ម៉ាឡេស៊ីនៅតែបន្តរក្សាជំហរស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា

គណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានមកជួបពិភាក្សាជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីស្វែងយល់ពីឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា។

នាឱកាសនោះ លោកបណ្ឌិត Dato’ Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) បានឱ្យដឹងថា គោលបំណងជំនួបពិភាក្សា និងទស្សនកិច្ចនៅកម្ពុជានេះ គឺដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗដូចជា៖ វិស័យកសិកម្ម និងសេវាកម្មកម្រិតខ្ពស់, ព្រមទាំងបង្កើតភាពជាដៃគូក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយភាគីកម្ពុជា។

កិច្ចពិភាក្សាខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីជំនួបរវាងឯកឧត្តមស៊ុន ចាន់ថុល ជាមួយក្រុមហ៊ុនម៉ាឡេស៊ីចំនួន២ គឺ Malakoff Corporation Berhad (MCB) និង GAEA PLC កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ដែលបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យកំពង់ផែ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការគ្រប់គ្រងសំណល់រឹងរបស់កម្ពុជា។ (អានបន្ថែម)

លើសពីនេះ កាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន Bin Zayed International Berhad (BZI) ក្រុមហ៊ុន MMAG Holdings Berhad និងក្រុមហ៊ុន NexG Berhad ដែលជាក្រុមហ៊ុនសាជីវកម្មម៉ាឡេស៊ីដ៏លេចធ្លោមួយនៅក្នុងតំបន់ ក៏បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងកម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ និងការថែទាំសុខភាព និងវិស័យឌីជីថល​នៅកម្ពុជាជាដើម៕(អានបន្ថែម និងបន្ថែម)

ខណៈដែលប្រទេសទាំងពីរមានគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ដំណើរទស្សនកិច្ច និងការពិភាក្សាបានបង្ហាញពីចំណាប់អារម្មណ៍ជាយុទ្ធសាស្ត្ររបស់ម៉ាឡេស៊ីក្នុងការជំរុញភាពជាដៃគូរយៈពេលវែងដែលអាចផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចទាំងពីរនៅក្នុងទិដ្ឋភាពអាស៊ីអាគ្នេយ៍ដែលមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]