ព័ត៌មានក្នុងស្រុក
ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនចាប់អារម្មណ៍ស្វែងរកដៃគូអាជីវកម្មក្នុងវិស័យសំណង់នៅកម្ពុជា
ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន កាលពីថ្មីនេះៗ បានសម្ដែងចំណាប់អារម្មណ៍ចង់មកវិនិយោគ និងបង្កើតដៃគូអាជីវកម្មក្នុងវិស័យសំណង់នៅកម្ពុជា ពិសេសក្រោយវិបត្តិកូវីដស្ងប់ស្ងាត់ ដែលនេះជាសញ្ញាវិជ្ជមានសឱ្យឃើញសក្ដានុពលនៃវិស័យសំណង់។ ការសម្ដែងចំណាប់អារម្មណ៍នេះ ធ្វើឡើងក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ កាលពីចុងសប្ដាហ៍មុន រវាងសមាគមអ្នកសាងសង់កម្ពុជា (CCA) និងសមាគមអ្នកសាងសង់ម៉ាឡេស៊ី (MBAM) ដោយមានការចូលរួមពីសមាជិករបស់ភាគីទាំង២ ជាច្រើននាក់។ ក្នុងកិច្ចប្រជុំ សមាជិកទាំងអស់ដែលភាគច្រើនជាក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យសំណង់ បានផ្លាស់ប្ដូរមតិយោបល់គ្នារកវិធីសាស្រ្តយ៉ាងណាធ្វើឱ្យវិស័យមួយនេះនៅតែបន្តរីកចម្រើន ទោះបីក្នុងកាលៈទេសៈដូច្នេះក្ដី។ លើសពីនេះ សមាជិកក៏មានឱកាសធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន ក្នុងគោលបំណងដើម្បីស្វែងរកឱកាសចាប់ដៃគូធ្វើពាណិជ្ជកម្មជាមួយគ្នា ដោយក្នុងនោះមានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន ចាប់អារម្មណ៍ចង់មកវិនិយោគនៅកម្ពុជា។ លោក ឆាស៍ វ៉ាន់ តំណាងប្រធានសមាគមអ្នកសាងសង់កម្ពុជា បានសំដែងចំណាប់អារម្មណ៍ ថាទោះស្ថិតក្នុងវិបត្តិកូវីដក្ដី សមាគមនៅតែបន្តទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយដៃគូទាំងក្នុង និងក្រៅប្រទេស ហើយកិច្ចប្រជុំអនឡាញនេះ គឺជាឱកាសល្អមួយសម្រាប់ប្រទេសទាំង២ ក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមក។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគមបានបន្ថែមទៀតថា កិច្ចប្រជុំនេះជាការបើកឱកាសកម្ពុជាបង្ហាញពីសក្ដានុពលរបស់ខ្លួនទៅកាន់បរទេសដើម្បីទាក់ទាញការវិនិយោគ ហើយក៏ជាឱកាសឱ្យសមាជិកនីមួយៗ បានជួបពិភាក្សា ចាប់ដៃគូ និងពង្រីកបណ្តាញអាជីវកម្មផងដែរ។ ដែរនេះក៏នឹងការជួយជំរុញសេដ្ឋកិច្ចពិសេសក្នុងវិស័យសំណង់ដោយប្រយោលមួយផ្នែកធំ។ គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជា ជាសមាគមសំណង់ដំបូង និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានសមាជិកក្រុមហ៊ុនដែលទាក់ទងនឹងវិស័យសំណង់ជិត២០០ ក្រុមហ៊ុន។ ជារៀងរាល់ឆ្នាំសមាគមក៏បានរៀបចំពិព័រណ៍សំណង់ធំជាងគេនៅកម្ពុជា ដែលដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យនេះរាប់ពាន់ផលិតផល។
អានបន្ថែមអ្នកឧកញ៉ា ពុង ឃាវសែ បរិច្ចាគថវិកា ២ លានដុល្លារដល់រដ្ឋាភិបាល ដើម្បីទិញមន្ទីរពេទ្យនគរទេព
ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា អ្នកឧកញ៉ា ពុង ឃាវសែ បានប្រកាសបរិច្ចាគថវិកា ២ លានដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាលកម្ពុជា ដើម្បីទិញមន្ទីរពេទ្យនគរទេព ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ។ ការបរិច្ចាគត្រូវបានធ្វើឡើង ក្រោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៧ ខែមីនា កន្លងទៅ ប្រកាសចរចាទិញយកមន្ទីរពេទ្យនគរទេព ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យហ្លួងម៉ែ ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដថ្មីមួយទៀត។ ការទិញមន្ទីរពេទ្យនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើនចំនួនអ្នកឆ្លងយ៉ាងគំហុក ជាបន្តបន្ទាប់នៃព្រឹត្តិការណ៍ ២០ កុម្ភៈ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមចុងខែមីនា អ្នកឧកញ៉ា បានបរិច្ចាគថវិកាជូនរដ្ឋាភិបាលដើម្បីជួយទប់ស្កាត់ជំងឺកូវីដ ៤ ដងហើយ សរុបទឹកប្រាក់ជិត ១០លានដុល្លារ ។ (អានបន្ថែម) សម្រាប់អ្នកឧកញ៉ា ថវិកាបរិច្ចាគគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងការជួយដល់រដ្ឋាភិបាលដោះស្រាយបញ្ហាកូវីដ។ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះ ក្រុមហ៊ុននានារបស់អ្នកឧកញ៉ាកន្លងមក ក៏បានជួយដោះស្រាយបញ្ហាកូវីដដោយប្រយោល ពោលគឺតាមរយៈគម្រោងធំៗតម្លៃរាប់ពាន់លានដុល្លារ ដែលជាកត្ដាជួយជំរុញសេដ្ឋកិច្ច និងបង្កើតការងារ។
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាបន្តអប់រំសាធារណជនអំពីអនុក្រឹត្យថ្មីនៃច្បាប់សំណង់
សមាគមអ្នកសាងសង់កម្ពុជា កាលពីថ្មីៗនេះ បានរៀបចំកិច្ចប្រជុំអនឡាញមួយ ដើម្បីចែករំលែកចំណេះដឹងស្តីអំពីច្បាប់សំណង់ និងអនុក្រឹត្យស្តីពីវិញ្ញាបនបត្រប្រើប្រាស់សំណង់ សម្រាប់សំណង់ចាស់ និងសំណង់ថ្មី។ កម្មវីធីប្រជុំនេះ ត្រូវបានចូលរួមពីសំណាក់សមាជិក និងសាធារណជនសរុបជាង ៥០ នាក់ តាមរយៈប្រព័ន្ធអនឡាញ Zoom កាលពីថ្ងៃទី ២៤ ខែមីនា កន្លងមកនេះ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា៖ «ការចែករំលែកចំណេះដឹងដល់សមាជិក និងសាធារណជនឱ្យយល់ពីអនុក្រឹត្យថ្មីនេះ គឺចាំបាច់ណាស់ ពោលគឺក្នុងគោលបំណងធ្វើឱ្យគ្រប់ភាគីពាក់ព័ន្ធគោរព និងអនុវត្ដតាមច្បាប់»។ លោកបានពន្យល់ក្នុងកិច្ចប្រជុំថា៖ «សម្រាប់សំណង់ថ្មីដែលទើបតែបញ្ចប់ការសាងសង់ និងសំណង់់ចាស់ដែលកែប្រែ ឬជួសជុល ត្រូវសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ មុននឹងចូលប្រើប្រាស់ លើកលែងសំណង់ណាដែលមិនតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់»។ ដោយឡែក ការដាក់ពាក្យស្នើសុំវិញ ម្ចាស់សំណង់ត្រូវដាក់ពាក្យតាមយន្តការច្រកចេញចូលតែមួយនៅអាជ្ញាធរមានសមត្ថកិច្ចទៅតាមប្រភេទទំហំនៃសំណង់។ ចំពោះបុគ្គលដែលបានប្រើប្រាស់សំណង់មិនត្រឹមត្រូវដូចមានកំណត់ក្នុងវិញ្ញាបនបត្រប្រើប្រាស់សំណង់ ឬ បទដ្ឋានគតិយុត្តផ្សេងៗ បុគ្គលនោះអាចប្រឈមមុខនឹងការព្យួរ ឬដកហូតវិញ្ញាបនបត្រ ឬការព្រមានជាលាយលក្ខណ៍អក្សរ និងមានការពិន័យជាអន្តរការណ៍ផងដែរ។ គួរបញ្ជាក់ផងថា អនុក្រឹត្យលេខ ២២៦ អនក្រ.បក ត្រូវបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ រួមជាមួយនឹងអនុក្រឹត្យសំខាន់ ២ […]
អានបន្ថែមប្រធានសមាគមអ្នកសាងសង់កម្ពុជាបរិច្ចាគ ៣ លានដុល្លារ ដើម្បីជួយទប់ស្កាត់ការឆ្លងកូវីដ១៩
អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក៏ដូចជាក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី ១២ មីនា នេះ បានបរិច្ចាគថវិកា ៣លានដុល្លារ ជូនរដ្ឋាភិបាល ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ នេះមិនមែនជាលើកទីមួយទេដែលអ្នកឧកញ៉ា ពុង ឃាវសែ បរិច្ចាគថវិកាដើម្បីជួយរដ្ឋាភិបាល។ កាលពីដើមខែ ធ្នូ ឆ្នាំ ២០២០ អ្នកឧកញ៉ា ក៏បានបានបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ លើសពីនេះ ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដដំបូង អ្នកឧកញ៉ាក៏បានបរិច្ចាគថវិកាចំនួន ៥០០ ០០០ ដុល្លារដល់រដ្ឋាភិបាលផងដែរ។ សម្រាប់អ្នកឧកញ៉ា ថវិកាបរិច្ចាគគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងការជួយដល់រដ្ឋាភិបាលដោះស្រាយបញ្ហាកូវីដ។ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះ ក្រុមហ៊ុននានារបស់អ្នកឧកញ៉ាកន្លងមក ក៏បានជួយដោះស្រាយបញ្ហាកូវីដដោយប្រយោល ពោលគឺតាមរយៈគម្រោងធំៗតម្លៃរាប់ពាន់លានដុល្លារ ដែលជាកត្ដាជួយជំរុញសេដ្ឋកិច្ច និងបង្កើតការងារ។ តួយ៉ាង កាលពីខែតុលាកនុ្លងមកនេះ ក្រុមហ៊ុន OCIC បានបើកការដ្ឋានសាងសង់ស្ពានធំ ៗ ចំនួន ២ ដែលមួយតភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជា នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ច នៅខែមីនា ខាងមុខនេះ
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ច និងការបោះឆ្នោតគណៈកម្មការប្រតិបត្តិ នៅថ្ងៃទី ៥ មីនា ខាងមុខនេះ ក្រោយពន្យារពេលមួយរយៈ ដោយសារវិបត្តិកូវីដ។ ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើងនៅឯ សណ្ឋាគារ Dara Airport ដែលនឹងចូលរួមដោយសមាជិក CCA ក្រុមហ៊ុនសំណង់នានា និងក្រុមហ៊ុនសំខាន់ៗពាក់ព័ន្ធដទៃនៅក្នុងវិស័យនេះ។ អ្នកចូលរួមទាំងអស់ នឹងធ្វើការចែករំលែកគំនិត បញ្ហាប្រឈម និងជាពិសេសដំណោះស្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្ដិកូវីដ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ឱ្យអាជីវកម្មអាចភ្ជាប់ទំនាក់ទំនងឡើងវិញ ក្រោយមិនបានជួបគ្នាអស់រយៈពេលមួយរយៈធំ»។ «កម្មវិធីនេះត្រូវបានពន្យារពីខែធ្នូ មកខែ មីនា គឺដោយសារតែការរាតត្បាតនៃជំងឺកូវីដ ១៩។ ប៉ុន្តែបច្ចុប្បន្នស្ថានភាព ចាប់ផ្ដើមធូរស្បើយ ទើបសមាគមសម្រេចចិត្តរៀបចំកម្មវិធីនេះ។ សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល ដែលបានធ្វើការងារយ៉ាងម្មត់ចត់ក្នុងការគ្រប់គ្រងស្ថានការណ៍»។ លោកបន្តថា កម្មវិធីនេះមិនត្រឹមតែជួយសមាជិកទាំងអស់បង្កើនការលក់ និងពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេនោះទេ តែក៏នឹងជួយជម្រុញសេដ្ឋកិច្ចផងដែរ ជាពិសេសក្នុងវិស័យសំណង់។ គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជាជាសមាគមសំណង់ដំបូង និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលមានសមាជិកក្រុមហ៊ុន ដែលទាក់ទងនឹងវិស័យសំណង់ជិត ២០០ ក្រុមហ៊ុន […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាបន្តសហការជាមួយដៃគូអន្តរជាតិ ទោះស្ថិតនៅក្នុងវិបត្តិកូវីដក្ដី
សមាគមអ្នកសាងសង់កម្ពុជានៅតែបន្តកិច្ចសហការជាមួយដៃគូអន្តរជាតិក្នុងសម័យកូវីដ ដោយនៅតែចូលរួមកិច្ចប្រជុំជាមួយសហព័ន្ធអ្នកសាងសង់អាស៊ាន ឬ ASEAN Constructors Federation (ACF) និង សហព័ន្ធអន្តរជាតិនៃសមាគមអ្នកសាងសង់អាស៊ី និងប៉ាស៊ីហ្វិកខាងលិច (IFAWPCA)។ កាលពីថ្ងៃទី ១០ ខែធ្នូ លោក ឆាល វ៉ាន់ តំណាងសមាគមអ្នកសាងសង់កម្ពុជា បានចូលរួមការប្រជុំក្រុមប្រឹក្សា IFAWPCA លើកទី ២តាមប្រព័ន្ធអ៊ិនធឺរណែត ។ កិច្ចប្រជុំនេះ បានពិភក្សាទាក់ទងទៅនឹងដំណើរការរបស់ IFAWPCA ដូចជា របាយការណ៍ហិរញ្ញវត្ថុ និងថវិកាសម្រាប់ឆ្នាំ ២០២១ ក៏ពិចារណាលើកាលបរិច្ឆេទនៃកិច្ចប្រជុំនៅប្រទេសម៉ាល់ឌីវក្នុងឆ្នាំ២០២១ ។ ទន្ទឹមនឹងនេះ នៅថ្ងៃទី ១១ ខែធ្នូ លោក ឆាល វ៉ាន់ ក៏បានចូលរួមប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន ឬ ACF ផងដែរ។ កិច្ចប្រជុំ បានពិភាក្សាអំពីស្ថានភាពជំងឺកូវីដ ស្ថានភាពសេដ្ឋកិច្ចនៅអាស៊ាន ទីផ្សារសម្ភារៈសំណង់ និងឱកាសវិនិយោគនៅក្នុងប្រទេសនីមួយៗ។ ឧស្សាហកម្មសំណង់នៅកម្ពុជាក៏ដូចជាបណ្តាប្រទេសអាស៊ាន សុទ្ធតែរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ ក៏ប៉ុន្តែ ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០ រដ្ឋាភិបាលអនុម័តសំណើសុំការសាងសង់សរុបជាង ៤ […]
អានបន្ថែមពិព័រណ៍សំណង់នឹងធ្វើឡើងក្នុងឆ្នាំ២០២១ ខណៈការបោះឆ្នោតក្រុមប្រឹក្សាភិបាល និងកម្មវិធីធុរកិច្ចពន្យារពេល
បន្ទាប់ពីការពន្យាពេលជាច្រើនដងដោយសារតែគោរពតាមការណែនាំរបស់រដ្ឋាភិបាល សមាគមអ្នកសាងសង់កម្ពុជា បានសម្រេចលុបចោលពិព័រណ៍សំណង់សម្រាប់ឆ្នាំ២០២០ ដោយលើកទៅធ្វើនៅចុងឆ្នាំ ២០២១ វិញ។ សមាគមអ្នកសាងសង់កម្ពុជាបានកំណត់យកថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ ២០២១ ជាកាលបរិច្ឆេទសម្រាប់ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាប្រចាំឆ្នាំ ដែលមានការតាំងបង្ហាញផលិតផលពីរាប់រយស្តង់របស់ក្រុមហ៊ុនទាំងក្នុង និងក្រៅស្រុក។ ទន្ទឹមនឹងនេះ សមាគមអ្នកសាងសង់កម្ពុជាក៏ពន្យារពេលការបោះឆ្នោតសមាជិកក្រុមប្រឹក្សាភិបាល និងកម្មវិធីធុរកិច្ចរបស់ខ្លួនផងដែរ ដើម្បីចូលរួមការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានឱ្យដឹងថានឹងជូនដំណឹងអំពីកាលបរិច្ឆេទសម្រាប់ការបោះឆ្នោត និងកម្មវិធីធុរកិច្ចជាថ្មីម្តងទៀតនៅពេលក្រោយ។ លោកសង្ឃឹមថា ស្ថានភាពជំងឺកូវីដ១៩ នឹងប្រសើរឡើងឆាប់ៗ ដូច្នេះអាជីវកម្មអាចនឹងវិលមករកសភាពប្រក្រតីវិញ។ ហើយកម្មវិធីធុរកិច្ចនឹងជួយឱ្យអាជីវកម្មអាចភ្ជាប់ទំនាក់ទំនងឡើងវិញ ក្រោយមិនបានជួបគ្នាជិតកន្លះឆ្នាំ។
អានបន្ថែមលោកច្រឹក សុខនីម ប្ដេជ្ញាជំរុញទីផ្សារអចលនទ្រព្យក្រោយជាប់ឆ្នោតជាប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុម្ដងទៀត
លោកច្រឹក សុខនីម បានប្តេជ្ញាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពជំរុញទីផ្សារអចលនទ្រព្យនៅកម្ពុជា ឱ្យមានសន្ទុះជាងមុន ជាពិសេសសម្រាប់ឆ្នាំ ២០២១ បន្ទាប់ពីលោកត្រូវបានជ្រើសតាំងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ម្ដងទៀតសម្រាប់ឆ្នាំ ២០២១-២០២២ ។ ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលប្រធានសមាគម និងក្រុមប្រឹក្សាភិបាលសមាគមអាណត្តិទី៧ ឆ្នាំ ២០២១-២០២២ ត្រូវធ្វើឡើងកាលពីថ្ងៃទី ២៣ ធ្នូ កន្លងទៅនេះ។ លោក ច្រឹក សុខនីម បានសម្ដែងភាពសោមនស្សរីករាយ ចំពោះការបន្តតំណែងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនេះ ហើយប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជម្រុញវិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ទាក់ទិននឹងស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជា លោកមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២០ វិស័យអចលនទ្រព្យនៅកម្ពុជា ហាក់មានសន្ទុះទាប ដោយសារពុំសូវមានបរទេសមកវិនិយោគ។ ប៉ុន្តែ ជាមួយនឹងការគ្រប់គ្រងល្អរបស់រាជរដ្ឋាភិបាល និងការចាប់ផ្ដើមចាក់វ៉ាក់សាំងនៅជុំវិញពិភពលោក លោកសង្ឃឹមថា វិស័យអចលនទ្រព្យក្នុងឆ្នាំ ២០២១ នឹងមានសន្ទុះឡើងវិញ។ កាលពីខែសីហាកន្លងទៅ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម ត្រូវបានជ្រើសរើសជាប្រធានសមាគមអ្នកវាយតម្លៃអាស៊ាន (AVA) ក្នុងអាណត្តិទី២៣ ហើយប្រទេសកម្ពុជាក៏នឹងមានកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AVA […]
អានបន្ថែមប្រធានសមាគមអ្នកសាងសង់កម្ពុជាបរិច្ចាគ ៣ លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ
ថវិកាបរិច្ចាគ ៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងពីអ្នកឧកញ៉ា ពុង ឃាវសែ គ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងចំណោមជំនួយជាច្រើនទៀតដែល សមាគមអ្នកសាងសង់កម្ពុជា កាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន OCIC បានជួយដល់រដ្ឋាភិបាលដោះស្រាយបញ្ហាកូវីដដោយផ្ទាល់ និងដោយប្រយោលតាមរយៈគម្រោងធំៗតម្លៃរាប់ពាន់លានដុល្លារជាច្រើន។ អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក៏ដូចជាក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី ៨ ធ្នូ នេះ បានបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ដូចដែលបានលើកឡើងខាងលើនេះ មិនមែនជាលើកទីមួយទេ ដែលអ្នកឧកញ៉ា ពុងឃាវសែ ផ្ទាល់បានចូលរួមចំណែកជួយដល់ប្រទេសជាតិ។ ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដដំបូង អ្នកឧកញ៉ាក៏បានបរិច្ចាគថវិកាចំនួន ៥០០ ០០០ ដុល្លារដល់រដ្ឋាភិបាលផងដែរ ដែលចាត់ទុកថាជាការជួយដោយផ្ទាល់។ ក្រៅពីការបរិច្ចាគដោយផ្ទាល់ សមាគមអ្នកសាងសង់កម្ពុជា កាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន OCIC ក៏បានចូលរួមចំណែកយ៉ាងសកម្ម និងជាបន្តបន្ទាប់ ជួយជំរុញសេដ្ឋកិច្ចកម្ពុជាតាមរយៈគម្រោងធំៗតម្លៃរាប់ពាន់លានដុល្លារជាច្រើន។ ទោះបីមានវិបត្តិកូវីដក្ដី មិនមានគម្រោងណាមួយដែលគ្រប់គ្រងដោយក្រុមហ៊ុន OCIC ត្រូវបានពន្យារពេលនោះទេ តែផ្ទុយទៅវិញបន្តបង្កើតការងារកាន់តែច្រើន។ […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាពន្យារកម្មវិធីសំណេះសំណាលធុរកិច្ច ដែលនឹងត្រូវធ្វើនៅខែធ្នូខាងមុខនេះ
សមាគមអ្នកសាងសង់កម្ពុជាបានសម្រេចពន្យារកម្មវិធីសំណេះសំណាលធុរកិច្ច ដែលគ្រោងនឹងប្រព្រឹត្តនៅថ្ងៃទី ១៨ ខែធ្នូ ខាងមុខនេះ ដោយសាររដ្ឋាភិបាលហាមប្រាមមិនឱ្យមានការជួបជុំ ក្រោយព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នេះ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគមបានមានប្រសាសន៍ថា៖ « ដោយជម្ងឹឆ្លងរាតត្បាតកូវីដ១៩ បានកើតឡើងក្នុងសហគម អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគម បានណែនាំឲ្យពន្យារពេលនៃការរៀបចំកម្មវិធីធុរកិច្ចសំណង់និងពិធីប្រជុំដែលមានគម្រោងនឹងរៀបចំនៅថ្ងៃ18/12/2020 នេះ។ កម្មវិធីត្រូវបានលើកពេលទៅថ្ងៃក្រោយវិញ គឺរហូតដល់ពេលកូវីដធូរស្បើយ ឬរដ្ឋាភិបាលអនុញ្ញាតឱ្យរៀបចំកម្មវិធីផ្សេងៗឡើងវិញបាន។ ចំណែកឯកាលបរិច្ឆេទថ្មី សមាគមនឹងផ្តល់ដំណឹងតាមក្រោយ។ គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជាជាសមាគមសំណង់ដំបូង និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានសមាជិកក្រុមហ៊ុនដែលទាក់ទងនឹងវិស័យសំណង់ជិត ២០០ក្រុមហ៊ុន។ ជារៀងរាល់ឆ្នាំ សមាគមក៏បានរៀបចំពិព័រណ៍សំណង់ធំជាងគេនៅកម្ពុជា ដែលដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យនេះរាប់ពាន់ផលិតផល។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២០ នេះ ព្រឹត្តិការណ៍នេះគឺត្រូវបានពន្យារពេលទៅឆ្នាំ ២០២១ ដោយសារវិបត្តិកូវីដ។(អានបន្ថែម)
អានបន្ថែម