រដ្ឋាភិបាលកម្ពុជាប្រកាសកំណត់ពិតាននៃកម្ចីមិនឱ្យលើសពី ១៣ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈរយៈពេល ៥ឆ្នាំដោយគិតពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៨ ដោយកំណត់ការខ្ចីបំណុលពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍បរទេសក្នុងរង្វង់ទឹកប្រាក់ចន្លោះពី ១.៧ប៊ីលាន ទៅ ២ប៊ីលានអេសដេអ៊ែរ (សមមូលនឹង ២.៣០០ ទៅ ២.៧០០លានដុល្លារ)  ក្នុងមួយឆ្នាំ។

យោងតាមយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈរយៈពេល ៥ឆ្នាំ រដ្ឋអាចបង្កើនការខ្ចីប្រាក់ដល់ ២.៥ប៊ីលានអេសដេអ៊ែរ ក្នុងមួយឆ្នាំ ប៉ុន្តែមិនត្រូវលើសពី ១០ ប៊ីលានអេសដេអ៊ែរ (សមមូលនឹង១៣.៥ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ។​

ចំពោះការប្រមូលហិរញ្ញប្បទានតាមរយៈការបោះផ្សាយមូលបត្របំណុលរបស់រដ្ឋវិញ រាជរដ្ឋាភិបាល​គ្រោងបោះលក់មូលបត្ររដ្ឋក្នុងរង្វង់ ៥០០ប៊ីលាន ទៅ ១ទ្រីលានរៀល ក្នុងមួយឆ្នាំ ហើយអាចបង្កើនដល់ ១.២ទ្រីលានរៀល ក្នុងមួយឆ្នាំ ប៉ុន្តែមិនត្រូវលើសពី ៤ទ្រីលានរៀល (សមមូលនឹង ប្រមាណ១ប៊ីលានដុលារ) ក្នុងរយៈពេល៥ឆ្នាំ។​

បើតាមយុទ្ធសាស្រ្តខាងលើនេះ រាជរដ្ឋាភិបាលនឹងប្រើប្រាស់ហិរញ្ញប្បទានទាំងនោះសម្រាប់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្លូវថ្នល់ ស្ពាន ប្រព័ន្ធស្រោចស្រព អគ្គិសនី កំពង់ផែ ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជន ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជំរុញវិស័យឧស្សាហកម្ម ឡូជីស្ទីក និងឌីជីថលជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងក្នុងយុទ្ធសាស្រ្តនេះថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានការណ៍នយោបាយសកល នៅតែបន្តមានភាពផុយស្រួយ និងប្រឈមនឹងភាពតានតឹង និងរិតតែខ្លាំងឡើង ដែលអាចជះឥទ្ធិពលដល់និន្នាការសេដ្ឋកិច្ចទាំងក្នុងកម្រិតសកល, តំបន់, និងប្រទេសកម្ពុជា។

សម្តេចបញ្ជាក់បន្ថែមទៀតថា៖ «ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ខាងលើ និងក្នុងបរិការណ៍នៃការវិវត្តន៍ដែលកំពុងឈានឡើងជាលំដាប់នៃសង្គម-សេដ្ឋកិច្ច កម្ពុជា ព្រមទាំងដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, រាជរដ្ឋាភិបាល សម្រេចដាក់ឱ្យ អនុវត្តនូវ “យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨-ដោយនឹងត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ និងអាចមានភាពបត់បែនតាមសភាពការណ៍ពិភពលោក, តំបន់, និងបរិការណ៍ របស់កម្ពុជា» ។

គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៤នេះ កម្ពុជាមានបំណុលសាធារណៈសរុប ១១.៩ប៊ីលានដុល្លារ។ (អានបន្ថែម)​

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]