សហភាពអឺរ៉ុប ប្រកាសផ្ទេរថវិកាជាង $២២លាន ដើម្បីកែទម្រង់វិស័យអប់រំ ជលផល គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជំរុញសហប្រតិបត្តិការវិនិយោគសាកល
មូលនិធិថ្មីផ្តោតលើការអប់រំ ការនេសាទ និងការគ្រប់គ្រងហិរញ […]
គម្រោង Kusanone ថ្មី មានគោលបំណងពង្រឹងសេវាកម្មស្តារនីតិសម្បទា និងការគាំទ្របុគ្គលិកនៅមជ្ឈមណ្ឌលកណ្តាលស្ទឹង
ប្រទេសជប៉ុន បានផ្តល់ថវិកាជាង១០ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះ ដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក នៅមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង។នេះបើយោងតាមការប្រកាសរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។
ស្ថានទូតជប៉ុន បានឱ្យដឹងថា ការផ្តល់ជំនួយឥតសំណង់ចំនួន ១៤០ ៧៨១ ដុល្លារអាមេរិកនេះធ្វើឡើងតាមរយៈការចុះកិច្ចសន្យាផ្តល់ជំនួយ ដោយលោកអ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ថវិការនេះដែរ គឺធ្វើឡើង ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណ៌)។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រសួងសង្គម រំពឹងថាជំនួយឥតសំណងទាំងនេះ នឹងជួយគាំទ្រជនរងគ្រោះក្នុងស្ថានភាពងាយរងគ្រោះផ្សេងៗ ទាំងផ្លូវ កាយ ឬផ្លូវចិត្ត ដើម្បីអាចវិលត្រឡប់មកជីវិតប្រចាំថ្ងៃរបស់ពួកគេវិញ៕