ជប៉ុនជួយកម្ពុជាតាមរយៈកម្ចីជិត $៣០០លាន ដើម្បីពង្រីកប្រព័ន្ធទឹកស្អាត និងចែកចាយអគ្គិសនី

រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់កម្ចីសម្បទានជិត ៣០០លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន ២ ពាក់ព័ន្ធនឹងគម្រោងពង្រីកប្រព័ន្ធទឹកស្អាត និងចែកចាយអគ្គិសនីនៅក្នុងរាជធានីភ្នំពេញ។

ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ សម្រាប់គម្រោងចំនួន២ បានធ្វើឡើងដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៨ តុលា ឆ្នាំ២០២៥។

យោងតាមសេចក្ដីប្រកាសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ជំនួយអភិវឌ្ឍន៍ផ្លូវការ សម្រាប់គម្រោងចំនួន២ ដូចជា៖ទី១. សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ ទឹកប្រាក់ចំនួន ២១.៥២៦.០០០.០០០ យ៉េន (ប្រមាណ ១៤៣.៥ លានដុល្លារ អាម៉េរិក) និងទី២. សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីក្នុង រាជធានីភ្នំពេញ (ដំណាក់កាលទី៣) ទឹកប្រាក់ចំនួន ២២.៩១១.០០០.០០០ យ៉េន (ប្រមាណ ១៥២.៧ លានដុល្លារ អាម៉េរិក)។

ក្រសួង បានបញ្ជាក់បន្ថែមថា ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

នៅពេលដែលប្រទេសកម្ពុជាបន្តរីកចម្រើន ការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសជប៉ុននេះនឹងជួយធានាថា សេវាកម្មសំខាន់ៗដូចជាទឹក និងអគ្គិសនីអាចបំពេញតម្រូវការរបស់ប្រជាជននៅទីក្រុងរបស់ខ្លួន ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើឌីជីថលភ្លោះផ្ដល់ដំណោះស្រាយអ្វីខ្លះដល់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ?

កម្មវិធីឌីជីថលភ្លោះ ឬ iTwin កំពុងធ្វើបដិវត្តគម្រោងសាង់ស […]

គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបា […]

ចំណាយក្នុងវិស័យសំណង់ទូទាំងពិភពនៅឆ្នាំ ២០២៥ នឹងមានដល់ទៅ ១០ ទ្រីលានដុល្លារ

ខណៈការប្រើប្រាស់ AI កំពុងរីកលូតលាស់លើគ្រប់វិស័យ ដូចគ្នា […]

ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេមេគង្គក្នុងខេត្តក្រចេះ សង់បានជិត១០០%ហើយ

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា […]

ប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្រភ្នំពេញ និងតំបន់រណបចំនួន៣ សង់ជិតរួចរាល់ហើយ

គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធ […]

រដ្ឋប្រកាសចាប់ផ្តើមជីកព្រែកហ្វូណនតេជោ នៅអំឡុងដើមខែធ្នូខាងមុខនេះ!

បើគ្មានអ្វីប្រែប្រួលទេ ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមជ […]