ADBជួយកម្ពុជាតាមរយៈកម្ចី និងជំនួយ $១៧៣លាន ដើម្បីពន្លឿនការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ

ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចអនុម័តផ្តល់កម្ចី និងជំនួយដល់គម្រោងចំនួន ០២​ ជាមួយទឹកប្រាក់ ១៧៣ដុល្លារ ដើម្បីពន្លឿនការងារសាងសង់ប្រព័ន្ធធារាសាស្ត្រដែលមានភាពបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។

បើតាមប្រភពដដែលនេះ ទឹកប្រាក់ចំនួន ៨៨លានដុល្លារ ជាកម្ចីបូករួមជាមួយនឹងជំនួយ សម្រាប់គម្រោងទី១ គឺគម្រោងអាងទឹកទន្លេក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ជាប់នឹងទន្លេសាប។ គម្រោងនេះ នឹងជួយពង្រឹងកា​​រ​ប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានទឹកដែលគិតគូរពីបរិស្ថាន ទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថ​យ​ទឹកជំនន់។ ជាមួយគ្នានេះដែរ ក្នុងរង្វង់ទឹកប្រាក់ខាងលើនេះ មានទឹកប្រាក់ជំនួយចំនួន ៤,៣លានដុល្លារ នឹ​ងផ្តល់ជូនដល់កម្ពុជា ដើម្បីកសាងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងធនធានទឹកបន្ស៉ាំនឹងការប្រែប្រួលអាកា​ស​ធាតុ។

ដោយឡែក សម្រាប់គម្រោងទី២ គឺមានទឹកប្រាក់កម្ចីចំនួន ៨៥លានដុល្លារ ដែលជាកម្ចីបន្ថែមសម្រាប់គម្រោ​ងធ្វើឱ្យប្រសើរឡើងនូវធារាសាស្ត្រសម្រាប់វិស័យកសិកម្ម ដែលកំពុងអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ក្នុងការផ្តល់នូវប្រភពទឹក និងការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈប្រព័ន្ធធារាសាស្ត្រចំនួន ០៤ ក្នុងខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងតាកែវ។

គម្រោងនេះ ផ្តល់ឱ្យកសិករនូវបទពិសោធន៍ក្នុងការអនុវត្តឱ្យបានល្អ ដោយមានភាពបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ និងការផ្តល់ប្រភពទឹកដ៏មានប្រសិទ្ធភាព ចេញពីហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រទាំងនោះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]