ADB ទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាពី៦.៥%មកត្រឹម ៦.២% ក្នុងឆ្នាំ២០២៣

ថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាពី ៦.៥ភាគរយ មកត្រឹម ៦.២ភាគរយប៉ុណ្ណោះសម្រាប់ឆ្នំា២០២៣ ក្រោមមូលហេតុកំណើនសេដ្ឋកិច្ចពិភពលោកបានថមថយនិងចុះខ្សោយ។ នេះបើយោងតាមការចុះផ្សាយរបស់ pakobserver នៅថ្ងៃទី២២ កញ្ញា ២០២២នេះ។

កន្លងមកអ្នកជំនាញមួយនេះ (ADB) ធ្លាប់បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនរហូតដល់ ៦,៥ភាគរយ ក្នុងឆ្នាំ២០២៣ និង ៥.៣ភាគរយ សម្រាប់ឆ្នាំ២០២២។

មូលហេតុចម្បងនោះគឺបានមកពីកំណើននៃការនាំចេញទំនិញ និងលំហូរការវិនិយោគផ្ទាល់ពីបរទេសនេះ។ (អានបន្ថែម)

តាមរបាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងឆមាសទីមួយ ឆ្នាំ2022នេះទិន្នផលសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងរបស់កម្ពុជានៅតែមានភាពរឹងមាំ ដោយកំណើននៃវិនិយោគថ្មីៗបានកើនដល់ទៅ ៣៩.៨ភាគរយ។

គួរបញ្ជាក់ទៀតថា ឆ្នាំ២០២២មានការនាំចូលសម្ភារសំណង់កើនឡើង ២២.៨ភាគរយ ដែលនេះជាមូលហេតុ ដែលបានរុញច្រានវិស័យសំណង់ឱ្យងើបឡើងវិញជាបណ្តើរៗ ព្រមជាមួយនិងវិស័យផលិតកម្មមិនមែនកាត់ដេរក៏បានបន្តសន្ទុះឡើងផងដែរ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]