ក្រុមហ៊ុនឧកញ៉ាគិត ម៉េង ទិញទូរថភ្លើង ២២១គ្រឿងទៀតពីចិន ដើម្បីបង្កើនសេវាកម្មដឹកជញ្ជូននៅកម្ពុជា

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប របស់លោកអ្នកឧកញ៉ា គិត ម៉េង បានបញ្ជារទិញទូរថភ្លើងដឹកទំនិញចំនួន ២២១ទូ មកពីប្រទេសចិន ដើម្បីបង្កើសេវាកម្មដឹកជញ្ជូនក្នុងប្រទេស។ ទូរថភ្លើងដឹកទំនិញចំនួន ៦០គ្រឿងបានមកដល់នៅយប់ថ្ងៃអាទិត្យទី០១ ខែធ្នូ ឆ្នាំ២០២៤ និងបានលើកចុះពីនាវាបានដោយជោគជ័យនៅព្រឹកថ្ងៃចន្ទទី០២ ខែធ្នូ ឆ្នាំ២០២៤។

ទូរថភ្លើងដឹកទំនិញ ៦០គ្រឿងដែលមកដល់ថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាផ្នែកទីមួយនៃការបញ្ជាទិញសរុបទាំង ២២១គ្រឿង។ ផ្នែកទីពីរមានចំនួន ៣៥គ្រឿង ដែលនឹងមកដល់ក្នុងសប្តាហ៍ទី២-៣ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់មកចំនួន ៤៥គ្រឿងទៀត គ្រោងនឹងបញ្ជូនមកក្នុងខែមករា ឆ្នាំ២០២៥ និងបន្តមកដល់ជាបន្តបន្ទាប់ទៀតនៅប៉ុន្មានខែបន្ទាប់។

បើតាមការបញ្ចាក់របស់ក្រុមហ៊ុនក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃទី២ ខែធ្នូនេះ ថា រថភ្លើងដឹកទំនិញទាំងនេះ មានប្រភពមកពីក្រុមហ៊ុនផលិតរថភ្លើងដ៏ល្បីឈ្មោះមួយនៅប្រទេសចិន ដែលបានរចនាឡើងដើម្បីគ្រប់គ្រងទំនិញជាច្រើនប្រភេទ ធានាជូនបាននូវភាពបត់បែនតាមប្រភេទទំនិញគ្រប់ប្រភេទ និងប្រសិទ្ធភាពប្រតិបត្តិការកាន់តែប្រសើរឡើង។

ក្រុមហ៊ុនបន្តថា មុននឹងដាក់ឱ្យដំណើរការសេវាកម្ម ទូរថភ្លើងដឹកទំនិញទាំងនេះនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ យ៉ាងជាក់លាក់ទៅលើប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗដើម្បីធានាជូននូវសុវត្ថិភាព និងប្រសិទ្ធភាពសេវាកម្មជូនដល់អតិថិជន។

គួរបញ្ជាក់ថា នេះជាការបោះជំហានទៅមុខដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា។

យ៉ាងណាមិញ ក្រុមហ៊ុនបានបន្ថែមថា៖ “ការនាំចូលបន្ថែមនៃទូរថភ្លើងដឹកទំនិញថ្មីនេះនឹងជួយជំរុញបន្ថែមនូវសមត្ថភាពសេវាកម្មរបស់ រ៉ូយ៉ាល់រេលវេ ក្នុងការបំពេញតម្រូវការសេវាកម្មក្នុងផ្នែកដឹកជញ្ជូនដែលកំពុងកើនឡើង ក៏ដូចជាជួយសម្រួលដល់ការដឹកជញ្ជូនទំនិញកាន់តែរលូន និងមានប្រសិទ្ធភាពសម្រាប់អាជីវកម្មទូទាំងប្រទេស”។

“ជាមួយនឹងការពង្រីកយុទ្ធសាស្ត្រនេះ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវា មានគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពបន្ថែមទៀត ដោយពង្រឹងជំហររបស់ខ្លួនដែលជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូនរបស់ប្រទេសកម្ពុជា។” ក្រុមហ៊ុនបញ្ជាក់បន្ថែម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]