រោងចក្រច្នៃប្លាស្ទិក និងដំឡូងមី នឹងលេចចេញជារូបរាងក្នុងខេត្តស្វាយរៀង និកំពង់ធំ ឆាប់ៗខាងមុខ

គម្រោងវិនិយោគធំៗចំនួនពីរ ផ្តោតលើការកែច្នៃប្លាស្ទិក និងដំឡូងមី នឹងបង្ហាញវត្តមាននៅក្នុងខេត្តស្វាយរៀង និងខេត្តកំពង់ធំ ក្នុងពេលឆាប់ៗខាងមុខនេះ ដោយសន្យាថានឹងជួយរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចក្នុងស្រុក។

គម្រោងទី១គឺ រោងចក្រកែច្នៃប្លាស្ទិក គ្រោងនឹងបោះទីតាំងនៅក្នុងខេត្តស្វាយរៀង ក្រោមទុនវិនិយោគ ៦លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស Forson Giga។ រោងចក្រមួយនេះ នឹងត្រូវបំពាក់គ្រឿងបរិក្ខារទំនើបបំផុតដើម្បីផលិត និងកែច្នៃប្លាស្ទិកច្រើនប្រភេទ ដូចជា៖ ពោងគ្រប់ប្រភេទ សម្ភារៈក្មេងលេង តង់ ក្តារបន្ទះជិះលើទឹក។ គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើត​ឱកាស​ការងារ​ប្រមាណ ៥៣០កន្លែង សម្រាប់ប្រជាពលរដ្ឋ​ក្នុង​តំបន់។

ទន្ទឹមនឹងនេះ ខេត្តកំពង់ធំក៏ទទួលបានគម្រោងថ្មីមួយដែរ គឺគម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី។ រដ្ឋបាលខេត្តកំពង់ធំ រំពឹងថា រោងចក្រមួយនេះ នឹងជួយស្រូបយកដំឡូងមីរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំដែលបានដាំដុះលើផ្ទៃដីប្រមាណ ៥ម៉ឺនហិកតា និងមានទិន្នផលប្រមាណជាង ១លានតោនក្នុង១ឆ្នាំ។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែជួយដល់កសិករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ផលិតផលកសិកម្មសំខាន់ៗក្នុងខេត្តមួយនេះផងដែរ។

តាមរយៈសេចក្តីរាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានគម្រោងចំនួន ៤៤០ ក្នុងទុនវិនិយោគសរុប ៦,៧ ពាន់លានដុល្លារ។ តួលេខនេះលើសពីចំនួនគម្រោងសរុបដែលត្រូវបានអនុម័តកាលពីក្នុងឆ្នាំ២០២៤ ហើយជាសញ្ញានៃចំនួនសរុបប្រចាំឆ្នាំខ្ពស់បំផុតចាប់តាំងពីការបង្កើត CDC ជាង ៣០ឆ្នាំមកនេះ។

នៅពេលដែលគម្រោងទាំងពីរនេះលេចចេញជារូបរាង ពួកគេរំពឹងថាវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានក្នុងខេត្តស្វាយរៀង និងខេត្តកំពង់ធំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]