កម្ពុជាលើកទឹកចិត្តដល់គម្រោងវិនិយោគចំនួន១៩ ក្រោមទុន $២៧៦ លាន ពិសេសក្នុងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុបានបន្តទទួលបានគោលការណ៍លើកទឹកចិត្តពិសេសពីរ […]
រដ្ឋាភិបាលបានបន្តលើកទឹកចិត្តជាពិសេសដល់ខេត្តព្រះសីហនុ សម្រាប់គម្រោង ចំនួន ៤១២ ក្រោមទុនវិនិយោគប្រមាណ $៧,៩ប៊ីលានដុល្លារ ។ នេះបើយោងតាមកិច្ចប្រជុំបូកសរុប និ វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្នុងឆ្នាំ ២០២៥ កាលទី២៥ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តម ហ៊ាន សាហ៊ីប ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា រដ្ឋាភិបាលបានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្តដល់ខេត្តព្រះសីហនុ តាមរយៈការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទ ចំនួន ៤១២ គម្រោង ជាមួយទុនវិនិយោគប្រមាណ $៧,៩៧១ប៊ីលានដុល្លារ ដោយអាចបង្កើតការងារបានប្រមាណ ៥២.០០០ កន្លែង។
លោកបន្តទៀតថា ក្នុងឆ្នាំ ២០២៥ ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ចំនួន ១៩៩ គម្រោង ស្មើនឹង ១៣៣% លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១៥០ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៩២ គម្រោង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី) ចំនួន ៩០ គម្រោង, ការពង្រីកគម្រោង ចំនួន ៩ គម្រោង និង គម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ ចំនួន ៨ គម្រោង ដោយគ្របដណ្តប់លើ វិស័យអចលនទ្រព្យ ឧស្សាហកម្ម, ទេសចរណ៍ និងអប់រំ។ល។
សូមជម្រាបជូនថា សម្រាប់រយៈពេល ២ ឆ្នាំ (២០២៤-២០២៥) ក្នុងចំណោម ៤១២ គម្រោង ដែលបានទទួលគោលការណ៍លើកទឹកចិត្តពិសេស, គម្រោងដែលបញ្ចប់ការសាងសង់ ជួសជុល និង/ឬ កែលម្អរួចរាល់ មាន ១៣៤ គម្រោង ស្មើនឹង ៣៣%, គម្រោងដែលកំពុងអនុវត្តការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ១៦២ គម្រោង ស្មើនឹង ៣៩%, និង គម្រោងដែលមិនទាន់ចាប់ផ្ដើមដំណើរការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ១១៦ គម្រោង ស្មើនឹង ២៨%។
កិច្ចប្រជុំថ្មីៗរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក៏ធ្លាប់បានបង្ហាញលទ្ធផលផ្លែផ្កាជាច្រើនផងដែរនូវគោលការណ៍លើកទឹកចិត្តពិសេសពីរដ្ឋាភិបាលដល់គម្រោងជាប់គាំងក្នុងខេត្តព្រះសីហនុ។ (អានបន្ថែម)