គណៈប្រតិភូប្រទេសអូម៉ង់ បង្ហាញចេតនាចង់រកដៃគូវិនិយោគនៅកម្ពុជា

គណៈប្រតិភូប្រទេសអូម៉ង់ កំពុងពិចារណាធ្វើការវិនិយោគបន្ថែមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈប្រតិភូប្រទេសនេះ ក៏បានបង្ហើបពីឆន្ទះរបស់ខ្លួនក្នុងការស្វែងរកដៃគូវិនិយោគក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះផងដែរ។

នេះបើ តាមជំនួបរវាងឯកឧត្តម សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោក Nguyen Xuan Giao នាយកប្រតិបត្តិ ភ្នាក់ងារវិនិយោគអូម៉ង់-វៀតណាម (Vietnam-Oman Investment) កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ លោក Nguyen Xuan Giao បានបញ្ជាក់ថា ស្ថាប័នរបស់លោកកំពុងពិចារណាវិនិយោគបន្ថែមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍លើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យថាមពលបៃតង ដើម្បីសន្តិសុខស្បៀងនិងថាមពល។ ជាមួយគ្នានោះដែរ លោកក៍បានបង្ហើបអំពីឆន្ទៈស្វែងរកដៃគូវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

ជុំវិញរឿងនេះ ឯកឧត្តម សរ សិនិរ៉ា អគ្គលេខាធិការរង បានស្វាគមន៍គណៈប្រតិភូដែលអញ្ជើញមកកម្ពុជា។ ឯកឧត្តមថា វិនិយោគិនបរទេសក៏អាចវិនិយោគ១០០% ក្នុងវិស័យជាច្រើននៅកម្ពុជា ដែលរួមមាន៖ វិស័យកសិកម្ម កម្មន្តសាល ទេសចរណ៍ និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយទទួលបាននូវការលើកទឹកចិត្តយ៉ាងសន្ធឹកសន្ធាប់ ដូចវិនិយោគិនកម្ពុជាដែរ។

តាមរយៈជំនួបខាងលើ បានបង្ហាញដែរថា ជាងមួយទសវត្សមកនេះ អាជ្ញាធរវិនិយោគអូម៉ង់ បាននិងកំពុងវិនិយោគលើគម្រោងមួយចំនួន នៅក្នុងតំបន់ក្នុងនោះរួមមាន វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង ភស្តុភារកម្ម អចលនទ្រព្យ ទឹកស្អាត បច្ចេកវិទ្យា និង សេវាកម្មលក់រាយជាដើម ដែលទុនវិនិយោគទាំងនេះគឺជាទុនបម្រុងពីការលក់ប្រេងរបស់រដ្ឋាភិបាលអូម៉ង់ផ្ទាល់តែម្តង។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាទទួលបានការស្នើសុំ និង​អនុម័ត​គម្រោងជាផ្លូវការបានចំនួន ៤១៤គម្រោង ស្មើនឹងទឹកប្រាក់ជាង ៦,៨ ប៊ីលានដុល្លារ ខណៈ២ខែដំបូង (មករា-កុម្ភៈ )នៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១១២គម្រោង ក្រោមទុនវិនិយោគប្រមាណ ១.០៦៩លានដុល្លារ បន្ថែមទៀត។

ទន្ទឹមនឹងនេះផងដែរ រដ្ឋាភិបាលកម្ពុជា ក៏បានប្តេជ្ញាថា នឹងបន្តផ្តល់ការ​លើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួល​ដល់អ្នកវិនិយោគពីបណ្តាប្រទេសនានា ដើម្បីធានាដល់និរន្តរភាព និងជំរុញកំណើនសេដ្ឋកិច្ច៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]