AIIB ប្រកាសជួយ៥ពាន់លានដុល្លារ ដល់មូលនិធិសង្គ្រោះជំងឺ COVID-19

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានប្រកាសពីផែនការជួយស្តារឡើងវិញនូវវិបត្តិសេដ្ឋកិច្ចដែលកើតឡើងយ៉ាងឆាប់រហ័សដោយសារមេរោគរាតត្បាតសកលកូរ៉ូណាវីរុស ចំនួន៥ពាន់លានដុល្លារ កាលពី ខែមេសា ២០២០ កន្លងទៅនេះ។

មូលនិធិ ៥ពាន់លានដុល្លារ នេះត្រូវបានបម្រុងទុកសម្រាប់សមាជិកទាំងឡាយណាដែលមានប្រាក់ចំណូលទាប ហើយកំពុងរងផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ពួកគេ ។ ម្យ៉ាងថវិកាមួយចំនួនទៀតត្រូវត្រៀមសម្រាប់ វិស័យសុខភាព ផែនការបន្ទាន់ៗ និងបញ្ហាផ្សេងៗដែលកំពុងរងគ្រោះដោយមេរោគរាតត្បាតកូរ៉ូណានេះផងដែរ។

នាយកធនាគារ AIIB លោក Jin Liqun,មានប្រសាសន៍ថា ”សហគមន៍អន្តរជាតិត្រូវតែរួបរួមគ្នាក្នុងការប្រមូលធនធានយើងដើម្បីជួយពិភពលោកក្នុងការទប់ស្កាត់នូវភាចលាចលសេដ្ឋកិច្ច ដោយសារការរីករាលដាលនៃមេរោគកូរ៉ូណាថ្មីនេះ។ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បេជ្ញាថានឹងដើរតួអោយបានពេញទំហឹងក្នុងការជួយជ្រុមជ្រែងដោះស្រាយបញ្ហាមួយនេះ។

“ខ្ញុំជឿជាក់ថា មជ្ឈមណ្ឌលថ្មីនេះអាចជួយអតិថិជនរបស់ខ្លួនអោយជំនះបាននូវបញ្ហាហិរញ្ញវត្ថុដែលបានកើតឡើងយ៉ាងឆាប់រហ័សនេះ ព្រមទាំងអាចរក្សាបាននូវការវិនិយោគរយៈពេលវែងរបស់ពួកគេថែមទៀតផងដែរ ។”

- Video Advertisement -