មន្ទីរពេទ្យបង្អែកស្វាយជ្រំ ខេត្តស្វាយរៀង តម្លៃជាង ៦០ម៉ឺនដុល្លារ បើកសម្ពោធជាផ្លូវការ

អគារមន្ទីរពេទ្យបង្អែកស្វាយជ្រំ ស្ថិតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង តម្លៃជាងជាង៦០ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅថ្ងៃទី២១​ ខែតុលា​ ឆ្នាំ២០២៥។

អគារថ្មីនៃមន្ទីរពេទ្យបង្អែកស្វាយជ្រំចំនួន ១ខ្នង ៣ជាន់ មាន១៥បន្ទប់ ស្ថិតនៅឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង គឺជាជំនួយដ៏ថ្លៃថ្លារបស់សប្បុរសជន នៃមូលនិធិថែទាំសុខភាពមាតានិងទារក និងរ៉ូតារីក្លិបអ៊ុនធើណេសិនណល នៃសាធារណរដ្ឋកូរ៉េ។

នាឱកាសនោះ សម្ដេច ​ ម៉ែន សំអន បានចាត់ទុក សមិទ្ធផលដែលយើងបាននិងកំពុងរួមគ្នាសម្ពោធនាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកអភិវឌ្ឍក្នុងស្មារតីមនុស្សធម៌ និងសប្បុរសពីមិត្តកូរ៉េ ក្នុងការចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។សម្តេចបន្តថា មន្ទីពេទ្យនេះ មិនត្រឹមតែបានរួមចំណែកបម្រើសេវាសុខភាពក្នុងមូលដ្ឋានស្រុកស្វាយជ្រំ ប៉ុណ្ណោះទេ ប៉ុន្តែមួយផ្នែកទៀតក៏អាចផ្តល់នូវសេវាសុខភាពជូនប្រជាពលរដ្ឋ ក្នុងសង្កាត់មួយចំនួននៃក្រុងស្វាយរៀងផងដែរ។

គួរបញ្ជាក់ថា អគារថ្មីនៃមន្ទីរពេទ្យបង្អែកស្វាយជ្រំនេះ គឺមានទំហំ (ទទឹង ៧ម៉ែត្រ គុណ បណ្តោយ ៣៦ម៉ែត្រ) កម្ពស់៣ជាន់ មាន១៥បន្ទប់ (មានបន្ទប់ទឹក ចំនួន​១៤បន្ទប់) និងឃ្លាំងចំនួន២បន្ទប់ រួមជាមួយសម្ភារបរិក្ខាបច្ចេកទេសជាច្រើនទៀត គឺបានចំណាយអស់ថវិកាសរុបចំនួន ៦៥ម៉ឺន៥ពាន់ដុល្លារអាម៉េ​រិក ដែលអគារមន្ទីរពេទ្យបង្អែកថ្មីដ៏ទំនើបថ្នាក់ស្រុក (កម្រិត២)នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការផ្តល់សេវាសុខាភិបាលក្នុងស្រុករបស់យើងនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មហាសេដ្ឋីក្រុមហ៊ុន Thomson Medical បង្ហាញគម្រោង 4.3 ពាន់លានដុល្លារ អភិវឌ្ឍន៍ចម្រុះនៅប្រទេសម៉ាឡេស៊ី

នៅក្នុងការអភិវឌ្ឍន៍ដ៏ល្អឥតខ្ចោះដែលសន្យាថានឹងកែប្រែសម្រស […]

អ្នកជំនាញបារាំងជួយកម្ពុជារៀបប្រព័ន្ធស៊ីក្លូត្រុង ដើម្បីពង្រឹងការព្យាបាលជំងឺមហារីកនៅពេទ្យកាល់ម៉ែត

ស្ថិតក្នុងជំហានដ៏សំខាន់មួយសម្រាប់ការថែទាំជំងឺមហារីកក្នុ […]