ADB ជួយកម្ពុជា ១០០លានដុល្លារ ដើម្បីអភិវឌ្ឍជំនាញឧស្សាហកម្ម និងបច្ចេកវិទ្យា

ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចផ្តល់កម្ចី ១០០លានដុល្លារ ដល់កម្ពុជា ដើម្បីបង្កើនកម្លាំងពលកម្ម តាមរយៈការកែទម្រង់ និងការវិនិយោគ ក្នុងការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ដោយមានការចូលរួមពីវិស័យឯកជន។ នេះបើតាមសេចក្តីប្រកាសពត៌មាន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។

ក្នុងនោះ អនុកម្មវិធីដំបូង នៃកម្មវិធីអភិវឌ្ឍជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយផ្លាស់ប្តូរកម្ពុជាទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា ដោយពង្រឹងនូវធនធានមនុស្ស ផ្តោតទៅលើការអភិវឌ្ឍជំនាញផ្សេងៗ។

លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការកែទម្រង់កម្លាំងពលកម្មនិងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទាមទារឱ្យមានកំណែទម្រង់ជាបន្តនៃប្រព័ន្ធ TVET តាមរយៈ​យុទ្ធសាស្ត្រស៊ីជម្រៅ និងការវិនិយោគជាបន្តបន្ទាប់ឱ្យទាន់ពេលវេលា។

លោកស្រីគូសបញ្ជាក់ថា៖ «កំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័ន TVET ទាំងនេះ មានសារៈសំខាន់សម្រាប់ការរៀបចំកម្មវិធីបណ្តុះបណ្តាល ដែលឆ្លើយតបនឹងតម្រូវការទីផ្សារធ្វើឱ្យប្រសើរឡើងនូវទីតាំងនិងឧបករណ៍បណ្តុះបណ្តាល និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)»។

ជាមួយគ្នានេះ បើតាម ADB បានកត់សម្គាល់ឃើញថា បញ្ហាប្រឈមសំខាន់ៗចំនួន បី រួមចំណែកជាឧបសគ្គទូទៅ ដែលកំពុងជាបញ្ហាប្រឈមសម្រាប់ប្រព័ន្ធ TVET កម្ពុជា គឺកង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញជាក់លាក់ និងស៊ីជម្រៅសម្រាប់បដិវត្តន៍ឧស្សាហកម្មទីបួន ភាពមានកម្រិតនៃតួនាទីរបស់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញ  និងចក្ខុវិស័យអន្តរកម្មរបស់ឧស្សាហកម្មនានា និងការផ្តល់ហិរញ្ញប្បទាននិងភាពជាដៃគូមិនទាន់បានពេញលេញ ក្នុងការអភិវឌ្ឍជំនាញ។

យោងតាមរបាយការណ៍របស់ ADB បានឱ្យដឹងថា មានអ្នកធ្វើការប្រមាណ ៩លាននាក់ ក្នុងទីផ្សារការងារនៅកម្ពុជាដែលក្នុងនោះមាន ស្ត្រី ៤៩% នៃ កម្លាំងពលកម្មទាំងនោះ។

គិតត្រឹមឆ្នាំ២០២១ ប្រជាពលរដ្ឋកម្ពុជា ៥៤% មានអាយុក្រោម ៣០ឆ្នាំ ដែលនេះបង្ហាញពី ឱកាសពិសេសមួយសម្រាប់ប្រទេសក្នុងការបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនជំនាញសម្រាប់និយោជិកថ្មីចូលទៅក្នុងទីផ្សារការងារនិងលើកកម្ពស់ជំនាញ របស់និយោជិតដែលកំពុងបំពេញការងារទៅតាមតម្រូវការឧស្សា​ហ​កម្មផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]