ADB បន្ថយព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ ត្រឹម ១,៩% តែនឹងកើន ៥,៥% ឆ្នាំ២០២២

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ ពី ៤% មកត្រឹម ១,៩% ប៉ុណ្ណោះ ប៉ុន្តែថាឆ្នាំ២០២២ អាចនឹងមានកំណើនដល់ទៅ ៥,៥% នេះយោងតាមរបាយការណ៍ធ្វើបច្ចុប្បន្នភាពចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADOU) ឆ្នាំ២០២១។

ប្រភពដដែលបញ្ជាក់ថា មូលហេតុនៃការទំលាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ច នៃគឺដោយសារតែការអូសបន្លាយពេលយូរនៃវិបត្តិកូវីដ ការបិទខ្ទប់ និងការផ្អាកដំណើរការរោងចក្របណ្តោះអាសន្ន ដែលធ្វើឱ្យប៉ះពាល់ដល់សេវាកម្ម តម្រូវការក្នុងស្រុក និងវិស័យកាត់ដេរ។

បើតាម ADB ទោះការព្យករណ៍កំណើនថមថយក្ដី សកម្មភាពសំណង់បានចាប់ផ្តើមងើបឡើងវិញ ជាមួយនឹងការនាំចូលសម្ភារសំណង់កើនឡើង ២៣,៥% ក្នុងឆមាសទី១ នៃឆ្នាំ ២០២១ ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែក ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង ក្នុងឆមាសទី១ ឆ្នាំ ២០២១ មានកម្រិតទាបជាងពេលមុនមានជំងឺរាតត្បាត ប៉ុន្តែខ្ពស់ជាងឆ្នាំ ២០២០។

ទន្ទឹមនឹង ADB លើកឡើងថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងប្រទេសបានរំខានដល់សង្វាក់ផ្គត់ផ្គង់វិស័យកសិកម្ម ប៉ុន្តែផលប៉ះពាល់ជាទូទៅមានកម្រិតទាប។

ដោយឡែក កំណើនវិស័យឧស្សាហកម្មត្រូវបានព្យាករណ៍នៅកម្រិត៥,៣% ក្នុងឆ្នាំ២០២១ ដោយសារ លទ្ធភាពក្នុងការបង្កើនការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង និងភាពរឹងមាំនៃ វិស័យកម្មន្តសាលផ្សេងទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]