គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥ រដ្ឋ​ចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី សរុប ១៩៦លានដុល្លារ

គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍ នានាសរុបចំនួន ១៩៦​លានដុល្លារ។​

នេះយោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចព្រមព្រៀងឥណទានថ្មី ជាមួយ ដៃគូអភិវឌ្ឍនានា សមមូលនឹង ១៤២,៣១ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៧% នៃពិតានដែលច្បាប់អនុញ្ញាត (២.០០០ លានអេសាងអ៊ែ)។កិច្ចព្រមព្រៀងឥណទានថ្មី ត្រូវបានធ្វើឡើងក្រោម ក្របខ័ណ្ឌពហុភាគី ១០០%។

បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះមានការថយចុះ ប្រមាណ ៣៧%។

បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​​​ ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយផលជាមធ្យមប្រមាណ ៣៦%។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា៖ “គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម”។​

បើតាមរបាយការណ៍ដដែល គិតត្រឹមត្រីមាសទី២ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១២,៦៧ប៊ីលានដុល្លារអាមេរិក។​

នៅពេលដែលប្រទេសកម្ពុជាស្វែងរកបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុទាំងនេះ រដ្ឋាភិបាលនៅតែផ្តោតលើការបង្កើនភាពជាដៃគូអន្តរជាតិ ដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងដោះស្រាយតម្រូវការអភិវឌ្ឍន៍សំខាន់ៗ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]