ក្រុមហ៊ុនកាណាដា បង្ហើបពីផែនការវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្លាស់ នៅកម្ពុជា

ក្រុមហ៊ុន YKK Canada Inc.មានបំណងចង់វិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រ៉ូត នៅកម្ពុជានាពេលឆាប់ៗខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជារួចរាល់ហើយ។ នេះបើយោងតាមដំណើរទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុនដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានជួបពិភាក្សាជាមួយលោក Hugues Charbonneau ប្រធានក្រុមហ៊ុន YKK Canada Inc. នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ទស្សនកិច្ចនេះ គឺដើម្បីសិក្សាស្វែងយល់អំពី ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការងារ និងខ្សែចង្វាក់ផលិតកម្មទ្រង់ទ្រាយធំរបស់ក្រុមហ៊ុន YKK Canada សំដៅទាក់ទាញក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាព និងសិក្សាឱកាសពង្រីកមូលដ្ឋានផលិតកម្ម ពិសេសពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ឧស្សាហកម្មវាយនភ័ណ្ឌ និងកាត់ដេរ ដែលជាវិស័យធំមួយនៅកម្ពុជា។

ឆ្លៀតឱកាសនោះ ឯកឧត្តម ក៏បានជំរុញ YKK មកបណ្តាក់ទុននៅកម្ពុជា ព្រោះការវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជានឹងមិនត្រឹមតែបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងទីផ្សារនាំចេញសំលៀកបំពាក់ជាសកលផងដែរ។

ជាការឆ្លើយតប លោក Hugues Charbonneau បង្ហាញការចាប់អារម្មណ៍ និងសរសើរចំពោះការអភិវឌ្ឍន៍ឆាប់រហ័សរបស់កម្ពុជា។ លោកថា ក្រុមហ៊ុន YKK Canada តែងតែស្វែងរកឱកាសពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ដែលមានសក្តានុពល និងបានបង្ហាញឆន្ទៈក្នុងការជំរុញឱ្យមានការពិនិត្យនិងសិក្សាស៊ីជម្រៅ អំពីលទ្ធភាពនៃការវិនិយោគលើរោងចក្រផលិតគ្រឿងបន្លាស់រ៉ូត និងផលិតផលផ្សេងទៀតរបស់ខ្លួននៅកម្ពុជានាពេលខាងមុខ។

គួរបញ្ជាក់ថា ក្រុមហ៊ុន YKK Canada Inc.គឺជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសំលៀកបំពាក់(រ៉ូត) ដ៏ល្បីល្បាញលើពិភពលោក និងមានឈ្មោះបោះសំលេងជាយូរមកហើយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលបន្តលើកទឹកចិត្តពិសេសដល់ខេត្តព្រះសីហនុ លើគម្រោងវិនិយោគជិត ៨ពាន់លានដុល្លារ

រដ្ឋាភិបាលបានបន្តលើកទឹកចិត្តជាពិសេសដល់ខេត្តព្រះសីហនុ សម […]

កម្ពុជា-អាមេរិក បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកឱកាសវិនិយោគ និងពង្រឹងសេដ្ឋកិច្ចជាតិ

ក្នុងបេសកកម្មពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងស […]

រោងចក្រកែច្នៃគ្រាប់ជ័រ និងសម្ភារវេចខ្ចប់ខេត្តព្រះសីហនុ តម្លៃជាង ៥0ម៉ឺនដុល្លារ នឹងដំណើរការឆាប់ៗនេះ

គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ជ័រ និងសម្ភារវេចខ្ច […]

កម្ពុជាបន្តទទួលបានគម្រោងថ្មីចំនួន ១៣ ក្រោមទុនវិនិយោគប្រមាណ $៣២៣លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងចំនួន ១៣ បង្កើ […]

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង […]

ខេត្តចំនួន ៥ ទទួលបានគម្រោងថ្មី ក្រោមទុនវិនិយោគ $១១១ លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានបន្តពិនិត្យពិភាក្សាលើសំណើសុំចុះប […]