រយៈពេល ១៥ឆ្នាំចុងក្រោយនេះ កូរ៉េផ្តល់កម្ចីជិត $២ពាន់លាន អភិវឌ្ឍផ្លូវជនបទនៅកម្ពុជា

ក្នុងរយៈពេល ១៥ឆ្នាំ កន្លងមកនេះ មូលនិធិ EDCF តាមរយៈធនាគារអាហរ័ណ-នីហរ័ណកូរ៉េ បានផ្តល់នូវឥណទានសម្បទានប្រមាណ ១.៩៤៦លានដុល្លារ ដល់ប្រទេសកម្ពុជាសម្រាប់អភិវឌ្ឍផ្លូវជនបទ។ នេះបើតាមការឱ្យដឹង​ក្នុងជំនួបរវាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី Minnie Chey នាយិកា ធនា​គារអាហរ័ណ-នីហរ័ណកូរ៉េ ប្រចាំនៅកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ បានឱ្យដឹងបន្ថែមថា តាមរយៈឥណទានសម្បទាននេះ កម្ពុជាបានក្លាយជាប្រទេសដៃគូធំបំផុតទី៣ របស់មូលនិធិ EDCF។

ទន្ទឹមនឹងនេះដែរ កិច្ចសហប្រតិបត្តិការនេះ បានឈានទៅមុខមួយកម្រិតទៀតក្រោយដំណើរទស្សកិច្ចផ្លូវការរបស់ សម្តេចមនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅឯសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ ដែលសាធារណរដ្ឋកូរ៉េប្តេជ្ញាចិត្តបង្កើនការផ្តល់ឥណទានសម្បទានរហូតដល់ ៣.០០០ លានដុល្លារ សម្រាប់កម្ពុជាពីឆ្នាំ២០២២-២០៣០។

ក្រោមហិរញ្ញប្បទាន  EDCF ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបានគម្រោងចំនួន ៧គម្រោង ដែលមានថវិកាសរុបប្រមាណជាង ៤០០លានដុល្លារអាមេរិក។

គម្រោងទាំងនោះ បាននិងកំពុងស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុងប្រវែងជាង ១.៧០០គីឡូម៉ែត្រ និងស្ពានបេតុងចំនួន ៤២ ប្រវែងសរុបប្រមាណ ២,៤គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យជាច្រើនទៀត។

ជាចុងក្រោយនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរចំពោះធនាគារអាហរ័ណ-នីហរ័ណកូរ៉េ បន្តគាំទ្រគំនិតផ្តួចផ្តើមនានារបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដូចជាការអភិវឌ្ឍភូមិគំរូគន្លឹះនៅជនបទរបស់ក្រសួង ដែលជាផែនការសកម្មភាពមួយដែលក្រសួងកំពុងយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យតំបន់ជនបទមានការអភិវឌ្ឍឆាប់រហ័ស។

គួរបញ្ជាក់ថា មកទល់ពេលនេះ នៅទូទាំងប្រទេសកម្ពុជាមានផ្លូវជនបទសរុបប្រវែងប្រមាណជាង ៥ម៉ឺនគីឡូម៉ែត្រ ដោយក្នុងនោះផ្លូវក្រាលកៅស៊ូ និងបេតុង ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងអាចប្រើប្រាស់បានគ្រប់រដូវកាល មានប្រវែង ៨.៥២៧ គ.ម ស្មើប្រមាណ ជិត ២០% ប៉ុណ្ណោះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]