ក្រុមហ៊ុនដំឡើងនាវារបស់ចិន ចង់នាំចេញនាវាពីក្រុងសៀងហៃមកវាយលុកទីផ្សារកម្ពុជា

ក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd.(SHS) មកពីប្រទេសចិន ចាប់អាម្មណ៍ចង់ធ្វើការនាំចេញនាវាពីសៀងហៃ និងពង្រីកផែនការវិនិយោគរបស់ខ្លួនពាក់ព័ន្ធនឹងនាវាមកទីផ្សារកម្ពុជា។ នេះបើតាមដំណើរទស្សនកិច្ចការងារទៅកាន់ទីស្នាក់ការក្រុមហ៊ុននៅប្រទេសចិន ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគ និងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបោះទុនវិនិយោគនៅកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានជួបជាមួយលោក Jason Fan នាយកប្រតិបត្តិក្រុមហ៊ុន និងសហការី ដោយលោកបានជម្រាបឱ្យដឹងថា ក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd. ដែលមានមុខសញ្ញាវិនិយោគលើការផ្គុំដំឡើងនាវា, ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ, មជ្ឍមណ្ឌលភស្តុភារកម្ម, និងវិស័យភស្តុភារកម្មផ្សេងៗ។

បន្ថែមពីនេះ លោកនាយកក្រុមហ៊ុន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកផែនការវិនិយោគរបស់ខ្លួនមកកាន់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការរចនានាវាចរណ៍ពហុបំណង, ការនាំចេញនាវាពីសៀងហៃចូលមកទីផ្សារកម្ពុជា, ការធ្វើស្ថាបនូបនីយកម្មក្រុមហ៊ុនក្រោមរូបភាពភាគហ៊ុនិក, និងការបោះទីតាំងផលិតនាវា ជាដើម។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកនាយកប្រតិបត្តិ និងសហការី ពិនិត្យលទ្ធភាព និងឱកាសមកធ្វើទស្សនកិច្ចការងារនៅកម្ពុជា​ ដើម្បីសិក្សាឈ្វេងយល់បន្ថែមពីបរិយាកាសវិនិយោគ និងធុរកិច្ច សំដៅពង្រឹង និងពង្រីកមុខសញ្ញាវិនិយោគរបស់ខ្លួនបន្ថែមទៀតក្នុងវិស័យឯកទេសរបស់ក្រុមហ៊ុន។

ភាពជាដៃគូដ៏មានសក្ដានុពលនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងប្រទេសចិន និងកម្ពុជា ដោយត្រួសត្រាយផ្លូវសម្រាប់ការរីកចម្រើនទៅវិញទៅមកនៅក្នុងឧស្សាហកម្មសមុទ្រ។ ខណៈដែលប្រទេសទាំងពីរស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ពួកគេ មហិច្ឆតារបស់ក្រុមហ៊ុន Shanghai Hantang Shipping អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវសមុទ្ររបស់កម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]