Archetype Group ចាប់ដៃគូរជាមួយ IFC’s Edge
ក្រុមហ៊ុន Archetype Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីសហការ ជាដៃគូ ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅលើ EDGE, ដែលជាប្រព័ន្ធផ្តល់វិញ្ញាបនប័ត្រSoftware ស្តង់ដារ និងលក្ខណៈបៃតង ដល់ទីផ្សារដែលកំពុងរីកដុះដាល នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុន ។ ការផ្លាស់ប្តូរនេះអាចនិយាយបានថា Archetype ឆ្លើយតបទៅនឹងការផ្តោតការយក ចិត្តទុកដាក់កាន់តែខ្លាំងក្នុងការឈរជើងយ៉ាងមាននិរន្តរភាពនៅតំបន់អាស៊ី។
IFC ដែលជាសមាជិករបស់ World Bank Group ដែលផ្តោតលើវិស័យឯកជន បានទទួលការគាំទ្រពី Archetype ក្នុងការលើកទឹកចិត្តដល់អតិថិជន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីវាយតម្លៃពីគម្រោងរបស់ពួកគេជាមួយនឹងកម្មវិធីSoftware EDGE ដោយឥតគិតថ្លៃ និងសម្រេច បានវិញ្ញាបនប័ត្រ ។
កម្មវិធី EDGE Software គឺជាកម្មវិធីដំបូងគេក្នុងប្រភេទកម្មវិធីនេះនៅក្នុងពិភពលោក និងជាការបង្កើតថ្មីដែលអាចត្រូវបានប្រើ ដើម្បីកំណត់លទ្ធភាពជោគជ័យខាងហិរញ្ញវត្ថុរបស់គម្រោង អគារបៃតង នៅដំណាក់កាលរចនាដំបូង ។ ក្នុងនោះកម្មវិធីនេះរួមបញ្ចូលនូវការត្រួតពិនិត្យតុល្យភាព តួលេខដើម្បីធានាថាអ្នកផ្តល់សេវាដែលជាភាគីទីបី អាចបញ្ជាក់អនុលោមនៃគម្រោងទៅនឹងស្តង់ដារ EDGE ប្រកបដោយភាពអាចជឿទុកចិត្តបាន ដែលក្នុងនោះយ៉ាងហោចណាស់ថាមពល ទឹក និងថាមពលនៅក្នុងគ្រឿងសម្ភារៈថយចុះ 20 ភាគរយ ធៀបទៅនឹងករណីដើមរបស់គម្រោង។ EDGE គឺជាវិធីលឿន ងាយស្រួល និងមានតំលៃសមរម្យ ដើម្បីធានាថាលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម មានប្រសិទ្ធិភាពអាចរកបានសម្រាប់គ្រប់គ្នា ។
ការសហការគ្នារវាង IFC និងក្រុមហ៊ុន Archetype Group មានគោលបំណងបង្កើនល្បឿន នៃការអនុម័តនូវជម្រើសអគារបៃតង និងការអនុវត្តន៍ប្រកបដោយនិរន្តរភាពនៅក្នុងទីផ្សារដែលមានការ ផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លើសពីនេះទៀត Archetype បានប្តេជ្ញា ប្រើប្រាស់ EDGE ដើម្បីវាយតម្លៃយ៉ាងហោចណាស់ 30 ភាគរយនៃគម្រោងថ្មីសរុបរបស់ក្រុមហ៊ុន នៅឆ្នាំក្រោយ និងមានមហិច្ឆិតាឈានទៅដល់ 80 ភាគរយ នៅឆ្នាំ 2020 ។
លោក Jean Francois Chevance នាយកផ្នែកការរចនាស្ថាបត្យកម្មនៃក្រុមហ៊ុន Archetype Group បានថ្លែងថា៖ “អត្ថប្រយោជន៍ធំបំផុតនៃកម្មវិធីនេះ គឺវាមានភាពងាយស្រួល និងឆាប់រហ័ស សម្រាប់ប្រើប្រាស់។ គ្រាន់តែភាពងាយស្រួលនេះតែមួយ មនុស្សជាច្រើនទៀតនឹងអាចទទួល បានគុណតម្លៃទូទៅ និងគោលការណ៍នៃនិរន្តរភាពនៅក្នុងទីផ្សារដែលការអប់រំ គឺជាគន្លឹះសំខាន់ ។ តាមរយៈEDGE យើងមានការបំពេញបន្ថែមយ៉ាងល្អឥតខ្ចោះដល់សេវាផ្តល់វិញ្ញាបនប័ត្រអគារបៃតង ដែលមានស្រាប់ ។” លោក Milagros Rivas Saiz ដែលជាប្រធាននៃCross-Industry Advisory របស់ IFC បានលើកឡើងថា ”
ការប្តេជ្ញាចិត្តរបស់ Archetype ចំពោះEDGE បានបង្ហាញពីសក្តានុពល ដែលអាចសម្រេចបាននៅពេលដែលវិស័យឯកជនបានរួមគ្នាឆ្ពោះទៅរកការអនុវត្តនូវដំណោះស្រាយ សម្រាប់ការប្រែប្រួលអាកាសធាតុនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន ។ ក្នុងនោះអ្នកដែលជាម្ចាស់ កម្មសិទ្ធិរស់នៅ និងធ្វើការនៅក្នុងអគារដែលរចនាឡើងដោយ Archetype នឹងទទួលបាន អត្ថប្រយោជន៍ពីគុណតម្លៃដែលប្រសើរជាងមុនតាមរយៈការអនុវត្តនូវ EDGE។”
ក្រុមហ៊ុន Archetype Group មានបុគ្គលិកជាង 1,100 នាក់ ហើយជាក្រុមហ៊ុនធំមួយក្នុង ចំណោមក្រុមហ៊ុនផ្តល់ប្រឹក្សាសំណង់ឯកជនធំៗជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានអ្នកជំនាញ គ្របដណ្តប់វិស័យសំណង់សំខាន់ៗដូចជា អគារ និងអចលនទ្រព្យ វិស័យឧស្សាហកម្ម និងផលិតកម្ម ព្រមទាំងថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងនាមជាសមាជិករបស់World Bank Group ក្រុមហ៊ុន IFC គឺជាស្ថាប័នអភិវឌ្ឍន៍ ជាសកលធំជាងគេដែលផ្តោតលើវិស័យឯកជនក្នុងទីផ្សារកំពុងរីកចម្រើន។ ក្រុមហ៊ុន IFC ឈរ នៅចន្លោះរវាង វិស័យសាធារណៈ និងឯកជន បាននាំយកនូវដំណោះស្រាយមូលដ្ឋានរបស់ទីផ្សារ ដោយឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការបង្កើតកំណើនសេដ្ឋកិច្ចដោយមានប្រើកាបូនកម្រិតទាប ។
- Video Advertisement -