ADB និងEDC ចុះ​ហត្ថលេខា​ ​កម្មវិធី​ថាមពល​ពន្លឺព្រះអាទិត្យ និង​ថាមពល​ផ្ទុក​ថ្ម ២ GW នៅ​កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើអាណត្តិសេវាប្រឹក្សាប្រតិបត្តិការជាមួយអគ្គិសនីកម្ពុជា (EDC) ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ (GW) នៅកម្ពុជា។

កម្មវិធីនេះ នឹងជួយឱ្យប្រទេសកម្ពុជា​ឱ្យសម្រេចបាននូវគោលដៅអព្យាក្រឹត្យភាពកាបូននៅឆ្នាំ ២០៥០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា។

នៅក្រោមកម្មវិធីនេះ ADB នឹងជួយ EDC ធ្វើការសិក្សាទូទាំងប្រទេសស្តីពីកាលានុវត្តន៍ភាពសម្រាប់សមត្ថភាពថាមពលពន្លឺព្រះអាទិត្យ រួមជាមួយនឹងប្រព័ន្ធផ្ទុកថាមពលថ្ម (BESS) ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ២០៣០។

ADB ក៏នឹងជួយដល់ EDC ក្នុងការដេញថ្លៃគម្រោងសាកល្បងកម្លាំង ១០០ មេហ្គាវ៉ាត់ ដែលត្រូវបានកំណត់នៅក្រោមការសិក្សាដល់វិស័យឯកជន ដែលនឹងសាងសង់ ផ្តល់ហិរញ្ញប្បទាន និងដំណើរការគម្រោងនេះ។ គម្រោងសាកល្បងនេះ ត្រូវបានគេរំពឹងថានឹងប្រមូលទុនរហូតដល់ ១០០ លានដុល្លារអាមេរិក និងធ្វើជាគំរូនៃលទ្ធកម្មមានតម្លៃសមរម្យ និងឆាប់រហ័ស នៃការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ក្នុងប្រទេសកម្ពុជា។

ការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ ២GW នេះគឺស្របតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងរបស់ខ្លួន តាមរយៈការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល។

កម្មវិធីនេះ បង្កើតការគាំទ្រពីមុនរបស់ ADB ដល់វិស័យថាមពលព្រះអាទិត្យនៅកម្ពុជា មានដូចជាតាមរយៈ​ National Solar Park ដំបូងបង្អស់របស់ប្រទេស ដែលមានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង ដែលនឹងផលិតថាមពលពន្លឺព្រះអាទិត្យរហូតដល់ ១០០ មេហ្គាវ៉ាត់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]