ព័ត៌មានសមាគម
អ្នកឧកញ៉ា ពុង ឃាវសែ ឧបត្ថម្ភទឹកប្រាក់៥០ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់កូវីដ១៩
អ្នកឧកញ៉ា ពុង ឃាវសែ និងលោកជំទាវ បានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។ ដើម្បីឆ្លើយតបចំពោះកាយវិការ និងទឹកចិត្តដ៏សប្បុរស ប្រកបដោយសង្គហធម៌ចំពោះប្រជាជាតិកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នេះ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ពុង ឃាវសែ និងលោកជំទាវ ដែលបានចូលរួមជាវិភាគទាន ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ទល់នឹងសភាពការណ៍គ្រោះភ័យ ដែលបង្កដោយជំងឺរាលដាលកូវីដ-១៩។ នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ «ខ្ញុំមានមោទនភាពណាស់ ដោយឃើញជនរួមជាតិយើង មានការគិតគូរយកចិត្តទុកដាក់ ជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាអាសន្នបែបនេះ»។ គួរបញ្ជាក់ផងដែលថា អ្នកឧកញ៉ា ពុង ឃាវសែ បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលជាក្រុមហ៊ុនវិនិយោគលើគម្រោងព្រលានយន្តហោះតម្លៃ១,៥ ប៊ីលានដុល្លារអាមេរិក។ បន្ថែមពីលើមុខងារបច្ចុប្បន្ន អ្នកឧកញ៉ា ពុង ឃាវសែ ក៏ជាប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាផងដែរ […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាគ្រោងនឹងរៀបចំទស្សនកិច្ចអាជីវកម្មក្រៅប្រទេសសម្រាប់សមាជិក
សមាគមអ្នកសាងសង់កម្ពុជា គ្រោងនឹងរៀបចំដំណើរទស្សនកិច្ចអាជីវកម្មក្រៅប្រទេសសម្រាប់សមាជិក ក្នុងគោលបំណងស្វែងរកឱកាសអាជីវកម្មបន្ថែម ក៏ដូចជាពង្រីកបណ្តាញទំនាក់ទំនងជាមួយដៃគូអាជីវកម្មបរទេស។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នសមាគមកំពុងធ្វើការចរចាជាមួយដៃគូនៅក្រៅប្រទេស ដោយរំពឹងថានឹងអាចរៀបចំដំណើរទស្សនកិច្ចបាននៅក្នុងឆ្នាំនេះ។ លោក ជីវ ស៊ីវផេង មានប្រសាសន៍ថា ៖ «បច្ចុប្បន្ននេះ ប្រទេសដែលយើងនឹងនាំសមាជិកទៅអាចជាចិន ឬកូរ៉េខាងត្បូង។ ខាងចិន និងកូរ៉េ គឺគេស្វាគមន៍យើង ដូច្នេះគិតថាអាចរៀបចំបានក្នុងឆ្នាំនេះ ប៉ុន្តែចាំមើលឱ្យកូរ៉ួណាស្ងាត់សិន»។ «គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចអាជីវកម្មនេះ គឺដើម្បីជួយសមាជិករបស់យើងស្វែងរកឱកាសអាជីវកម្មបន្ថែមទៀតនៅបរទេស។ ក្រៅពីនេះក៏នឹងជួយពួកគេក្នុងការពង្រឹង និងពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេទាំងក្នុងនិងក្រៅប្រទេស ស្របពេលដែលវិស័យសំណង់កំពុងតែមានការរីកចម្រើន» លោកបានបន្ត។ ក្នុងដំណាក់កាលនេះ សមាគមអ្នកសាងសង់កម្ពុជាមិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីតម្លៃនៃការចូលរួមនោះទេ ប៉ុន្តែមានតែសមាជិកប៉ុណ្ណោះដែលនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមកម្មវិធីនេះ។ លោក ជីវ ស៊ីវផេង បានបញ្ជាក់ទៀតថា សមាជិកភាគច្រើនពេញចិត្តនឹងនឹងគំនិតផ្តួចផ្តើមនេះ ហើយភាគច្រើនគឺមានឆន្ទៈចង់ចូលរួម។ គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជាជាសមាគមសំណង់ដំបូង និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានសមាជិកក្រុមហ៊ុនដែលទាក់ទងនឹងវិស័យសំណង់ជាង ១៦០ ក្រុមហ៊ុន ។ ជារៀងរាល់ឆ្នាំសមាគមក៏បានរៀបចំពិព័រណ៍សំណង់ធំជាងគេនៅកម្ពុជា ដែលដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យនេះរាប់ពាន់ផលិតផល។ សម្រាប់ឆ្នាំ ២០២០ នេះ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងចាប់ពីថ្ងៃទី ៣-៥ ខែធ្នូឆ្នាំ ២០២០ […]
អានបន្ថែមរដ្ឋាភិបាលនឹងដាក់គម្រោងស្ពានជ្រោយចង្វារស្វាយជ្រុំជាគម្រោងអាទិភាពចេញពីកញ្ចប់កម្ចី ៧០០ លានពីកូរ៉េ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដាក់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីជ្រោយចង្វារទៅ ដល់ស្វាយជ្រុំ ជាគម្រោងអាទិភាព ក្នុងការស្នើថវិកាចេញពីកញ្ចប់ឥណទាន ៧០០ លានដុល្លារពីកូរ៉េសម្រាប់ឆ្នាំ ២០១៩-២០២៣។ សម្ដេច ហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ២ និង ២២ កាលពីព្រឹកថ្ងៃទី ១១ ខែកុម្ភៈ កន្លងមកនេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បើយោងតាមការសិក្សា គម្រោងស្ពានតភ្ជាប់រវាងជ្រោយចង្វារ ទៅស្វាយជ្រុំ នេះគឺនឹងចំណាយប្រមាណ ៤០ ទៅ ៥០ លានដុល្លារប៉ុណ្ណោះ…»។ «កូរ៉េគឺផ្ដល់កញ្ចប់ឥណទានដល់ ៧០០ លានដុល្លារ សុំយក៤០ ទៅ ៥០ លានដុល្លារ គឺនឹងមិនមានបញ្ហា។ តែគឺនៅលើយើងថា នឹងដាក់គម្រោងមួយណាជាគម្រោងអាទិភាព ដែលយើងនឹងដាក់គម្រោងស្ពាននេះ» សម្ដេចបានបន្ត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយនឹងសិក្សានៅទីតាំងនោះនៅចុងខែកុម្ភៈឆ្នាំ ២០២០ […]
អានបន្ថែមក្រុមហ៊ុនចិនមានការកើនឡើងខ្លាំងក្នុងពិព័រណ៍សំណង់ធំបំផុតរបស់កម្ពុជាឆ្នាំ២០១៩
ពិព័រណ៍សំណង់ធំបំផុតរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩នេះ ដែលទើបតែនឹងបញ្ចប់នាពេលថ្មីៗនេះ គឺមានការកើនឡើងយ៉ាងខ្លាំងនូវចំនួនក្រុមហ៊ុនចិនដែលប្រកបអាជីវកម្មពាក់ពន្ធ័ទៅនឹងវិស័យសំណង់ នេះគឺស្តែងពីទំនាក់ទំនងយ៉ាងជិតស្និតរវាងកម្ពុជានិងចិន។ ធ្វើឡើងកាលពីថ្ងៃទី ៥ ដល់ ៧ ខែធ្នូ ឆ្នាំ ២០១៩ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ពិព័រណ៍សំណង់ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា បានដាក់តាំងបង្ហាញផលិតផលប្រមាណជាង ១០០០ ប្រភេទរបស់ក្រុមហ៊ុនប្រមាណជា ២០៧ ក្រុមហ៊ុនទាំងក្នុងនិងក្រៅស្រុក។ នេះគឺស្មើទៅនឹងស្តង់ពិព័រណ៍ចំនួនប្រមាណជា ៣៥០ ស្តង់ ដែលក្នុងនោះ ក្រុមហ៊ុនចិនមានការកើនឡើងខ្លាំងគួរអោយកត់សម្គាល់។ អ្នកជំនួញដ៏ល្បីល្បាញ និងជាប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ បានមានប្រសាសន៍ក្នុងកម្មវិធីថា ក្រុមហ៊ុនចិន គឺមានការកើនឡើងខ្លាំង បើធៀបទៅនឹងបណ្តាឆ្នាំមុនៗ ហើយការចូលរួមរបស់ក្រុមហ៊ុនចិនទាំងនេះ គឺជាសញ្ញាល្អសម្រាប់ឧស្សាហកម្មសំណង់ខណៈផលិតផលកាន់តែច្រើននឹងមានវត្តមាននៅក្នុងទីផ្សារ។ អ្នកឧកញ៉ាថ្លែងថា៖ «ពិព័រណ៍យើងមានការកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសគឺនៅឆ្នាំនេះ មានក្រុមហ៊ុនចិនជាច្រើនមកចូលរួម ហើយពួកគេសង្ឃឹមថានឹងអាចពង្រីកទីផ្សារគេនៅកន្លែងហ្នឹង ហើយជាក់ស្តែងយើងមើលផលិតផលមិញហ្នឹងគឺមានភាពទាក់ទាញអារម្មណ៍»។ អ្នកឧកញ៉ាបន្តថា ការមានក្រុមហ៊ុនចិនមកដល់ច្រើនគឺមានន័យថា ផលិតផលកាន់តែច្រើនចូលក្នុងទីផ្សារព្រមទាំងបច្ចេកវិទ្យា ហើយវាមានតម្លៃសមរម្យ ដែលធ្វើឲ្យថ្លៃសម្រាប់ការសាងសង់កាន់តែតិច តែគុណភាពគឺនឹងល្អជាងមុន។ ជាមួយគ្នានេះដែរ លោក Xu Ningning ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលធុរកិច្ចចិន-អាស៊ាន បានមានប្រសាសន៍ថា ក្រុមហ៊ុនចិនក្នុងវិស័យសំណង់និងវិស័យដទៃទៀតបច្ចុប្បន្ននេះកំពុងចូលមកទីផ្សារកម្ពុជាដោយសារទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជានិងចិន។ […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាជួយលើកកម្ពស់ច្បាប់សាងសង់ថ្មី
សមាគមអ្នកសាងសង់កម្ពុជា (CCA) គាំទ្រចំពោះច្បាប់សាងសង់ដែលទើបអនុម័តទៅដល់សមាជិករបស់ខ្លួន នឹងបន្តជួយផ្សព្វផ្សាយច្បាប់នេះបន្ថែមទៀត។ រដ្ឋសភាទើបបានអនុម័តច្បាប់ ស្តីពី ការសាងសង់ក្នុងខែតុលា ដែលត្រូវបានចងក្រងដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ និង អ្នកជំនាញនៅក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍របស់ប្រទេសជប៉ុន។ សេចក្ដីព្រាងច្បាប់ស្តីពី សំណង់មាន ៣១ទំព័រ ចែកចេញជា ២២ជំពូក និង ១១៣មាត្រា ត្រូវបានតាក់តែងឡើងដើម្បីឆ្លើយតបទៅនឹងវិស័យសំណង់ដែលកំពុងរីកចម្រើន ដែលត្រូវការពង្រឹងដំណើរការ និង ប្រតិបត្តិការជាពិសេសក្នុងចំណោមអ្នកពាក់ព័ន្ធ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅរបស់សមាគមអ្នកសាងសង់កម្ពុជាគាំទ្រចំពោះការខិតខំដឹកនាំរបស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ថាជាស្ថាប័នសំខាន់មួយដែលទទួលខុសត្រូវក្នុងការធ្វើឱ្យច្បាប់នេះអាចដំណើរការទៅរួច។ លោកបានលើកឡើងថា “ក្នុងនាមវិស័យឯកជន យើងសូមស្វាគមន៍ និង រីករាយចំពោះការខិតខំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់។ សមាគមនឹងមានផែនការការងារដើម្បីលើកកម្ពស់ច្បាប់ដល់អ្នកសាងសង់ទាំងអស់ឱ្យអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់វិស័យសំណង់នៅកម្ពុជា“។ សមាគមអ្នកសាងសង់កម្ពុជា តែងតែជួយគាំទ្រដល់ការងារ ដែលជួយលើកកម្ពស់ឧស្សាហកម្មសំណង់។ សមាគមក៏បានគាំទ្រដល់ការបោះពុម្ពសៀវភៅណែនាំស្តីពីសុវត្ថិភាពកម្មករសំណង់នៅការដ្ឋានចំនួន ៣,០០០ ច្បាប់៕
អានបន្ថែមអ្នកឧកញ៉ា ពុង ឃាវសែ ទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសពីរាជបណ្ឌិត្យសភាកម្ពុជា
នៅក្នុងពិធីសម្ពោធអគារឥន្រ្ទទេវីរបស់រាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២១ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងឱកាសខួប២០ឆ្នាំនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់គោរមងារកិត្តិយសជូនដល់គោរមវន្តចំនួន៦រូប ព្រមទាំងប្រគល់សញ្ញាបត្រកិត្តិបណ្ឌិតជូនឥស្សរជនចំនួន៣រូប និងប្រគល់សញ្ញាបត្រជូនជ័យលាភីថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជាសរុបចំនួន១១រូបផងដែរ។ ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រគល់សញ្ញាប័ត្រកត្តិបណ្ឌិត ផ្នែករដ្ឋបាលធុរកិច្ច ជូនដល់អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាវិនិយោគិនដ៏ល្បីល្បាញ ដោយទទួលស្គាល់នូវការចូលរួមចំណែកដ៏ធំធេងរបស់អ្នកឧកញ៉ា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ថា “អគារឥន្ទ្រទេវី ជាសមិទ្ធផលថ្មីមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា និងកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់សង្គមជាតិ”។ គួរបញ្ជាក់ផងដែរថា អគារឥន្រ្ទទេវី គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈអ្នកឧកញ៉ា ពុង ឃាវសែ ដែលបានចំណាយថវិកាក្នុងការសាងសង់ ក្នុងទឹកប្រាក់ចំនួនជាង ១,៥៤លានដុល្លារ។ អ្នកឧកញ៉ា ពុង ឃាវ សែ បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសមាគមអ្នកសាងសង់សហព័ន្ធអន្តរជាតិ អាស៊ី និងប៉ាស៊ីហិ្វក (IFAWPCA) លើកទី ៤១
សមាគមអ្នកសាងសង់កម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសមួយរបស់សមាគមអ្នកសាងសង់សហព័ន្ធអន្តរជាតិ អាស៊ី និងប៉ាស៊ីហិ្វក (IFAWPCA) នៅទីក្រុង ធីមភូ ប្រទេសប៊ូតង់សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាពាក់កណ្តាលអាណត្តិ លើកទី ៤១ ។ ធ្វើឡើងនៅថ្ងៃទី ៣០-៣១ ខែកក្កដាឆ្នាំ ២០១៩ នៅឯរមណីយដ្ឋាន Terma Linca Resorts & Spa កិច្ចប្រជុំពិភាក្សាអំពីការតែងតាំងអ្នករាយការណ៍សម្រាប់អាណត្តិ ២០១៩-២០២០ ។ នេះរួមបញ្ចូលការពិភាក្សាលើបទប្បញ្ញត្តិពាក់ព័ន្ធនៅក្នុងរដ្ឋធម្មនុញ្ញ / ច្បាប់ទាក់ទងនឹងទម្រង់អ្នករាយការណ៍ IFAWPCA អ្នកដាក់ពាក្យតែងតាំងអ្នករាយការណ៍ និងការទទួលយកសម្បថរបស់អ្នករាយការណ៍សម្រាប់អាណត្តិ ២០១៩ ដល់ ២០២០ ។ លោកបណ្ឌិត តាន់មុនីវណ្ណ តំណាងសមាគមអ្នកសាងសង់កម្ពុជា ដែលដឹកនាំដោយ អ្នកឧកញ៉ា ពុង ឃាវ សែ បានមានប្រសាសន៍ថា លោករីករាយដែលបានចូលរួមកិច្ចប្រជុំ និងអាចផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងឧស្សាហកម្មសំណង់ជាមួយសមាជិកដទៃទៀតនៃ IFAWPCA ។ ក្រៅពីការតែងតាំង អង្គប្រជុំក៏បានពិភាក្សាអំពីបញ្ហាដែលកើតឡើងពីកិច្ចប្រជុំមុនដូចជាការចុះឈ្មោះ IFAWPCA ការស្នើលើការផ្តល់រង្វាន់ PCA ការស្នើសុំកម្មវិធី IFAWPCA និងកម្មសិទ្ធិគេហទំព័ររបស់ […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាចូលរួមក្នុង Conmart-Expo នៅប្រទេសចិនដើម្បីផ្សព្វផ្សាយឧស្សាហកម្មសំណង់នៅកម្ពុជា
សមាគមអ្នកសាងសង់កម្ពុជាបានចូលរួមក្នុងពិព័រណ៍ Conmart-Expo នៅទីក្រុងក្វាងចូវប្រទេសចិន ដើម្បីផ្សព្វផ្សាយឧស្សាហកម្មសំណង់នៅកម្ពុជាដល់ភ្ញៀវទេសចរ និងដៃគូពាណិជ្ជកម្មប្រកបដោយសក្តានុពលនានា។ ពិព័រណ៍ Conmart-Expo 2019 ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី ០១-០៣ ខែសីហា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិក្វាងចូវផ្តោតសំខាន់លើពាណិជ្ជកម្មអន្តរជាតិពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ការដេញថ្លៃ ជួសជុលនិងថែទាំកែលម្អ ការផលិតគ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ទាំងមូល និងអនុវត្តសម្រាប់គ្រឿងម៉ាស៊ីនសំណង់។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា ដែលបានដឹកនាំក្រុមការងារចូលរួមក្នុងពិព័រណ៍នេះ បានមានប្រសាសន៍ថា អ្នកធ្វើពាណិជ្ជកម្មជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ចំពោះឧស្សាហកម្មសំណង់របស់ប្រទេសកម្ពុជា ជាពិសេស អំពីការធ្វើជំនួញនៅកម្ពុជា។ លោកថ្លែងថា៖ «យើងក៏បានផ្សព្វផ្សាយសមាគមនៅក្នុងការតាំងពិព័រណ៍នេះផងដែរ។ ហើយពួកគេ [អ្នកធ្វើពាណិជ្ជកម្ម] ចាប់អារម្មណ៍យ៉ាងខ្លាំង។ ពួកគេចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកដៃគូចែកចាយនៅក្នុងទីផ្សារកម្ពុជា»។ សមាគមអ្នកសាងសង់កម្ពុជាដែលតំណាងឱ្យក្រុមហ៊ុនពាក់ព័ន្ធនឹងសំណង់ជាង ១៧០ នៅក្នុងប្រទេសកម្ពុជា និងជាអ្នករៀបចំពិព័រណ៍ឧស្សាហកម្មសំណង់ទៀតនោះ លោក ជីវ ស៊ីវផេង ក៏បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនាពេលអនាគតក៏កំពុងត្រូវបានពិភាក្សាផងដែរ។ ជារៀងរាល់ឆ្នាំ សមាគមអ្នកសាងសង់កម្ពុជារៀបចំការតាំងពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជាដែលបង្ហាញផលិតផលរាប់ពាន់ផលិតផល ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ឆ្នាំនេះ ព្រឹត្តិការណ៍នេះនឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ៥-៧ ខែធ្នូឆ្នាំ ២០១៩ ។ […]
អានបន្ថែមសមាគមសមា្ភរតុបតែងសំណង់ចិនស្វែងរកឱកាសវិនិយោគលើវិស័យសំណង់នៅកម្ពុជា
សមាគមសមា្ភរតុបតែងសំណង់ចិនកាលពីថ្ងៃទី ១២ ខែ កញ្ញា បានជួបជាមួយសមាគមអ្នកសាងសង់កម្ពុជានៅឯអគារកាណាឌីយ៉ា ដើម្បីស្វែងរកឱកាសវិនិយោគ និងសិក្សាអំពីទីផ្សារសំណង់នៅកម្ពុជា។ សមាគមសមា្ភរតុបតែងសំណង់ចិន គឺជាសមាគមផ្នែកសម្ភារៈសំណង់ ដូចជា ការ៉ូ អាលុយមីញ៉ូម និងការតុបតែង ក្នុងតំបន់ជឺចៀងនៃខេត្តស៊ីឈួន ហើយតំបន់ជឺចៀងនេះទៀតសោត គឺឈរនៅលំដាប់ទីមួយផ្នែកសម្ភារៈសំណង់នៅទូទាំងប្រទេសចិន។ លោក ឧកញ៉ា ហាន់ ឃៀង អនុប្រធានទីមួយនៃសមាគមអ្នកសាងសង់កម្ពុជា បានបញ្ជាក់ក្រោយកិច្ចប្រជុំថា សមាគមអ្នកសាងសង់កម្ពុជាបង្ហាញពីសម្ភារៈដែលសំណង់កម្ពុជាកំពុងត្រូវការច្រើន ជាពិសេសគឺមកពីប្រទេសចិន ស្របពេលដែលសំណង់ជាច្រើនត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន។ លោក ឧកញ៉ា ហាន់ ឃៀង បានមានប្រសាសន៍ថា៖ «គាត់ចង់មកសួរយោបល់ពីសមាគមរបស់យើង តើគាត់ចង់ចូលមកទីផ្សាររបស់យើង គាត់ត្រូវធ្វើរបៀបម៉េច។ ខ្ញុំក៏បានឲ្យយោបល់ដល់គាត់មកបើកជា supermarket [ផ្សារទំនើប] សម្ភារៈសំណង់ ខ្ញុំជឿថាអាចលក់ទៅបាន»។ តាមការបញ្ជាក់បន្ថែមរបស់លោក ឧកញ៉ា បើទោះបី កម្ពុជាមានទីផ្សារតូចក៏ពិតមែន តែការវិនិយោគលើផ្សារទំនើបសម្ភារៈសំណង់នាពេលនេះ គឺជាពេលវេលាល្អបំផុត ដោយសារថាសំណង់គឺមានច្រើន ហើយបច្ចុប្បន្ន ការសាងសង់គឺសម្រាប់ជួលទៅឲ្យក្រុមហ៊ុនចិន និងលក់ទៅឲ្យក្រុមហ៊ុនចិន។ លោក ឧកញ៉ាថ្លែងថា៖ «គាត់ចង់ឲ្យយើងជួយរកទីតាំងឲ្យគាត់ លើកទីមួយមក ធម្មតា មិនអាចជោគជ័យភ្លាមៗទេ។ បើពិតមែនមានបំណងចង់មកធ្វើ […]
អានបន្ថែមកម្មវិធីធុរកិច្ច៖ ក្រុមហ៊ុនកូរ៉េល្បីៗមួយចំនួនធំកំពុងពង្រីកទីផ្សារសម្ភារសំណង់មកកម្ពុជា
ដើម្បីឆ្លើយតបទៅនឹងឧស្សាហកម្មសំណង់ដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ក្រុមហ៊ុនកូរ៉េប្រមាណជាង ២០ ក្រុមហ៊ុនបានមកធ្វើការតាំងបង្ហាញសម្ភារសំណង់ដែលមានគុណភាពខ្ពស់សម្រាប់ទីផ្សារកម្ពុជា តាមរយៈកម្មវិធីធុរកិច្ចសម្ភារសំណង់ កម្ពុជា-កូរ៉េ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ដែលរៀបចំឡើងនៅឯសណ្ឋាគារ សូហ្វីថែល ភ្នំពេញ។ សមាគមអ្នកសាងសង់កម្ពុជាដែលតំណាងឲ្យក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ ១៦៨ក្រុមហ៊ុន និងទីភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង ទីភ្នាក់ងារសម្រាប់ជំរុញពាណិជ្ជកម្ម និងការវិនិយោគកូរ៉េ ឬ KOTRA បានសហការរៀបចំ «កម្មវិធីធុរកិច្ចសម្ភារសំណង់ កម្ពុជា-កូរ៉េ ២០១៩» ដោយមានក្រុមហ៊ុនកម្ពុជានិងកូរ៉េជាង ១២០ ក្រុមហ៊ុន បានចូលរួមក្នុងកម្មវិធីរយៈពេល១ថ្ងៃពេញនេះ ក្រោយពីភាគីទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នាកាលពីពេលថ្មីៗនេះ ។ (អានបន្ថែម) លោក Kyungmoo Kwon នាយកទូទៅប្រចាំភ្នំពេញរបស់ KOTRA បានថ្លែងក្រោយកម្មវិធីថា៖ «ដោយសារតែឧស្សាហកម្មសំណង់នៅកម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំង យើងបានដឹងមកថា សម្ភារសំណង់មួយចំនួននៅកម្ពុជាមិនសូវមានប្រសិទ្ធភាពខ្លាំង ហើយកម្ពុជាពឹងផ្អែកលើសម្ភារសំណង់ពីប្រទេសផ្សេងទៀត ចិន វៀតណាម និងថៃ»។ លោកបានបន្តថា៖ «ពួកគាត់ [អ្នកអភិវឌ្ឍន៍] ចង់មានសម្ភារ និងបរិក្ខាសំណង់ដែលមានគុណភាពល្អប្រសើរជាងនេះ ដូច្នេះយើងពិតជាចង់ណែនាំពីផលិតផលកូរ៉េដែលមានគុណភាពល្អ និងឧបករណ៍ទាក់ទងនឹងការសាងសង់»។ ដោយលើកឡើងថា វិស័យសំណង់នៅតែមានភាពរឹងមាំក្នុងឆ្នាំ ២០១៩នេះ […]
អានបន្ថែម