ជប៉ុន​ជួយជំរុញ​ការ​អភិវឌ្ឍសង្គមនិង​សេដ្ឋកិច្ចកម្ពុជា តាមរយៈកញ្ចប់​ជំនួយ​ជិត ​៣​លាន​ដុល្លារ

ក្នុង​វិធានការ​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន ៤០៤លាន​យ៉េន ស្មើនឹង​ប្រមាណ ២,៩លាន​ដុល្លារ។ ការផ្តល់មូលនិធិនេះ នឹងជួយតម្រង់ទិសឆ្ពោះទៅរកការអនុវត្តគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមផ្សេងៗនៅទូទាំងប្រទេសកម្ពុជា។

កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​ក្នុង​ពិធី​ចុះ​ហត្ថលេខាលើលិខិតប្តូរសារ​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ រវាង​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនិងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា។

ជំនួយ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​ជា​បន្តបន្ទាប់​របស់រដ្ឋាភិបាល​ជប៉ុន​ក្នុង​ការ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​អភិវឌ្ឍន៍​របស់​កម្ពុជា។ កន្លងមក រដ្ឋាភិបាលជប៉ុនក៏ទើបតែបានផ្តល់ជំនួយប្រមាណ ១ពាន់លានយ៉េន (ស្មើនឹងប្រមាណ ៧,២លានដុល្លារ) សម្រាប់ជំរុញបន្ថែមនូវគម្រោងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាផងដែរ។(អានបន្ថែម)

ក្រៅពីជំនួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច រដ្ឋបាលភិបាលជប៉ុន ទើបបានផ្តល់ជំនួយជាង ៧២ម៉ឺនដុល្លារ ដល់​កម្ពុជា ដើម្បីពង្រឹងសកម្មភាពអប់រំកុមារតូចៗ និងលើកកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តក្នុងតំបន់។(អានបន្ថែម)

កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំរវាងប្រទេសជប៉ុន និងកម្ពុជា ដែលនេះបង្ហាញពីការយកចិត្តទុកដាក់គ្នាទៅវិញទៅមកក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជាទាំងអស់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]