនឡើងនៃការវិនិយោគនេះ បានជំរុញឡើងដោយចំនួនប្រជាជននៅអាស៊ានដែលកំពុងមានការកើនឡើងខ្លាំង និងកម្រិតប្រាក់ចំណូលរបស់ពួកគេក៏កើនឡើងដែរ ពិសេសប្រទេសអាស៊ានទាំងអស់កំពុងទទួលបានអត្ថប្រយោជន៍ជាអ្នកបន្តដ៏សំខាន់នៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក ដែលកំពុងហៀរចេញពីប្រទេសចិន។

តួរយ៉ាងដូចជាប្រទេសសិង្ហបុរីក្នុងឆ្នំា២០២៣កន្លងទៅនេះ បាននាំមុខគេនៅអាស៊ានក្នុងនាមជាអ្នកទទួលបាន FDI ដ៏ធំបំផុតដោយទទួលបានរហូតដល់ ១៥៩,៦៧ពាន់លានដុល្លារ ដោយបានពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលវិនិយោគសកល។

បន្ទាប់ពីសិង្ហបុរី ឃើញថាឥណ្ឌូនេស៊ី បានដេញតាមពីក្រោយ ដោយបានទាក់ទាញ FDI បាន ២១,៦៣ ពាន់លានដុល្លារ ដែលភាគច្រើននៃការវិនិយោគទាំងនោះបានផ្តោតទៅលើវិស័យរថយន្តអគ្គិសនី អាគុយ ដំណើរការនីកែល និងថាមពលកកើតឡើងវិញពីសហគ្រាសចិន។

ចំណែកឯវៀតណាម និងម៉ាឡេស៊ីក៏បានជាប់ក្នុងកំណត់ត្រាលំហូរ FDI ដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ ដោយមានលំហូរទឹកប្រាក់សរុបប្រមាណ ១៨,៥ ពាន់លានដុល្លារ និង៨,៦៥ ពាន់លានដុល្លារ រៀងៗខ្លួន ដែលនេះបានបង្ហាញពីសមត្ថភាព និងភាពរឹងមាំរបស់ ប្រទេសទាំងពីរ ក្នុងនាមជាតួអង្គដ៏សំខាន់នៅក្នុងវិស័យឧស្សាហកម្ម និងផលិតកម្មក្នុងតំបន់។

យ៉ាងណាមិញ ប្រទេសកម្ពុជាដែលជាប់ចំណាត់ថ្នាក់ទី៧ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ក៏ប្រមូលបានទឹកប្រាក់ចំនួន ៣,៩៦ ពាន់លានដុល្លារ ក្នុងការវិនិយោគផ្ទាល់ពីបរទេស ដែលនេះជាការសម្គាល់ឱ្យឃើញពីកំណើនរបស់ខ្លួនក្នុងទិសដៅវិនិយោគដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺច្រើនជាងប្រទេសចំនួន០៤ទៀតផងដែរ។ ទន្ទឹមនឹងនេះ ឡាវ និងមីយ៉ាន់ម៉ា ទទួលបាន ១,៦៧ ពាន់លានដុល្លារ និង ១,៥២ ពាន់លានដុល្លាររៀងៗខ្លួន។

ដោយឡែកសម្រាប់ត្រីមាសទីមួយនៃឆ្នាំ ២០២៤ ក៏គេសង្កេតឃើញមាន សន្ទុះសេដ្ឋកិច្ចក្នុងតំបន់ជាបន្តផងដែរ ដោយវៀតណាមតែម្នាក់ឯង បានទាក់ទាញ FDI ជាង ៤,២៩ ពាន់លានដុល្លារ កើនឡើង ២៨,៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ម៉្យាងវិញទៀត ម៉ាឡេស៊ីទទួលបាន FDI សុទ្ធចំនួន ៤,២៤ ពាន់លានដុល្លារក្នុងត្រីមាសទីមួយ។

ត្បិតតែថា ការលើកទឹកចិត្តពន្ធ និងទម្លាប់នៃការចំណាយទាបគឺជាកត្តាជំរុញចម្បងនៃការវិនិយោគផ្តាល់ពីបរទេស (FDI) សម្រាប់បរិយាកាសវិនិយោគនាពេលបច្ចុប្បន្ននេះ ដែលទាមទារឱ្យមានការពិចារណាឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយជាងមុនក៏ដោយ ក៏យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ យ៉ាងហោចណាស់ត្រូវគ្របដណ្តប់លើទិដ្ឋភាពសំខាន់ៗរួមមាន៖ (១) ការផ្តោតលើការកសាងរូបភាពជាតិដ៏រឹងមាំ ការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ជាក់លាក់ ផ្តល់ការសម្របសម្រួល និងការគាំទ្រដំណោះស្រាយ និងធានាការបើកចំហគោលនយោបាយ និងគុណភាពកម្លាំងពលកម្ម។ ស្ថិរភាព ភាពជិតស្និទ្ធទៅនឹងទីផ្សារដែលកំពុងរីកចម្រើន និងយុទ្ធសាស្ត្រជាតិដែលស៊ីសង្វាក់គ្នាបានក្លាយជាកត្តាដ៏សំខាន់ក្នុងការទាក់ទាញ និងរក្សាការវិនិយោគ។

នៅពេលដែលអាស៊ានបន្តលេចចេញជាចំណុចក្តៅនៃការវិនិយោគសម្រាប់ទីផ្សារសកល សមត្ថភាពរបស់ខ្លួនក្នុងការរក្សា និងពង្រឹងកត្តាទាំងនេះ នឹងមានសារៈសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចរយៈពេលវែង និងវិបុលភាពសម្រាប់តំបន់ទាំងមូល៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]