ព័ត៌មានសមាគម
គ្រុបតេឡេក្រាមថ្មីនឹងជួយផ្សព្វផ្សាយកិច្ចការងាររបស់សមាជិកសមាគមអ្នកសាងសង់
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA បានបង្កើតគ្រុបតេឡេក្រាមថ្មីមួយ ក្នុងគោលបំណង ជួយផ្សព្វផ្សាយកិច្ចការងារ និងអាជីវកម្មរបស់សមាជិក ជាពិសេសក្នុងអំឡុងពេលកូវីដ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ នេះ សមាគមកំពុង ព្យាយាមធ្វើយ៉ាងណាដើម្បីជួយសមាជិករបស់ខ្លួនតាមរយៈការបង្កើតគ្រុបតេឡេក្រាមនេះ។ លោក ជីវ ស៊ីវផេង បានឱ្យដឹងថា៖ «គ្រុបនេះអនុញ្ញាតឲ្យសមាជិកនីមួយៗអាចផ្ញើព័ត៌មានអំពីក្រុមហ៊ុនខ្លួន ឬព័ត៌មានអំពីផលិតផលនានា។ ក្រោយពីប្រមូលព័ត៌មានក្រោមទម្រង់ជា វីដេអូ អត្ថបទ ខិតបណ្ណផ្សព្វផ្សាយនានា សមាគមនឹងធ្វើការពិនិត្យព័ត៌មានទាំងនោះ រួចនឹងចែកចាយបន្ត»។ លោក បន្តថា៖ «សមាគមនឹងផ្សព្វផ្សាយព័ត៌មានទំាងនោះនៅលើបណ្តាញសង្គមដូចជា ទំព័រហ្វេសប៊ុករបស់ សមាគម យូធ្យូប និងតេឡេក្រាមជាដើម ដើម្បីអាចឱ្យព័ត៌មានទាំងនោះ ទៅដល់អតិថិជន កាន់តែច្រើន»។ លោក ស៊ីវផេង បានបន្តថា សមាគមក៏នឹងផ្តល់ព័ត៌មានទាក់ទងនឹងគម្រោងសាងសង់នានាដល់សមាជិករបស់ខ្លួនផងដែរ ដូចនេះ ពួកគាត់អាចទាក់ទងទៅកាន់ម្ចាស់គម្រោងផ្ទាល់ដើម្បីជជែក និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ គ្រុបនេះ គឺសម្រាប់សមាជិករបស់សមាគមអ្នកសាងសង់កម្ពុជាប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា សមាគមមានសមាជិកប្រមាណជា ១៤១ ក្រុមហ៊ុនទំាងក្នុងនិងក្រៅស្រុក ដែលរួមមានក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនអភិវឌ្ឍន៍ […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជា ស្នើឱ្យរដ្ឋកាត់បន្ថយនីតិវិធីស្មុគស្មាញក្នុងការសុំសិទ្ធិសាងសង់
សមាគមអ្នកសាងសង់កម្ពុជា និងស្ថាប័នឯកជននានាៗ ក្នុងវិស័យសំណង់ និងអចលនទ្រព្យ បានស្នើសុំឱ្យរដ្ឋាភិបាលជួយកាត់បន្ថយនីតិវិធីស្មុគស្មាញ និងមិនចាំបាច់មួយចំនួនក្នុងការសុំសិទ្ធិសាងសង់ ដើម្បីទាក់ទាញអ្នកវិនិយោគថ្មី ក៏ដូចជាជំរុញបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ សំណើនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងសមាគមអ្នកសាងសង់កម្ពុជា និងក្រុមហ៊ុនអ្នកអភិវឌ្ឍធំៗមួយចំនួន កាលពីព្រឹកថ្ងៃទី ២២ កញ្ញា កន្លងមកនេះ។ កិច្ចប្រជុំនេះធ្វើឡើងក្រោយ ធនាគារពិភពលោក (World Bank) បានចាត់លំដាប់បរិយាកាសធុរកិច្ចនៅកម្ពុជាឆ្នាំ ២០២០ ថានៅលំដាប់ទី ១៤៤ ក្នុងចំណោម១៩០ ប្រទេស ។ ចំណែកឯ ការស្នើសុំសិទ្ធិសាងសង់វិញ កម្ពុជាស្ថិតនៅលំដាប់ទី ១៧៨ ពោលគឺការស្នើសុំគឺមានភាពស្មុគស្មាញខ្លាំងពេក បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀត។ របាយការណ៍នេះ ក៏បានឱ្យដឹងទៀតថា នីតិវិធីស្នើសុំសិទ្ធិសាងសង់នៅកម្ពុជាមានរហូតដល់ទៅ ២០ដំណាក់កាល ដោយនឹងត្រូវចំណាយពេលសរុប ៦៥២ថ្ងៃ (ជិត ២ឆ្នាំ) និងចំណាយថវិកាជាមធ្យមជាង ៨ លានរៀល ដែលនេះគឺរាប់តែចំណាយផ្លូវការតែប៉ុណ្ណោះ។ ជាការឆ្លើយតប តំណាងប្រធានសមាគមអ្នកសាងសង់កម្ពុជា លោក ឆាស៍ វ៉ាន់ បានឱ្យដឹងថា របាយការណ៍របស់ធនាគារពិភពលោក គឺអាចមិនមានតម្លាភាពទាំងស្រុងទេ ដោយសារការប្រមូលទិន្នន័យអាចនឹងមានភាពលម្អៀង។ […]
អានបន្ថែមទោះទុនវិនិយោគសំណង់កើនឡើងក្ដី តែគម្រោងជាច្រើនពន្យារការបើកការដ្ឋានដោយសារកូវីដ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័តគម្រោងសាងសង់ចំនួនជាង ២៥០០គម្រោងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ដែលមានតម្លៃវិនិយោគប្រមាណ ៣,៨ ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែដោយសារការប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ម្ចាស់គម្រោងដែលទទួលបានលិខិតអនុញ្ញាតសាងសង់ភាគច្រើន ពន្យារការបើកការដ្ឋាន ហើយកំពុងរង់ចាំឱ្យវិបត្តិកូវីដស្ងប់សិន នេះបើតាមលោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា។ លោក ជីវ ស៊ីវផេង បានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថាក្រុមហ៊ុនដែលទទួលបានលិខិតអនុញ្ញាតឱ្យសាងសង់ អាចចាប់ផ្តើមសាងសង់ នៅពេលដែលជំងឺរាតត្បាតកូវីដអាចគ្រប់គ្រងបាន»។ លោកបន្តថា មានក្រុមហ៊ុនជាច្រើនទាំងក្នុងស្រុក និងអន្តរជាតិបានស្នើសុំលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេស ជាពិសេសនៅខេត្តព្រះសីហនុ ដែលជាហេតុធ្វើឱ្យតួលេខចំនួនគម្រោង និងទុនវិនិយោគកើន។ ប៉ុន្តែជាក់ស្ដែង ចំនួនគម្រោងដែលបើកការដ្ឋានគឺថមថយ។ លោកពន្យល់ថា ម្ចាស់គម្រោងមានសិទ្ធិពន្យារការបើកការដ្ឋាន ដោយសារតែបើយោងតាមច្បាប់ ការលិខិតអនុញ្ញាតសាងសង់មានសុពលភាពរយៈពេលមួយឆ្នាំ។ លោក ជីវ ស៊ីវផេង បានមានប្រសាសន៍ទៀតថា៖ «អ្នកអភិវឌ្ឍគឺព្រួយបារម្ភអំពីកូវីដនោះហើយជាមូលហេតុដែលពួកគេមិនមានសកម្មភាពច្រើន ដែលនេះគឺជារឿងគួរឱ្យបារម្ភដែរ។ ប៉ុន្តែប្រហែលជាបន្ទាប់ពីស្ថានការកូវីដប្រសើរឡើងអ្នកអភិវឌ្ឍន៌នឹងចាប់ផ្តើមសាងសង់»។
អានបន្ថែមសមាគមអ្នកសាងសង់បន្តសហការជាមួយដៃគូអន្តរជាតិ ដើម្បីស្ដារវិស័យសំណង់ពីវិបត្តិកូវីដ
ទោះបីបច្ចុប្បន្នមានការអនុវត្តគម្លាតសង្គមដែលបណ្តាលមកពីវីរ៉ុសកូវីដ១៩យ៉ាងណាក្តី សមាគមអ្នកសាងសង់នៅកម្ពុជា (CCA) ក៏នៅតែបន្តកិច្ចសហប្រតិបត្តិការ ជាមួយសមាគមអន្តរជាតិ និងពិភាក្សាអំពីផលប៉ះពាល់នៃជំងឺរាតត្បាតនេះមកលើឧស្សាហកម្មសំណង់ផងដែរ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានមានប្រសាសន៍ថា សមាគមបានចូលរួមប្រជុំតាមអ៊ិនធឺរណែត ជាមួយសហព័ន្ធអ្នកសាងសង់អាស៊ាន ឬ ASEAN Constructors Federation (ACF) និង សហព័ន្ធអន្តរជាតិនៃសមាគមអ្នកសាងសង់អាស៊ី និងប៉ាស៊ីហ្វិកខាងលិច (IFAWPCA)។ IFAWPCA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៦ ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម និង សេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍន៍វិស័យសំណង់ហើយបច្ចុប្បន្នមានសមាជិកចំនួន ១៩ ប្រទេស។ សហព័ន្ធអ្នកសាងសង់អាស៊ាន តំណាងឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មពាក់ព័ន្ធនឹងការសាង សង់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម និងមីយ៉ាន់ម៉ា។ លោកជីវ ស៊ីវផេង បានមានប្រសាសន៍ថា ប្រទេសនីមួយៗ បង្ហាញពីទស្សនៈរបស់ខ្លួនទៅលើ ស្ថានភាពឧស្សាហកម្មសំណង់ និងផលប៉ះពាល់ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ ។ លោកបន្តថា សមាគមក៏នឹងពិភាក្សាអំពីការអភិវឌ្ឍនៃវិស័យសំណង់ និងរបៀបដែលរដ្ឋាភិបាលនៅក្នុងប្រទេសនីមួយៗ ជួយដល់ឧស្សាហកម្មនេះក្នុងកំឡុងពេលមានវិបត្តិ។
អានបន្ថែមវត្តមាននៃកម្មវិធីពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជាឆ្នាំ២០២០ មិនមានការផ្លាស់ប្តូរទេ
ការតាំងពិព័រណ៍សំណង់ធំបំផុតប្រចាំឆ្នាំនៅកម្ពុជា ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា គឺមិនទាន់អាចបញ្ជាក់បានទេថា តើនឹងអាចប្រព្រឹត្តិឡើងទៅតាមផែនការគ្រោងទុក ឬក៏ត្រូវពន្យាពេលទៅថ្ងៃណាមួយខាងមុខ ខណៈដែលវិធានការគម្លាតសង្គមនៅតែបន្តអនុវត្ត ដើម្បីការពារការរីករាតត្បាតនៃជំងឺកូវីដ១៩។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា សមាគមគឺកំពុងរង់ចាំមើលការវិវឌ្ឍន៍នៃស្ថានភាពជំងឺកូវីដ១៩ ហើយលោកមិនទាន់អាចបញ្ជាក់ជាផ្លូវការបាននៅឡើយទេ ថាតើព្រឹត្តិការណ៍ដ៏ធំមួយនេះ នឹងត្រូវពន្យារពេលទៅថ្ងៃក្រោយ ឬមួយយ៉ាងណា។ លោកបានមានប្រសាសន៍ថា៖ «យើងនឹងជូនដំណឹងនៅពេលក្រោយប្រហែលជា ៣ ខែមុនពេលកំណត់ [ថ្ងៃទី ៣-៥ ខែធ្នូ ឆ្នាំ ២០២០] ព្រោះឥឡូវនេះយើងកំពុងរង់ចាំមើលថាតើរដ្ឋាភិបាលនឹងអនុញ្ញាតឲ្យមានការជួបជុំនៅពេលខាងមុខឬអត់»។ លោក ស៊ីវផេង សង្ឃឹមថាជំងឺកូវីដ១៩ នឹងប្រសើរឡើងដើម្បីអាជីវកម្មអាចដំណើរការបានដូចធម្មតា។ គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សមាគមអ្នកសាងសង់កម្ពុជាតែងរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ដែលនឹងបង្ហាញផលិតផលរាប់ពាន់ពីស្តង់របស់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិរាប់រយ។ សម្រាប់ឆ្នាំ២០២០ បើគ្មានការពន្យារពេលនោះទេ ការតាំងពិព័រណ៍នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣-៥ ខែធ្នូនៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្យ។ សម្រាប់ព័ត៌មានបន្ថែម ឬ កក់ស្តង់ សូមទាក់ទង កញ្ញាម៉ាណាលេខទូរសព្ទ +855-60-888 944 ឬអ៊ីម៉ែល expo@construction-property.com
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាពិភាក្សាបច្ចុប្បន្នភាពវិស័យសំណង់ក្នុងកិច្ចប្រជុំវីដេអូជាមួយIFAWPCA
សមាគមអ្នកសាងសង់កម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលពិសេសរបស់សមាគមសហព័ន្ធអន្តរជាតិអ្នកសាងសង់អាស៊ីនិងប៉ាស៊ីហ្វិកខាងលិចឬហៅកាត់ថា (IFAWPCA) តាមរយ:វីដេអូតាមប្រពន្ធ័អ៊ីនធឺណេត ដែលបានធ្វើឡើងកាលពីចុងខែ មិថុនា កន្លងទៅនេះ ដើម្បីពិភាក្សាបច្ចុប្បន្នភាពវិស័យសំណង់នៅកម្ពុជា ក៏ដូចជាផ្លាស់ប្តូរយោបល់គ្នាពីវិធីបត់បែនខ្លួនក្នុងវិបត្តិកូវីដ ។ កិច្ចប្រជុំនេះ អនុញ្ញាតឱ្យសមាជិកនៃសមាគមសហព័ន្ធផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងឧស្សាហកម្មសំណង់ជាមួយសមាជិកដទៃទៀតនៃ IFAWPCA ដោយនៅឆ្នាំនេះ IFAWPCA ផ្ដោតទៅលើការពិភាក្សាអំពីស្ថានភាពជំងឺកូវីដនាពេលបច្ចុប្បន្ន។ កិច្ចពិភាក្សានេះ ក៏ពិនិត្យមើលផងដែរអំពីរបៀបដែលសហព័ន្ធអាចសហការរួមគ្នាដើម្បីជួយប្រទេសជាសមាជិក IFAWPCA ក្នុងការគ្រប់គ្រងកិច្ចសន្យា FIDIC ឱ្យកាន់តែប្រសើរឡើង ការផ្លាស់ប្តូរកិច្ចសន្យា FIDIC ដែលអាចធ្វើទៅបានក្នុងស្ថានភាពជំងឺរាតត្បាតនាពេលបច្ចុប្បន្ននេះ ដ៏ដូចជាចែករំលែកជំនាញបច្ចេកទេស។ កាលពីឆ្នាំមុន លោកបណ្ឌិត តាន់មុនីវណ្ណ តំណាងសមាគមអ្នកសាងសង់កម្ពុជា ដែលដឹកនាំដោយ អ្នកឧកញ៉ា ពុង ឃាវ សែបានចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ IFAWPCA នៅប្រទេសប៊ូតង់។ គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជា បានចូលរួមជាសមាជិក IFAWAPCA កាលពីថ្ងៃទី ៦ ខែកុម្ភះឆ្នាំ ២០១៥ នៅទីក្រុងគូឡាឡាំពួ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពាក់កណ្តាល IFAWPCA ។ IFAWPCA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៦ ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍន៍វិស័យសំណង់ហើយបច្ចុប្បន្នមានសមាជិកចំនួន ១៩ […]
អានបន្ថែមសហព័ន្ធអ្នកសាងសង់អាស៊ានពិភាក្សាអំពីវិធីយកឈ្នះវិបត្តិកូវីដក្នុងកិច្ចប្រជុំលើកទី ៤៩
សហព័ន្ធអ្នកសាងសង់អាស៊ាន ឬ ASEAN Constructors Federation (ACF) បានបើកកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤៩ តាមរយៈការធ្វើសន្និសីទវីដេអូតាមប្រព័ន្ធអ៊ីនធឺណិតកាលពីខែចុងខែ មិថុនា កន្លងមកនេះ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍នៃឧស្សាហកម្មសំណង់នៅក្នុងតំបន់ ក៏ដូចជាជួយគ្នារកដំណោះស្រាយ និងវិធីយកឈ្នះវិបត្តិកូវីដ។ កិច្ចប្រជុំក្រុមប្រឹក្សា ACF គឺជាការប្រជុំប្រចាំឆ្នាំដែលផ្តល់ឱកាសដល់សមាជិកនីមួយៗរបស់ខ្លួនរួមមានទាំងសមាគមអ្នកសាងសង់កម្ពុជាដែលតំណាងឱ្យកម្ពុជា ដើម្បីចែករំលែកព័ត៌មានអំពីសក្តានុពលនៃវិស័យសំណង់របស់ប្រទេសនីមួយៗ។ ប្រធានសមាគមអ្នកសាងសង់ម៉ាឡេស៊ីឬហៅកាត់ថា (MBAM) លោក Foo Chek Lee ដែលជាប្រធានទើបតែងតាំងថ្មីរបស់ ACF បានប្រសាសន៍ថា បច្ចុប្បន្ននេះ ឧស្សាហកម្មសំណង់កំពុងប្រឈមនឹងបញ្ហាដែលកើតចេញដោយសារកូវីដ១៩ សង្គ្រាមពាណិជ្ជកម្មពិភពលោក និងបញ្ហាជាច្រើនទៀតដែលរារាំងការរីកចម្រើនរបស់សមាជិក ACF នីមួយៗ។ លោកបានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ដូច្នេះ យើងគួរធ្វើការជាមួយគ្នានិងចែករំលែកព័ត៌មានអំពីវិធីដើម្បីយកឈ្នះលើគ្រាលំបាកទាំងនេះ»។ លោកបន្តថា ៖ «យើងត្រូវបង្កើនការប្តេជ្ញាចិត្តរបស់យើងចំពោះសាមគ្គីភាពក្នុងការធានាថាសមាជិករបស់យើងដែលមិនសូវមានធនធានអាចសហការ និងមានឱកាសនិងជំនួយបន្ថែមទៀតដើម្បីទទួលយកគម្រោងនានា ហើយក៏ធានាថា ភាគីពាក់ព័ន្ធនៅក្នុងបរិយាកាសការងារសាងសង់ទទួលបានតម្លៃអតិបរមាសម្រាប់ការវិនិយោគរបស់ពួកគេ ដោយការតាមដានស្តង់ដារនៃការអនុវត្តជាក់ស្តែងនៅក្នុងឧស្សាហកម្មនេះ។ យើងគួរឆ្លៀតយកឱកាសនេះធ្វើការជាមួយគ្នាដើម្បីជំរុញ និងផ្សព្វផ្សាយការទិញផលិតផលអាស៊ានមុន» ។ លើសពីនេះទៅទៀត លោក Foo ក៏បានណែនាំដល់អ្នកម៉ៅការសំណង់គួរតែពិនិត្យរកវិធីសាស្រ្តថ្មីនៃការធ្វើការងារក្រៅការដ្ឋានសំណង់ សម្រាប់ការគ្រប់គ្រងគម្រោងរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។ លោកបានបន្ថែមថា វាមានសារៈសំខាន់បំផុតដែលអ្នកម៉ៅការពិនិត្យរកវិធីសាស្រ្តថ្មីនៃការធ្វើការងារក្រៅការដ្ឋានសំណង់ដែលអាចជួយធ្វើឱ្យប្រសើរឡើងនូវការព្យាករណ៍ និងភាពស្ថិតស្ថេរ។ កិច្ចខិតខំប្រឹងប្រែងនេះ […]
អានបន្ថែមកិច្ចប្រជុំ ACF នឹងត្រូវផ្អាក ខណៈកម្មវិធីទំនាក់ទំនងធុរកិច្ចរបស់ CCA ក៏អាចនឹងផ្អាកផងដែរ
កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន ឬ ACF Council Meeting ត្រូវបានផ្អាកដើម្បីបង្កាការរីករាលដាលនៃជំងឺឆ្លងសកលកូវីដ១៩ ខណៈនេះដែរសមាគមអ្នកសាង សង់កម្ពុជា ឬ CCA ក៏អាចនឹងមិនបន្តរៀបចំកម្មវិធីទំនាក់ទំនងធុរកិច្ចប្រចាំឆ្នាំរបស់ខ្លួនផងដែរ។ ACF Council Meeting គឺជាកិច្ចប្រជុំរៀងរាល់ឆ្នាំដែលផ្តល់ឱកាសឲ្យសមាជិករបស់ខ្លួនដែលរួមមាន CCA ធ្វើការផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យសំណង់នៅតាមប្រទេសនីមួយៗក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក៏ប៉ុន្តែ ដោយសារការរីករាលដាលនៃមេរោគកូវីដ១៩ រិតតែខ្លាំងឡើងៗ នៅទូទាំងសកលលោក ដោយមិនមានការថមថយទាល់តែសោះ ហេតុដូច្នេះកិច្ចប្រជុំដែលគ្រោងនឹងរៀបចំ ឡើងនៅថ្ងៃទី ២៣ ដល់ ២៤ ខែ មីនា ឆ្នាំ ២០២០ ខាងមុខនេះ នៅប្រទេសមីយ៉ានម៉ា នឹងត្រូវផ្អាកជាបណ្តោះអាសន្ន។ ស្របពេលជាមួយគ្នាដែរ ដោយសារភាពមិនច្បាស់លាស់នៃស្ថានភាពនាពេលបច្ចុប្បន្ន និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគដ៏កាចសាហាវមួយនេះ CCA សម្រេចថានឹងផ្អាកកម្មវិធីមួយចំនួនដូចជា ទំនាក់ទំនងធុរកិច្ចរបស់ខ្លួន ដែលជាទូទៅតែងតែរៀបចំឡើងក្នុងអំឡុងខែមេសា ឬ ឧសភាខាងមុខនេះផងដែរ។ ជារៀងរាល់ឆ្នាំ សមាគមតែងតែរៀបចំកម្មវិធីទំនាក់ទំនងធុរកិច្ចដែល ផ្តល់ឱកាសឲ្យសមាជិករបស់ខ្លួនជួបជុំគ្នាដោយផ្ទាល់ ធ្វើការទំនាក់ទំនង និងស្វែងរកកិច្ចការងារបន្ថែមពីការផ្គត់ផ្គង់ និងតម្រូវការនៃសម្ភារសំណង់ក្នុងទីផ្សារកម្ពុជា។ សមាគមនឹងកំណត់កាលបរិច្ឆេទនៃកម្មវិធីនេះជាថ្មីនៅពេលដ៏សមស្របណាមួយនាពេលខាងមុខនេះ។ សម្រាប់កម្មវិធីពិព័រណ៍ប្រចាំឆ្នាំវិញ សមាគមកំពុងធ្វើការសិក្សាថាត្រូវបន្ត ឬយ៉ាងណា ក៏ប៉ុន្តែប្រសិនបើមានការផ្លាស់ប្តូរ ឬយ៉ាងណានោះ […]
អានបន្ថែមរដ្ឋាភិបាលចេញសេចក្តីសម្រេចកែសម្រួលបទបញ្ជា ដែលបញ្ជាក់ច្បាស់ថាមិនមានការហាមឃាត់ការធ្វើដំណើរឆ្លងស្រុក
កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចដែលបានបញ្ជាក់ច្បាស់ថា មិនមានការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយទៀត នៅក្នុងខេត្តតែមួយទេ ហើយភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវចាត់ទុកជាតំបន់រួមតែមួយ។ សូមបញ្ជាក់ថា បានចេញសេចក្តីសម្រេចនេះ ជាការកែសម្រួលទៅនឹងបទបញ្ជាលេខ ០២ ប.ប ដែលបានដាក់ចេញកាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ហាមឃាត់ការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត ឬការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ។ ក្នុងសេចក្តីសម្រេចកែសម្រួលលេខ ៣៩ ស.ស.រ ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២០ ដែលមានចំណារហត្ថលេខាដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី រដ្ឋាភិបាលបានកំណត់ដូចខាងក្រោម៖ ១) ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។ ២) លុបចេញវិញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀត នៅក្នុងខេត្តតែមួយ ដោយរក្សាទុកការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីខេត្តមួយទៅខេត្តមួយទៀត។ ការសម្រេចដូច្នេះ រាជរដ្ឋាភិបាលធ្វើឡើង ដោយយោងទៅលើស្ថានភាពភូមិសាស្ត្រ និងតម្រូវការជាក់ស្តែងក្នុងការបំពេញការងារ ការប្រកបមុខរបរ និងការប្រាស័យទាក់ទងប្រចាំថ្ងៃ ដោយខានមិនបានរបស់ប្រជាពលរដ្ឋទូទៅ។ សូមបញ្ជាក់ផងដែរថា ការដាក់ចេញបទបញ្ជាសម្រេចបិទការធ្វើដំណើរទូទាំងប្រទេសនេះ […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិកដើម្បីទប់ស្កាត់កូវីដ១៩
សមាគមអ្នកសាសង់កម្ពុជា បានឧបត្ថម្ភទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លារអាមេរិក ដល់សកម្មភាពប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យមានការចូលរួមវិភាគទានពីសប្បុរសជន។ ការចូលរួមជាវិភាគទាននេះគឺជាកាយវិការ និងទឹកចិត្តដ៏សប្បុរស ប្រកបដោយសង្គមធម៌ចំពោះប្រជាជាតិកម្ពុជា ក្នុងនាមសមាគមអ្នកសាងសង់កម្ពុជា ដែលមានអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគម។ គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងលោកជំទាវ ក៏បានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ ម៉ឺនដុល្លារអាមេរិក ជាទឹកប្រាក់ផ្ទាល់ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ ១៩ នេះផងដែរ។ ក្នុងពេលជាមួយគ្នានោះ ក្នុងនាមជាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន អ្នកឧកញ៉ា ពុង ឃាវសែ ក៏បាននាំយកថវិកាជាង ៤០ម៉ឺនដុល្លារ ដើម្បីរួមចំណែកជាមួយរដ្ធាភិបាលចិន ក្នុងការប្រយុទ្ធប្រឆាំងមេរោគដ៏កាចសាហាវជំងឺផ្លូវដង្ហើមកូវីដ-១៩ នេះ នៅក្នុងប្រទេសចិន ក៏ដូចជាក្នុងពិភពលោក ថែមទៀតផង៕ (អានបន្ថែម)
អានបន្ថែម