រយៈពេល១០ខែ ឆ្នាំ២០២៣ ក្រសួងចេញអាជ្ញាបណ្ណសំណង់ជិត ៣ពាន់គម្រោង មានទុនជាង៥ពាន់លានដុល្លារ

រយៈពេល១០ខែដំបូង ក្នុងឆ្នាំ២០២៣ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បានផ្តល់អាជ្ញាបណ្ណសំណង់ចំនួន ២.៩២៤ ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១២.៣៣៥.០៤៣ ម២ និងមានទុនវិនិយោគប្រមាណ ៥.១០៩.៤៧១.០២៣ ដុល្លារ ក្នុងនោះមានជាអាទិ៍ គម្រោងអគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅ មានចំនួន ១៤៦គម្រោង ស្មើនឹង ១៥៤អគារ បុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៧៩គម្រោង ស្មើនឹង ១៨.១៧៤ខ្នង និងសំណង់អគារពហុមុខងារមានចំនួន ១៨គម្រោង។ តួលេខនេះ ទើបនឹងបានធ្វើបច្ចុប្បន្នភាពដោយសុន្ទរកថារបស់ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងពិធី “មហាសន្និបាតស្តីពីរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០២៣ និងការសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ”  ដែលរៀបចំឡើងនៅសាលសន្និសីទកោះពេជ្រដោយ សមាគមអ្នកសាងសង់កម្ពុជា (CCA)។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីទិដ្ឋភាពផ្សេងៗពាក់ព័ន្ធនឹងវិស័យសំណង់នៅកម្ពុជាសម្រាប់ចុងឆ្នាំ ២០២៣ នេះ ថាមានការកើនឡើងគួរឱ្យកត់សម្គាល់ […]

អាន​បន្ថែម

អ្នកឧកញ៉ា ពុង ឃាវសែ ដឹកនាំសមាជិក CCA ចំនួន ៧៤ និងក្រុមហ៊ុនចំនួន ១៣៣ ស្ថាប័ន រៀបចំពិព័រណ៍អន្តរជាតិសាងយុគថ្មីសម្រាប់វិស័យសំណង់កម្ពុជា

នៅក្នុងពិធីអបអរសាទរដ៏អស្ចារ្យនៃព្រឹត្តិការណ៍ខួបលើកទី១៣ របស់ខ្លួនសមាគមអ្នកសាងសង់កម្ពុជា (CCA) បានប្រារព្ធពិធី “មហាសន្និបាតស្តីពីរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០២៣ និងការសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ” នៅសាលសន្និសីទកោះពេជ្រ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣។ ពិធីដ៏វិសេសវិសាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  រួមជាមួយអ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន CCA និងឥស្សរជនសំខាន់ៗពីវិស័យរដ្ឋាភិបាល និងឯកជន សរុបចំនួន ២២០រូប មកពីសមាជិក CCA ចំនួន ៧៤ស្ថាប័ន និងក្រុមហ៊ុនដែលពាក់ព័ន្ធចំនួន ១៣៣ក្រុមហ៊ុន។ អ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះថា “វេទិកានេះមានគោលបំណងផ្តល់ឱ្យសមាជិក CCA របស់យើងនូវឱកាសដែលមិនអាចប្រៀបផ្ទឹមបានក្នុងការចូលរួម បង្ហាញការច្នៃប្រតិដ្ឋរបស់ខ្លួន និងជំរុញកិច្ចសហការក្នុងវិស័យសំណង់សម្រាប់ប្រទេសកម្ពុជា។ សមាគមក៏បានបង្កើតកម្មវិធីតាំងពិព័រណ៍ខ្នាតអន្តរជាតិនេះឡើង ដើម្បីឱ្យក្រុមហ៊ុនដែលបាននាំចូលសម្ភារៈ បរិក្ខារ […]

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជា ចាប់ដៃគូជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ី និងសមាគមសហគ្រាសដ៏ធំបំផុតនៅម៉ាឡេស៊ី ដើម្បីពង្រីក…

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ី-កម្ពុជា (MCCC) ក្រោមអធិបតីភាពលោកឧកញ៉ា  ឆាលស៍ វ៉ាន់ តំណាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានCCA និងលោក Dato’s Sri Dr Rick Yaw ប្រធាន MCCC នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។ កិច្ចប្រជុំលំដាប់កំពូលធុរកិច្ចនេះ បានបើកទំព័រនៃការផ្តួចផ្តើមកិច្ចសហការកៀរគរសមាគមធុរកិច្ចដ៏សំខាន់មួយ ដើម្បីរៀបចំឡើងវិញនូវទិដ្ឋភាពសេដ្ឋកិច្ចនិងការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរភាគីបានពិភាក្សាអំពីផែនការសហប្រតិបត្តិការអនាគត ការផ្លាស់ប្តូរបទពិសោធន៍ធុរកិច្ច និងការស្វែងរកដៃគូពាណិជ្ជកម្មរវាងសមាគមធុរកិច្ចកម្ពុជា​ និងសមាគមធុរកិច្ចម៉ាឡេស៊ី តាមរយៈការរៀបចំទស្សនកិច្ចសិក្សា និងពិពរណ័ពាណិជ្ជកម្មជាបន្តបន្ទាប់។ ក្នុងជំនួបនោះផងដែរ​ លោក Dato បានលើកឡើងអំពីសាវតារអាជីវកម្មរបស់ MCCC ដែលបានចាប់ផ្តើមនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអនុសាសន៍របស់អ្នកឧកញ៉ា ពុង ឃាវសែ គោលបំណងដើម្បីផ្សាភ្ជាប់សហគមន៍ធុរកិច្ចនៃប្រទេសកម្ពុជា និងម៉ាឡេស៊ី ជំរុញបរិយាកាសនៃកិច្ចសហប្រតិបត្តិការ និងវិបុលភាពពាណិជ្ជកម្មរួមគ្នា។ ដោយបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទីផ្សារកម្ពុជា លោក Dato បានអញ្ជើញ […]

អាន​បន្ថែម

CCA & CCPIT បានពិភាក្សាគ្នា ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន (CCPIT), អនុក្រុមប្រឹក្សាខេត្តជីងណាន់ និងក្រុមអ្នកវិនិយោគចិន រួមទាំងតំណាងមកពីក្រុមហ៊ុន Shandong Tajin Metal Marterial Co., Ltd.នៃខេត្តសានតុងរបស់ប្រទេសចិន ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន។ កិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ ត្រូវបាបរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា (CCA) នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ លោក Teng Zhichao អនុប្រធានក្រុមប្រឹក្សា CCPIT នៃខេត្តជីងណាន់ បានដឹកនាំក្រុមវិនិយោគិនចិនមកកម្ពុជា ក្នុងគោលបំណងចម្បង ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះដែរ ក្រុមប្រតិភូវិនិយោគិនចិនក៏បានចូលជួបសម្តែងការគួរសមនៅក្រសួងបរិស្ថានកម្ពុជា ផងដែរ។ ជាការឆ្លើយតប ភាគីវិនិយោគិនចិន បានបង្ហាញពីចេតនារបស់ខ្លួនយ៉ាងមុតមាំ សម្រាប់កិច្ចសហការប្រកបដោយសក្តានុពល ជាពិសេសក្នុងវិស័យសំខាន់ៗនៅកម្ពុជា។ រីឯសមាគមអ្នកសាងសង់កម្ពុជាក៏បានសម្តែងនូវការស្វាគមន៍យ៉ាងស្មោះស្ម័គ្រចំពោះគណៈប្រតិភូចិន ដោយបង្ហាញពីការសាទរចំពោះការកើនឡើងនៃវត្តមានអ្នករកស៊ីចិននៅក្នុងទីផ្សារកម្ពុជា ជាពិសេសបានបង្ហាញពីការបើកចំហរបស់ខ្លួនចំពោះលទ្ធភាពនៃភាពជាដៃគូពាណិជ្ជកម្មដែលមានសក្តានុពលណាមួយនាពេលអនាគត។ វត្តមាននៃគណៈប្រតិភូចិនល្បីៗមកពីស្ថាប័នចិនធំៗទាំងនេះ ជាសញ្ញាណវិជ្ជមានមួយបញ្ជាក់ថាកម្ពុជាកំពុងក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់ការវិនិយោគរបស់ចិនហើយការវិនិយោគរបស់ចិននឹងបន្តហូរចូលមកកម្ពុជា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការ ក្នុងបរិបទសេដ្ឋកិច្ចសកលដែលកំពុងប្រឈមបញ្ហាវិនិយោគក្រៅប្រទេសនេះ៕

អាន​បន្ថែម

វិនិយោគិនវៀតណាមជាង២០ក្រុមហ៊ុនជួបជាមួយសមាគមអ្នកសាងសង់កម្ពុជាស្វែងរកដៃគូនាំចូលផលិតផលវិស្វកម្មអគ្គិសនី

សមាគមអ្នកសាងសង់កម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានជួបពិភាក្សាការងារជាមួយសមាគមសហគ្រាសមេកានិច-អគ្គិសនី (HAMEE)វៀតណាមនៃទីក្រុងហូជីមិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ក្នុងគោលបំណងពង្រឹងពាណិជ្ជកម្មរវាងភាគីទាំងពីរ និង ដើម្បីស្វែងរកឱកាសសម្រាប់ការពង្រីកអាជីវកម្មនៅកម្ពុជារបស់ភាគីសមាគមសហគ្រាសមេកានិច-អគ្គិសនី (HAMEE)វៀតណាម។ លោក ជីវ ស៊ីវផេង អគ្គលេខាធិការសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងថា ចេតនារបស់ភាគីវិនិយោគិនវៀតណាម មកទីនេះគឺក្នុងគោលបំណងស្វែងយល់ពីទិដ្ឋភាពធុរកិច្ចកម្ពុជា និងស្វែងរកដៃគូដើម្បីនាំចូលផលិតផលមកលក់នៅក្នុងទីផ្សារកម្ពុជា។ ភ្ជាប់ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំនេះ តំណាងសមាគមសហគ្រាសមេកានិច-អគ្គិសនីវៀមណាម បានបង្ហាញពីទស្សនវិស័យនិងការយល់ដឹងពីទីផ្សារកម្ពុជាយ៉ាងមុតមាំ ដោយបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាគឺជាទីផ្សារដែលកំពុងរីកចម្រើន ដែលអាចកំណត់បានដោយសកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំ ជាពិសេសនៅក្នុងវិស័យសំណង់ និងបច្ចេកវិទ្យា។ សក្តានុពល​នេះ​ ស៊ីសង្វាក់​គ្នា​ជាមួយ​នឹង​ភាព​រីកចម្រើន​របស់​វៀត​ណាម​ក្នុង​ផ្នែក​បច្ចេកទេស វិស្វកម្ម និង​ផលិតផល​អគ្គិសនី។ លោកបានបន្តថា គោលបំណងរបស់សមាគមវៀតណាមនេះ គឺដើម្បីបណ្តុះភាពជាដៃគូដ៏រឹងមាំ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលជួយសម្រួលដល់ការនាំចូលផលិតផលវៀតណាមទៅក្នុងទីផ្សារកម្ពុជា។ កិច្ចប្រជុំរវាងភាគីទាំងពីរនេះ បង្ហាញពីការចាប់ផ្តើមនៃកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មដ៏មានសក្ដានុពលរវាងប្រទេសទាំងពីរ ដោយផ្តោតលើលទ្ធភាពបណ្តាក់ទុនលើទីផ្សារដែលកំពុងរីកចម្រើនរបស់កម្ពុជា ផ្គូផ្គងជាមួយសមិទ្ធិផលផលិតផលរបស់ប្រទេសវៀតណាម។ ភាពជាដៃគូយុទ្ធសាស្ត្រនេះ រំពឹងថានឹងមិនត្រឹមតែជំរុញទំហំពាណិជ្ជកម្មរវាងទីក្រុងហូជីមិញនិងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំរវាងភាគីទាំងពីរផងដែរ៕ HAMEE: ស្ថាប័នឈានមុខលើវិស័យមេកានិច-អគ្គិសនីនៅទីក្រុងហូជីមិញ សមាគមធុរកិច្ចវិស្វកម្មវៀតណាម HAMEE ដែលជាស្ថាប័នវិជ្ជាជីវៈមួយដែលត្រូវបានបង្កើតឡើងក្រោមសេចក្តីសម្រេចលេខ […]

អាន​បន្ថែម

សមាគមក្នុងវិស័យឯកជន បង្ហាញឆន្ទះពង្រឹងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា

សមាគមអ្នកសាងសង់កម្ពុជា (CCA) និង សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញពីឆន្ទះ និងការប្តេជ្ញាចិត្តរួមគ្នាពង្រឹង វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា។ នេះបើយោងតាមជំនួបរវាងសមាគមទាំងពីរកាលពីថ្ងៃទី២៥ មេសា ២០២៣។ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្នុងអាណត្តិទី៨ បានដឹកនាំសមាជិក សមាជិកាថ្មីក្នុងជួរគណៈកម្មការប្រតិបត្តិ មកចូលជួបសម្តែងការគួរសមជាមួយសមាគមអ្នកសាងសង់កម្ពុជា ដែលមានលោកឧកញ៉ា ឆាលស៍ វ៉ាន់ តំណាងឱ្យអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបញ្ជាក់ពីជំហរច្បាស់លាស់ក្នុងកិច្ចសហប្រតិបត្តិរវាងសមាគមទាំងពីរ ក៏ដូចជាសមាគមនានាក្នុងវិស័យឯកជន ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ចក្នុងវិស័យសំណង់ និងអចលនទ្រព្យនេះ។ លោកឧកញ៉ា ឆាលស៍ វ៉ាន់ បានគូសបញ្ជាក់នៅក្នុងជំនួបនេះផងដែរថា សមាគមអ្នកសាងសង់កម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធក្នុងការផ្តល់ធាតុចូលសំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេស ថ្មីៗនេះតាមរយៈវិធានការណ៍ ៨ចំណុច (អានបន្ថែម) ដើម្បីគាំទ្រវិស័យសំណង់ និងបុរី។ ក្នុងនោះសមាគមអ្នកសាងសង់កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការជជែកពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជំរុញការគាំទ្រវិស័យនេះឱ្យមានសិ្ថរភាព ក្រោយវិបត្តិកូវិដ-១៩ និងទប់ទល់សេដ្ឋកិច្ចដែលកំពុងប្រឈមវិបត្តិសង្រ្គាម និងឥទ្ធិពលភូមិសាស្រ្តនយោបាយពិភពលោក។ លោក សន […]

អាន​បន្ថែម

ពិព័រណ៍​សំណង់​ធំ​បំផុតនៅកម្ពុជាត្រឡប់មកអង្រួនទីផ្សារជាថ្មី ក្រោយផ្អាក២ ឆ្នាំ

ពិព័រណ៍សំណង់ដ៏ធំបំផុតនៅកម្ពុជា ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) ត្រូវបានប្រព្រឹត្តទៅដោយជោគជ័យ កាលពីថ្ងៃទី១ ដល់ថ្ងៃទី ៣ ខែធ្នូ កន្លងទៅ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធី ៣ ថ្ងៃនេះ បានស្វាគមន៍អ្នកទស្សនាសរុបរាប់ពាន់អ្នក ដែលចូលរួមពិភាក្សា និងសួរនាំអំពីផលិតជាង ២០០០ មុខ និងសេវាកម្មជាង ៥០ ប្រភេទ ក្នុងកម្មវិធី។ ក្នុងឆ្នាំនេះ កម្មវិធី ក៏មានសិក្ខាសាសាផ្សព្វផ្សាយពីច្បាប់សំណង់ បទប្បញ្ញតិ្តសំណង់ថ្មីៗ នីតិវិធីនៃការ ត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងច្បាប់ពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាកម្មវិធីជប់លៀងទំនាក់ទំនងធុរកិច្ចផងដែរ។ ការវិលត្រឡប់ទៅកាន់ពិព័រណ៍ដោយផ្ទាល់បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំសម្រាប់វិស័យសំណង់ ព្រោះវាបានជួយឱ្យអាជីវកម្មទាំងអស់មានទំនាក់ទំនងយ៉ាងស្អិតរមួតឡើងវិញបន្ទាប់ពីបានផ្អាក និងប្រតិបត្តិការតាមតែអនឡាញអស់ពេលពីរឆ្នាំមកនេះ។ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងក្នុងកម្មវិធីថា ដោយសារវិបត្តិកូវីដមិនទាន់រលត់បាត់ទាំងស្រុង ដូច្នេះសមាគមឆ្នាំនេះ មានក្រុមហ៊ុនត្រឹមតែ ៧៩ ស្មើនឹង ១៥០ ស្ដង់ ដែលមកបង្ហាញផលិតផលជាង ២០០០ មុខ និងសេវាកម្ម ៥០ ប្រភេទ។ «ផលិតផលគឺមានទាំងក្នុងស្រុក និងនាំចូលពីក្រៅប្រទេស ដូចជា […]

អាន​បន្ថែម

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុនចែករំលែកបទពិសោធន៍ និងជួយធ្វើទំនើបកម្មពង្រឹងគុណភាពស្ដង់ដាកិច្ចសន្យាគម្រោងសំណង់នានានៅកម្ពុជា ខណៈក៏ជំរុញឱ្យវិនិយោគិនជប៉ុនមកវិនិយោគក្នុងវិស័យសំណង់បន្ថែម។ ការស្នើនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាងសមាគមអ្នកសាងសង់នៅកម្ពុជា​  និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ MUFG របស់ជប៉ុនកាលពីថ្ងៃ ១៧ តុលា ឆ្នាំ ២០២២ កន្លងទៅ។ ក្នុងកិច្ចប្រជុំ ក្រុមហ៊ុនMUFG ចង់ស្វែកយល់ពីរបៀបវារៈនៃការទូទាត់ប្រាក់ ការធ្វើបូរេប្រទាន ការប្រគល់ទទួល ក៏ដូចជានីតិវិធី និងកិច្ចសន្យានានា សម្រាប់គម្រោងសំណង់ ទាំងក្នុងវិស័យរដ្ឋ និងឯកជន។ តំណាងសមាគម បានពន្យល់ទៅកាន់ភាគីជប៉ុនពីនីតិវិធី  លក្ខខណ្ឌផ្លូវច្បាប់ ក៏ដូចជាដំណើរការពាក់ព័ន្ធនានាក្នុងការដេញថ្លៃយកគម្រោងសំណង់ រហូតដល់ទៅដំណាក់កាលប្រគល់ទទួលគម្រោង។ លើសពីនេះ តំណាងសមាគមក៏បានបង្ហាញពីបញ្ហាប្រឈមនានាទាក់ទិននឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា ដោយបានស្នើឱ្យភាគីជប៉ុនជួយចែករំលែកបទពិសោធន៍ត្រឡប់មកវិញខ្លះៗផងដែរ ដើម្បីធ្វើឱ្យស្តង់ដាកិច្ចសន្យាសំណង់នៅកម្ពុជាមានភាពប្រសើរជាងមុន។

អាន​បន្ថែម

សមាគមអ្នកសាងសង់ ត្រៀមស្នើថវិកាពីមូលនិធិអភិវឌ្ឍជំនាញ SDF  ដើម្បីធ្វើរឿងសំខាន់១

សមាគមអ្នកសាងសង់កម្ពុជា ឬ CCA គ្រោងនឹងស្នើថវិកាពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលទាក់ទងនឹងសំណង់នានា សម្រាប់សមាជិក និងសាធារណជន នាពេលខាងមុខនេះ។ តំណាង CCA និង SDF បានបើកកិច្ចប្រជុំមួយនៅថ្ងៃទី ១១ ខែតុលា ដើម្បីពិភាក្សាអំពីនីតិវិធីនៃការស្នើសុំមូលនិធិ និងតម្រូវការលម្អិតផ្សេងទៀតដែលទាមទារដើម្បីរៀបចំវគ្គបណ្តុះបណ្តាលនេះ។ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គឺជាកម្មវិធីផ្ដល់ថវិកាដើម្បីអភិវឌ្ឍកំលាំងពលកម្ម ដែលមានគោលបំណងជួយកៀរគរធនធានមនុស្ស  និងបង្កើតកម្លាំងពលកម្មជំនាញដែលមានតម្លៃ និងជាតម្រូវការរបស់ទីផ្សារ។ តំណាង CCA បានញ្ជាក់ថា សមាគមនឹងពិភាក្សាជាមួយសមាជិក និងថ្នាក់ដឹកនាំជាមុនសិន ដើម្បីស្វែងរកវិស័យអាទិភាពបំផុត ដែលមានតម្រូវការវគ្គបណ្តុះបណ្តាលនេះ មុននឹងធ្វើការស្នើសុំថវិកាពី SDF ។ អ្នកនាងបានបន្ថែមទៀតថា SDF មានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ទាំងសមាជិក និងសាធារណៈជន ដោយសារវគ្គបណ្តុះបណ្តាលនេះនឹងជួយលើកកម្ពស់ជំនាញនៃកម្លាំងពលកម្មទាក់ទងនឹងសំណង់។ កំលាំងពលកម្មដែលមានជំនាញ និងគុណភាព នឹងជួយទាក់ទាញការវិនិយោគក្នុង​វិស័យសំណង់កាន់តែច្រើនឡើងផងដែរ៕

អាន​បន្ថែម

ពិព័រណ៍​សំណង់​ធំ​បំផុតរបស់​កម្ពុជានឹងប្រារព្ធ​ឡើង​នៅ​ដើមខែ​ធ្នូ ខាងមុខនេះ

ពិព័រណ៍សំណង់ដ៏ធំបំផុតនៅកម្ពុជា ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 3 ខែធ្នូ ឆ្នាំនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក ជីវ ស៊ីវផេង អគ្គលេខាធិកាដ្ឋានសមាគមអ្នកសាងសង់ បានមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ននេះ ស្តង់ពិព័រណ៍ជាង ៦០% ត្រូវបានលក់ទៅឱ្យអ្នកផ្គត់ផ្គង់ផលិតផល និងសេវាកម្មទាក់ទងនឹងសំណង់រាប់រយក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេស។ “នេះគឺជាការត្រឡប់មកវិញនៃព្រឹត្តិការណ៍ដ៏ធំមហិមាបន្ទាប់ពីត្រូវបានផ្អាកនៅឆ្នាំ 2020 និងប្រារព្ធឡើងតាមប្រព័ន្ធអនឡាញនៅឆ្នាំ 2021 ដោយសារតែជំងឺរាតត្បាតកូវីដ។ យើងរំពឹងខ្ពស់ថាព្រឹត្តិការណ៍នេះនឹងជួយដល់ការចាប់ផ្តើមការសាងសង់ និងការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ»។ លោក ស៊ីវផេង បានបន្ថែមថា ការវិលត្រឡប់ទៅកាន់ពិព័រណ៍ដោយផ្ទាល់នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំសម្រាប់វិស័យសំណង់ព្រោះវានឹងជួយឱ្យអាជីវកម្មទាំងអស់មានទំនាក់ទំនងយ៉ាងស្អិតរមួតឡើងវិញបន្ទាប់ពីបានផ្អាក និងប្រតិបត្តិការតែតាមអនឡាញអស់ពេលពីរឆ្នាំមកនេះ។ លោកថា កម្មវិធីនេះមិនត្រឹមតែជួយសមាជិក និងម្ចាស់អាជីវកម្មបង្កើនការលក់ និងពង្រីកបណ្តាញអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យសំណង់។ ពិព័រណ៍នេះនឹងដំណើរការរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី 1-3 ខែធ្នូ ដោយមានស្តង់សរុបជាង 300 ដែលរៀបចំដោយក្រុមហ៊ុនក្នុងស្រុក និងបរទេសដែលនឹងមកដាក់តាំងបង្ហាញផលិតផលរាប់ពាន់មុខដែលទាក់ទងនឹងវិស័យនេះ។ ក្រៅពីការបង្ហាញផលិតផលដែលមានគុណភាពខ្ពស់ នៅមានចំណុចលេចធ្លោមួយទៀតគឺ ពិព័រណ៍សំណង់ឆ្នាំ2022 នឹងមានការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ដែលផ្តល់ដោយមន្ត្រីមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីច្បាប់ […]

អាន​បន្ថែម