ព័ត៌មានសមាគម
សមាគមក្នុងវិស័យឯកជន បង្ហាញឆន្ទះពង្រឹងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា
សមាគមអ្នកសាងសង់កម្ពុជា (CCA) និង សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញពីឆន្ទះ និងការប្តេជ្ញាចិត្តរួមគ្នាពង្រឹង វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា។ នេះបើយោងតាមជំនួបរវាងសមាគមទាំងពីរកាលពីថ្ងៃទី២៥ មេសា ២០២៣។ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្នុងអាណត្តិទី៨ បានដឹកនាំសមាជិក សមាជិកាថ្មីក្នុងជួរគណៈកម្មការប្រតិបត្តិ មកចូលជួបសម្តែងការគួរសមជាមួយសមាគមអ្នកសាងសង់កម្ពុជា ដែលមានលោកឧកញ៉ា ឆាលស៍ វ៉ាន់ តំណាងឱ្យអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបញ្ជាក់ពីជំហរច្បាស់លាស់ក្នុងកិច្ចសហប្រតិបត្តិរវាងសមាគមទាំងពីរ ក៏ដូចជាសមាគមនានាក្នុងវិស័យឯកជន ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ចក្នុងវិស័យសំណង់ និងអចលនទ្រព្យនេះ។ លោកឧកញ៉ា ឆាលស៍ វ៉ាន់ បានគូសបញ្ជាក់នៅក្នុងជំនួបនេះផងដែរថា សមាគមអ្នកសាងសង់កម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធក្នុងការផ្តល់ធាតុចូលសំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេស ថ្មីៗនេះតាមរយៈវិធានការណ៍ ៨ចំណុច (អានបន្ថែម) ដើម្បីគាំទ្រវិស័យសំណង់ និងបុរី។ ក្នុងនោះសមាគមអ្នកសាងសង់កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការជជែកពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជំរុញការគាំទ្រវិស័យនេះឱ្យមានសិ្ថរភាព ក្រោយវិបត្តិកូវិដ-១៩ និងទប់ទល់សេដ្ឋកិច្ចដែលកំពុងប្រឈមវិបត្តិសង្រ្គាម និងឥទ្ធិពលភូមិសាស្រ្តនយោបាយពិភពលោក។ លោក សន […]
អានបន្ថែមពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជាត្រឡប់មកអង្រួនទីផ្សារជាថ្មី ក្រោយផ្អាក២ ឆ្នាំ
ពិព័រណ៍សំណង់ដ៏ធំបំផុតនៅកម្ពុជា ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) ត្រូវបានប្រព្រឹត្តទៅដោយជោគជ័យ កាលពីថ្ងៃទី១ ដល់ថ្ងៃទី ៣ ខែធ្នូ កន្លងទៅ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធី ៣ ថ្ងៃនេះ បានស្វាគមន៍អ្នកទស្សនាសរុបរាប់ពាន់អ្នក ដែលចូលរួមពិភាក្សា និងសួរនាំអំពីផលិតជាង ២០០០ មុខ និងសេវាកម្មជាង ៥០ ប្រភេទ ក្នុងកម្មវិធី។ ក្នុងឆ្នាំនេះ កម្មវិធី ក៏មានសិក្ខាសាសាផ្សព្វផ្សាយពីច្បាប់សំណង់ បទប្បញ្ញតិ្តសំណង់ថ្មីៗ នីតិវិធីនៃការ ត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងច្បាប់ពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាកម្មវិធីជប់លៀងទំនាក់ទំនងធុរកិច្ចផងដែរ។ ការវិលត្រឡប់ទៅកាន់ពិព័រណ៍ដោយផ្ទាល់បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំសម្រាប់វិស័យសំណង់ ព្រោះវាបានជួយឱ្យអាជីវកម្មទាំងអស់មានទំនាក់ទំនងយ៉ាងស្អិតរមួតឡើងវិញបន្ទាប់ពីបានផ្អាក និងប្រតិបត្តិការតាមតែអនឡាញអស់ពេលពីរឆ្នាំមកនេះ។ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងក្នុងកម្មវិធីថា ដោយសារវិបត្តិកូវីដមិនទាន់រលត់បាត់ទាំងស្រុង ដូច្នេះសមាគមឆ្នាំនេះ មានក្រុមហ៊ុនត្រឹមតែ ៧៩ ស្មើនឹង ១៥០ ស្ដង់ ដែលមកបង្ហាញផលិតផលជាង ២០០០ មុខ និងសេវាកម្ម ៥០ ប្រភេទ។ «ផលិតផលគឺមានទាំងក្នុងស្រុក និងនាំចូលពីក្រៅប្រទេស ដូចជា […]
អានបន្ថែមសមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា
សមាគមអ្នកសាងសង់នៅកម្ពុជា ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុនចែករំលែកបទពិសោធន៍ និងជួយធ្វើទំនើបកម្មពង្រឹងគុណភាពស្ដង់ដាកិច្ចសន្យាគម្រោងសំណង់នានានៅកម្ពុជា ខណៈក៏ជំរុញឱ្យវិនិយោគិនជប៉ុនមកវិនិយោគក្នុងវិស័យសំណង់បន្ថែម។ ការស្នើនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាងសមាគមអ្នកសាងសង់នៅកម្ពុជា និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ MUFG របស់ជប៉ុនកាលពីថ្ងៃ ១៧ តុលា ឆ្នាំ ២០២២ កន្លងទៅ។ ក្នុងកិច្ចប្រជុំ ក្រុមហ៊ុនMUFG ចង់ស្វែកយល់ពីរបៀបវារៈនៃការទូទាត់ប្រាក់ ការធ្វើបូរេប្រទាន ការប្រគល់ទទួល ក៏ដូចជានីតិវិធី និងកិច្ចសន្យានានា សម្រាប់គម្រោងសំណង់ ទាំងក្នុងវិស័យរដ្ឋ និងឯកជន។ តំណាងសមាគម បានពន្យល់ទៅកាន់ភាគីជប៉ុនពីនីតិវិធី លក្ខខណ្ឌផ្លូវច្បាប់ ក៏ដូចជាដំណើរការពាក់ព័ន្ធនានាក្នុងការដេញថ្លៃយកគម្រោងសំណង់ រហូតដល់ទៅដំណាក់កាលប្រគល់ទទួលគម្រោង។ លើសពីនេះ តំណាងសមាគមក៏បានបង្ហាញពីបញ្ហាប្រឈមនានាទាក់ទិននឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា ដោយបានស្នើឱ្យភាគីជប៉ុនជួយចែករំលែកបទពិសោធន៍ត្រឡប់មកវិញខ្លះៗផងដែរ ដើម្បីធ្វើឱ្យស្តង់ដាកិច្ចសន្យាសំណង់នៅកម្ពុជាមានភាពប្រសើរជាងមុន។
អានបន្ថែមសមាគមអ្នកសាងសង់ ត្រៀមស្នើថវិកាពីមូលនិធិអភិវឌ្ឍជំនាញ SDF ដើម្បីធ្វើរឿងសំខាន់១
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA គ្រោងនឹងស្នើថវិកាពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលទាក់ទងនឹងសំណង់នានា សម្រាប់សមាជិក និងសាធារណជន នាពេលខាងមុខនេះ។ តំណាង CCA និង SDF បានបើកកិច្ចប្រជុំមួយនៅថ្ងៃទី ១១ ខែតុលា ដើម្បីពិភាក្សាអំពីនីតិវិធីនៃការស្នើសុំមូលនិធិ និងតម្រូវការលម្អិតផ្សេងទៀតដែលទាមទារដើម្បីរៀបចំវគ្គបណ្តុះបណ្តាលនេះ។ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គឺជាកម្មវិធីផ្ដល់ថវិកាដើម្បីអភិវឌ្ឍកំលាំងពលកម្ម ដែលមានគោលបំណងជួយកៀរគរធនធានមនុស្ស និងបង្កើតកម្លាំងពលកម្មជំនាញដែលមានតម្លៃ និងជាតម្រូវការរបស់ទីផ្សារ។ តំណាង CCA បានញ្ជាក់ថា សមាគមនឹងពិភាក្សាជាមួយសមាជិក និងថ្នាក់ដឹកនាំជាមុនសិន ដើម្បីស្វែងរកវិស័យអាទិភាពបំផុត ដែលមានតម្រូវការវគ្គបណ្តុះបណ្តាលនេះ មុននឹងធ្វើការស្នើសុំថវិកាពី SDF ។ អ្នកនាងបានបន្ថែមទៀតថា SDF មានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ទាំងសមាជិក និងសាធារណៈជន ដោយសារវគ្គបណ្តុះបណ្តាលនេះនឹងជួយលើកកម្ពស់ជំនាញនៃកម្លាំងពលកម្មទាក់ទងនឹងសំណង់។ កំលាំងពលកម្មដែលមានជំនាញ និងគុណភាព នឹងជួយទាក់ទាញការវិនិយោគក្នុងវិស័យសំណង់កាន់តែច្រើនឡើងផងដែរ៕
អានបន្ថែមពិព័រណ៍សំណង់ធំបំផុតរបស់កម្ពុជានឹងប្រារព្ធឡើងនៅដើមខែធ្នូ ខាងមុខនេះ
ពិព័រណ៍សំណង់ដ៏ធំបំផុតនៅកម្ពុជា ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 3 ខែធ្នូ ឆ្នាំនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក ជីវ ស៊ីវផេង អគ្គលេខាធិកាដ្ឋានសមាគមអ្នកសាងសង់ បានមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ននេះ ស្តង់ពិព័រណ៍ជាង ៦០% ត្រូវបានលក់ទៅឱ្យអ្នកផ្គត់ផ្គង់ផលិតផល និងសេវាកម្មទាក់ទងនឹងសំណង់រាប់រយក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេស។ “នេះគឺជាការត្រឡប់មកវិញនៃព្រឹត្តិការណ៍ដ៏ធំមហិមាបន្ទាប់ពីត្រូវបានផ្អាកនៅឆ្នាំ 2020 និងប្រារព្ធឡើងតាមប្រព័ន្ធអនឡាញនៅឆ្នាំ 2021 ដោយសារតែជំងឺរាតត្បាតកូវីដ។ យើងរំពឹងខ្ពស់ថាព្រឹត្តិការណ៍នេះនឹងជួយដល់ការចាប់ផ្តើមការសាងសង់ និងការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ»។ លោក ស៊ីវផេង បានបន្ថែមថា ការវិលត្រឡប់ទៅកាន់ពិព័រណ៍ដោយផ្ទាល់នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំសម្រាប់វិស័យសំណង់ព្រោះវានឹងជួយឱ្យអាជីវកម្មទាំងអស់មានទំនាក់ទំនងយ៉ាងស្អិតរមួតឡើងវិញបន្ទាប់ពីបានផ្អាក និងប្រតិបត្តិការតែតាមអនឡាញអស់ពេលពីរឆ្នាំមកនេះ។ លោកថា កម្មវិធីនេះមិនត្រឹមតែជួយសមាជិក និងម្ចាស់អាជីវកម្មបង្កើនការលក់ និងពង្រីកបណ្តាញអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យសំណង់។ ពិព័រណ៍នេះនឹងដំណើរការរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី 1-3 ខែធ្នូ ដោយមានស្តង់សរុបជាង 300 ដែលរៀបចំដោយក្រុមហ៊ុនក្នុងស្រុក និងបរទេសដែលនឹងមកដាក់តាំងបង្ហាញផលិតផលរាប់ពាន់មុខដែលទាក់ទងនឹងវិស័យនេះ។ ក្រៅពីការបង្ហាញផលិតផលដែលមានគុណភាពខ្ពស់ នៅមានចំណុចលេចធ្លោមួយទៀតគឺ ពិព័រណ៍សំណង់ឆ្នាំ2022 នឹងមានការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ដែលផ្តល់ដោយមន្ត្រីមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីច្បាប់ […]
អានបន្ថែមCCA នឹងរៀបចំដំណើរទស្សនកិច្ចអាជីវកម្មទៅប្រទេសថៃនៅខែកញ្ញាខាងមុខនេះ
សមាគមអ្នកសាងសង់កម្ពុជា (CCA) ក្នុងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យសន្និបាត និងពិព័រណ៍ប្រទេសថៃ នឹងរៀបចំដំណើរទេសចរណ៍ធុរកិច្ចសម្រាប់សមាជិក និងក្រុមហ៊ុនពាក់ព័ន្ធសំណង់កម្ពុជាផ្សេងទៀតទៅកាន់ប្រទេសថៃ ក្នុងគោលបំណងជួយពួកគេពង្រីកបណ្តាញអាជីវកម្ម និងជំរុញវិស័យសំណង់កម្ពុជា។ ដំណើរទេសចរណ៍ពាណិជ្ជកម្មនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២៣ ខែកញ្ញា ដើម្បីចូលរួមក្នុងពិព័រណ៍បច្ចេកវិទ្យាសំណង់អគាររបស់ប្រទេសថៃ ព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្ម និងដំណើរទស្សនៈកិច្ចទៅកាន់ក្រុមហ៊ុនខ្នាតធំដែលពាក់ព័ន្ធនៅក្នុងប្រទេសថៃផងដែរ។ យោងតាមលោក ជីវ ស៊ីវផេង អគ្គនាយកលេខាធិការដ្ឋាន CCA គោលបំណងសំខាន់នៃដំណើរទេសចរណ៍នេះគឺដើម្បីជួយសមាជិកស្វែងរកឱកាសអាជីវកម្មបន្ថែមទៀតនៅបរទេស។ លោកបានបន្ថែមថា “លើសពីនេះ កម្មវិធីក៏នឹងជួយពួកគេពង្រឹងបណ្តាញអាជីវកម្មរបស់ពួកគេទាំងកម្រិតជាតិ និងអន្តរជាតិផងដែរ”។ លោក ស៊ីវផេង បានមានប្រសាសន៍ទៀតថា រហូតមកដល់ពេលនេះ CCA បានទទួលនូវមតិល្អៗជាច្រើនពីសមាជិក និងក្រុមហ៊ុនសំណង់ដែលមិនមែនជាសមាជិក ទាក់ទងនឹងគំនិតផ្តួចផ្តើមនេះ ជាមួយនឹងក្រុមហ៊ុនយ៉ាងតិចចំនួន១០ ដែលបានចុះឈ្មោះចូលរួមដំណើរកម្សាន្តនេះ។ CCAគឺជាសមាគមសំណង់ដំបូងគេ និងធំជាងគេក្នុងប្រទេសកម្ពុជា ដែលតំណាងឱ្យក្រុមហ៊ុនពាក់ព័ន្ធវិស័យសំណង់ជាង ១៦០។ ជារៀងរាល់ឆ្នាំ CCA ក៏បានរៀបចំការតាំងពិព័រណ៍សំណង់ធំបំផុតរបស់ប្រទេសកម្ពុជា ដោយបង្ហាញផលិតផលរាប់ពាន់មុខ។ ឆ្នាំនេះ ព្រឹត្តិការណ៍នេះគ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១-៣ ខែធ្នូ ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
អានបន្ថែមជាង ២០០ក្រុមហ៊ុន ចូលរួមក្នុងកម្មវិធីធុរកិច្ចលើកទី១២ របស់សមាគមអ្នកសាងសង់កម្ពុជា
សមាគមអ្នកសាងសង់កម្ពុជា ទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនធំៗបីគឺ OCIC, TC និង HTS ដើម្បីរៀបចំកម្មវិធីធុរកិច្ចលើកទី១២ របស់ខ្លួនក្រោមការចូលរួមពីធុរកិច្ចជនមកពីជាង ២០០ក្រុមហ៊ុន ។ កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅកោះពេជ្រ ក្នុងអគារ City Hall កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ ក្នុងគោលបំណងផ្តល់ឱកាស ដល់សមាជិកសមាគមទាំងអស់ អាចជួបជុំសំណេះសំណាល និងពិភាក្សាដោយផ្ទាល់ ដើម្បីបង្កើតបណ្តាញក្នុងការស្វែងរកដៃគូសហការវិនិយោគ ព្រមទាំងអាចទទួលបាននូវព័ត៌មានបន្ថែមអំពីការផ្គត់ផ្គង់ និងតម្រូវការសម្ភារសំណង់នៅក្នុងទីផ្សារកម្ពុជា។។ បច្ចុប្បន្នសមាគមអ្នកសាងសង់កម្ពុជាមានសមាជិកសរុប ៨៦ក្រុមហ៊ុន ដែលសុទ្ធសឹងជាក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ ផ្គត់ផ្គង់សម្ភារ បរិក្ខារ គ្រឿងចក្រធំៗ និង ក្រុមហ៊ុនជាច្រើនទៀតទាំងក្នុងវិស័យសំណង់ អចលនទ្រព្យ អភិវឌ្ឍន៍លំនៅឋាន ធានារ៉ាប់រង និងដឹកជញ្ជូន លោកឧកញ៉ា ឆាលស៍ វ៉ាន តំណាងឲ្យប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ បានសម្តែងនូវការចាប់អារម្មណ៍ ចំពោះការរីកចម្រើននៃវិស័យសំណង់ នៅប្រទេសកម្ពុជា ជាពិសេសលោកសង្ឃឹមថា កម្មវិធីនេះនឹងផ្តល់ជាឱកាសដល់អ្នកដែលបានចូលរួមទាំងអស់ឱ្យទទួលបានប្រយោជន៍ និង ជោគជ័យពីការទំនាក់ទំនងជាមួយគ្នា ការសហការគ្នា […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជារៀបចំបោះឆ្នោតសមាជិកគណៈកម្មការប្រតិបត្តិសម្រាប់អាណត្តិទី៥
សមាគមអ្នកសាងសង់កម្ពុជា (CCA) កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំបោះឆ្នោតជ្រើសរើស និងគាំទ្រគណៈកម្មការប្រតិបត្តិសមាគមអ្នកសាងសង់កម្ពុជាអាណត្តិទី៥ (២០២២-២០២៥) នៅសាលសាលាក្រុងកោះពេជ្រ។ ការបោះឆ្នោតរើសគណៈកម្មការប្រតិបត្តិសម្រាប់អាណត្តិទី៤ នេះ សមាគមបានជ្រើសរើសសមាជិកថ្មី ជំនួសឱ្យសមាជិកចាស់ដែលផុតអាណត្តិ និងគាំទ្រដល់ការបន្ថែមសមាសភាពគណៈកម្មការប្រតិបត្តិ ពី ១១រូប មក ១២រូប។ ក្នុងសមាសភាពគណៈកម្មការប្រតិបត្តិរបស់សមាគមអ្នកសាងសង់កម្ពុជាសម្រាប់អាណត្តិទី៥ (២០២២-២០២៣) រួមមាន៖ ១. ក្រុមហ៊ុនអូស៊ីអាយស៊ី មានអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគម ២. ក្រុមហ៊ុន ម៉ូហ៊ីបា អេនជីនារីង មានលោកឧកញ៉ា ហាន ឃាង ជាអនុប្រធានទី១ ៣. ក្រុមហ៊ុន លី ឈួង សំណង់ មានលោកឧកញ៉ា លី ឈួង ជាអនុប្រធានទី២ ៤. ក្រុមហ៊ុន ម៉ុង រិទ្ធី គ្រុប មានអ្នកឧកញ៉ា ម៉ុង រិទ្ធី ជាអគ្គលេខាធិការ ៥. ក្រុមហ៊ុន […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជា នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ចនៅថ្ងៃទី ៨ កក្កដា ខាងមុខនេះ
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ច នៅថ្ងៃទី ៨ កក្កដា ខាងមុខនេះ ក្រោយពន្យារពេលមួយរយៈ ដោយសារវិបត្តិកូវីដ។ ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើងនៅឯសាលទីក្រុងកោះពេជ្រ ក្រោមការរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា និងចូលរួមឧបត្ថម្ភដោយ ក្រុមហ៊ុន OCIC, ក្រុមហ៊ុន Taing Cheng Oing Construction & Import Export, និងក្រុមហ៊ុន HTS Water Pipes ដោយមានការចូលរួមដោយសមាជិក CCA ក្រុមហ៊ុនសំណង់នានា និងក្រុមហ៊ុនសំខាន់ៗពាក់ព័ន្ធដទៃនៅក្នុងវិស័យនេះ។ អ្នកចូលរួមទាំងអស់ នឹងធ្វើការចែករំលែកគំនិត បញ្ហាប្រឈម និងជាពិសេសដំណោះស្រាយ ក្នុងអំឡុងពេលអាជីវកម្មជួបវិបត្តិជំងឺកូវីដ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ឱ្យអាជីវកម្មអាចភ្ជាប់ទំនាក់ទំនងឡើងវិញ ក្រោយមិនបានជួបគ្នាអស់រយៈពេលមួយរយៈធំ»។ «កម្មវិធីនេះត្រូវបានពន្យារពេលជាងពីរឆ្នាំមកហើយ គឺដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ ប៉ុន្តែបច្ចុប្បន្នស្ថានភាព ចាប់ផ្ដើមធូរស្បើយ ទើបសមាគមសម្រេចចិត្តរៀបចំកម្មវិធីនេះ។ លោកបន្តថា កម្មវិធីនេះមិនត្រឹមតែជួយសមាជិកទាំងអស់បង្កើនការលក់ និងពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេនោះទេ តែក៏នឹងជួយជម្រុញសេដ្ឋកិច្ចផងដែរ ជាពិសេសក្នុងវិស័យសំណង់។ […]
អានបន្ថែមវិនិយោគិនម៉ាឡេស៊ីជាង ២០ ក្រុមហ៊ុន ចង់ឈានជើងចូលប្រឡូកក្នុងទីផ្សារសំណង់កម្ពុជា
វិនិយោគិនម៉ាឡេស៊ីជាង ២០ ក្រុមហ៊ុន ដែលដឹកនាំដោយសមាគម SME ម៉ាឡេស៊ី កាលពីថ្ងៃសុក្រទី ២៩ មេសា កន្លងទៅ បានធ្វើទស្សនកិច្ចជាផ្លូវការនៅសមាគមអ្នកសាងសង់កម្ពុជា ដើម្បីពិភាក្សាអំពីឱកាសវិនិយោគ និងការចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុនក្នុងស្រុក ក្នុងវិស័យសំណង់នៅកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងប្រធានសភាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា លោកឧកញ៉ា Tan Khee Meng។ ក្នុងកិច្ចប្រជុំ ក្រុមហ៊ុនម៉ាឡេស៊ី ដែលមានដូចជា ក្រុមហ៊ុនសំណង់ វិស្វកម្ម ដឹកជញ្ជូន សម្ភារៈសំណង់ ម៉ាស៊ីនត្រជាក់ សេវាការពារអគ្គីភ័យ សេវាវិស្វកម្មអគ្គិសនី និងសេវាប្រព័ន្ធទឹក ជាដើម បានបង្ហាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការនាំចូលផលិតផល និងសេវារបស់ពួកគេមកកាន់ទីផ្សារកម្ពុជា។ ជាការឆ្លើយតប អ្នកឧកញ៉ា ពុង ឃាវសែ បានស្វាគមន៍ និងប្ដេជ្ញានឹងជួយសម្របសម្រួលដល់អ្នកវិនិយោគទាំងអស់ ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាជួលផ្ដល់យោបល់ក្នុងដំណើរការឈានជើងចូលមកប្រឡូកក្នុងទីផ្សារកម្ពុជា៕
អានបន្ថែម