ADB៖ ការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាកើន ៦,១% នៅដើមឆ្នាំ២០២៥ ចំពេលការទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចមកត្រឹម៤,៩%!

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួន ១ពាន់លានដុល្លារ ក្នុងកំឡុងត្រីមាសទី១ ឆ្នាំ២០២៥ ពោលគឺកើនឡើង ៦,១% ពីមួយឆ្នាំទៅមួយឆ្នាំ។

តាមរយៈរបាយការណ៍ចុងក្រោយរបស់ ADB ក៏បានលើកឡើងពីភាពប្រសើរឡើងនូវទុនបម្រុងអន្តរជាតិសរុប (GIR) ដែលបានកើនឡើងដល់ ២៤,៨ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២២,៥ពាន់លានដុល្លារ។ ADB បានបន្តថា ទុនបម្រុងទាំងនេះ គ្រប់គ្រាន់សម្រាប់គ្របដណ្តប់លើការនាំចូលបានរយៈពេលប្រមាណ ៧-៨ខែ ផងដែរ។

ទោះបីជាមានសន្ទុះវិជ្ជមានក្នុងការវិនិយោគ និងទុនបំរុងក៏ដោយ ADB បានព្រមានថា ទស្សនវិស័យរបស់កម្ពុជាក៏នឹងប្រឈមនឹងហានិភ័យច្រើន ក្នុងនោះរួមមាន៖ កំណើនសេដ្ឋកិច្ចពិភពលោកនៅមានការយឺតយ៉ាវ ភាពតានតឹងតាមព្រំដែនជាមួយប្រទេសថៃនៅបន្តអូសបន្លាយ គោលនយោបាយពាណិជ្ជកម្មមិនច្បាស់លាស់ និងការកើនឡើងកម្រិតបំណុលឯកជន។

គួររំលឹកទៀតថា ក្នុងរបាយការណ៍ដដែលនេះ ADB ក៏បានបញ្ជាក់ពីការកែសម្រួលការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែលធ្លាក់ចុះពី ៦,១% ទៅ ៤,៩% សម្រាប់ឆ្នាំ២០២៥ និងពី ៦,២% ទៅ ៥% សម្រាប់ឆ្នាំ២០២៦ ដោយលើកឡើងពីតម្រូវការខាងក្រៅដែលនៅទន់ខ្សោយ និងមានភាពមិនប្រាកដប្រជាជាសកល។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]