ព័ត៌មានសមាគម
តំណាងក្រុមហ៊ុនកូរ៉េចំនួន៨៣០ក្រុមហ៊ុនមកកម្ពុជាស្វែងរកកិច្ចសហការលើវិស័យសំណង់
តំណាងក្រុមហ៊ុនសាងសង់អន្តរជាតិប្រមាណជាង ៨០០ ក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងត្បូងបានមកបំពេញទស្សកិច្ចនៅកម្ពុជាដើម្បីស្វែងរកឱកាសបង្កើតកិច្ចសហការលើវិស័យសំណង់រវាងក្រុមហ៊ុននៃប្រទេសទាំងពីរ។ កាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៩ តំណាងរបស់សមាគមអ្នកម៉ៅការសាងសង់អន្តរជាតិនៃប្រទេសកូរ៉េ ឬ ហៅកាត់ថា ICAK បានជួបជាមួយតំណាងរបស់សមាគមអ្នកសាងសង់កម្ពុជានៅឯវិមាណកាណាឌីយ៉ា ដើម្បីពិភាក្សាលើកិច្ចសហការវវាងសមាគមទាំងពីរ។ លោក Kang Se Ki អនុប្រធានគ្រប់គ្រងទូទៅរបស់ ICAK ដែលជាសមាគមតំណាងឲ្យក្រុមហ៊ុនអន្តរជាតិរបស់កូរ៉េចំនួន ៨៣០ ក្រុមហ៊ុនរួមមានក្រុមហ៊ុនសំណង់ធំៗដូច Samsung និង Hyundai ជាដើម បានឲ្យដឹងថា ក្រោយពីប្រធានាធិបតិកូរ៉េខាងត្បូងបានមកបំពេញទស្សកិច្ចនៅកម្ពុជាក្នុងខែមេសាកន្លងមក គឺបានធ្វើឲ្យក្រុមហ៊ុនសំណង់របស់កូរ៉េទាំងអស់កាន់តែចាប់អារម្មណ៍ខ្លាំងលើវិស័យសាងសង់ និងស្ថាបត្យកម្ម នៅកម្ពុជា។ លោកក៏បានឲ្យទៀតដឹងថា បច្ចុប្បន្ន សមាជិករបស់ ICAK បានចេញទៅវិនិយោគនៅប្រទេសចំនួន១៥៣ ប្រទេស ហើយមានទំហំទុនវិនិយោគប្រមាណជា ៨ ពាន់លានដុល្លារអាមេរិក។ ហើយក្នុងនោះដែរ យោងតាមរបាយការណ៍ ENR របស់សហរដ្ឋអាមេរិក វិស័យសាងសង់ក្រៅប្រទេសរបស់កូរ៉េគឺជាប់ចំណាត់ថ្នាក់លេខ៦នៅទូទាំងពិភពលោក។ ក្នុងនោះដែរ ជំនួបរវាងតំណាងនៃសមាគមទាំងពីរខាងលើនេះ គឺដើម្បីពិភាក្សាស្វែងយល់អំពីគ្នាទៅវិញទៅមក ដើម្បីឈានទៅដល់ការចុះកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នានាពេលខាងមុខ។ តាមរយៈកិច្ចសហការនេះ សមាគមទាំងពីរនឹងដើរតួជាស្ពានសម្រាប់តភ្ជាប់ក្រុមហ៊ុនសំណង់នៃប្រទេសទាំងពីរ។ គួររម្លឹកថា សមាគមអ្នកសាងសង់កម្ពុជា […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាបានរៀបចំកម្មវិធីធុរកិច្ចលើកទី ១០
កាលពីថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០១៩ សមាគមអ្នកសាងសង់កម្ពុជា ដោយមានការគាំទ្រពីក្រុមហ៊ុន CAST LABORATORIES PTE LTD បានរៀបចំកម្មវិធីធុរកិច្ចលើកទី ១០ របស់ខ្លួនក្រោមការចូលរួមពីធុរកិច្ចជនជាង ២០០ នាក់។ ប្រារព្ធធ្វើឡើងនៅឯភោជនីដ្ឋាន Hard Rock នៃអគារ Exchange Square ព្រឹត្តិការណ៍នេះបានធ្វើឲ្យសមាជិកទាំង១៦៦ របស់សមាគមអ្នកសាងសង់កម្ពុជាមានឱកាសដើម្បីជួបគ្នាដោយផ្ទាល់ និងបង្កើតបណ្តាញក្នុងការស្វែងយល់បន្ថែមអំពីការផ្គត់ផ្គង់ និងតម្រូវការសម្ភារសំណង់នៅក្នុងទីផ្សារកម្ពុជា។ លោកបណ្ឌិត តាន់ មុន្នីវាន់ តំណាងឲ្យប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ បានសម្តែងការចាប់អារម្មណ៍របស់លោកចំពោះការរីកចម្រើននៃវិស័យសំណង់ នៅប្រទេសកម្ពុជា ជាពិសេស កើនឡើងនៃចំនួនសមាជិកសមាគមអ្នកសាងសង់កម្ពុជា។ លោកបានថ្លែងថា៖«សមាជិកទាំងអស់សូមបន្តគាំទ្រ និងជួយគ្នាទៅវិញទៅមក តាមរយៈការពិភាក្សា និងការផ្លាស់ប្តូរគំនិត និងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុននីមួយៗ» ហើយបានបន្តទៀតថា «សូមគាំទ្រគ្នាទៅវិញទៅមកក្នុងការទិញឬលក់ ចែករំលែកបទពិសោធន៍និងបច្ចេកទេស ឬផ្តល់គម្រោងក្នុងតម្លៃសមរម្យដល់គ្នា»។ លោក Liew Yoon Hsien ទីប្រឹក្សានៃក្រុមហ៊ុន CAST Lab ក៏បានបង្ហាញពីសារៈសំខាន់នៃការ […]
អានបន្ថែមក្រុមហ៊ុនកូរ៉េគ្រោងនឹងចាប់ដៃជាមួយសមាគមអ្នកសាងសង់កម្ពុជាលើកកម្ពស់វិស័យសំណង់
ក្រុមហ៊ុនភ្នាក់ងារពាណិជ្ជកម្មអន្តរជាតិ និងជាអ្នកផ្សព្វផ្សាយអ្នកវិនិយោគរបស់ប្រទេសកូរ៉េ កូត្រាភ្នំពេញ កាលពីពេលថ្មីៗនេះបានជួបពិភាក្សាជាមួយសមាគមអ្នកសាងសង់កម្ពុជាដើម្បីបង្ហាញពីចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់វិស័យសំណង់នៅកម្ពុជា បន្ទាប់ពីឃើញភាពរីកចម្រើនខ្លាំងក្នុងវិស័យនេះ។
អានបន្ថែមកម្ពុជានឹងរៀបចំកិច្ចប្រជុំពាក់ព័ន្ធវិស័យសំណង់ដ៏ធំមួយនៅខេត្តសៀមរាប
កម្ពុជាតាមរយៈសមាគមអ្នកសាងសង់កម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពាក់ព័ន្ធទៅនឹងវិស័យសំណង់ដ៏ធំមួយហៅថា«កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន។ »ដែលនឹងត្រូវប្រព្រឹត្តឡើងនៅលើទឹកដីអង្គរនៃខេត្តសៀមរាប។
អានបន្ថែមសមាគមធំៗពីររួមគ្នាជំរុញនិងលើកកម្ពស់ការវាយតម្លៃអចលនទ្រព្យនៅកម្ពុជា
កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាកំពុងធ្វើឲ្យវិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងខ្លាំង ដែលបានឆ្លុះបញ្ចំងតាមរយៈការកើនឡើងនៃតម្លៃអចលនទ្រព្យនៅទូទាំងប្រទេស ហើយក្នុងនោះផងដែរ
អានបន្ថែមកម្មវិធីពិព័រណ៍ឧស្សាហកម្មសំណង់ឆ្នាំ២០១៨បញ្ចប់ដោយជោគជ័យ
កម្មវិធីពិព័រណ៍ឧស្សាហកម្មសំណង់ឆ្នាំ២០១៨ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នោះគឺបានបញ្ចប់ដោយជោគជ័យ។
អានបន្ថែមកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ ACF លើកទី៤៧
កម្ពុជានឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) លើកទី៤៧ នៅខេត្តសៀមរាបក្នុងឆ្នាំ២០១៩នេះ បើយោងតាមការបញ្ជាក់ឲ្យដឹងពីសមាគមអ្នកសាងសង់កម្ពុជា។
អានបន្ថែមពិព័រណ៍សំណង់និងអចលនទ្រព្យកម្ពុជា ត្រឡប់មកវិញក្នុងខែវិច្ឆិកា
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ដែលជាពិព័រណ៍ឧស្សាហកម្មសំណង់ធំបំផុតនៅកម្ពុជា គ្រោងនឹងត្រឡប់មកវិញជាលើកទី៥ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាចូលរួមវេទិកាកិច្ចសហប្រតិបត្តិការឧស្សាហកម្មតុបតែងលម្អ
សមាគមអ្នកសាងសង់កម្ពុជាបានចូលរួមវេទិកាសហប្រតិបត្ដិការឧស្សាហកម្មតុបតែងលម្អនិងគ្រឿងសង្ហារឹមចិន-អាស៊ាន (China-ASEAN Decoration & Upholstery Industry Cooperation Forum)
អានបន្ថែមយុទ្ធនាការអប់រំស្ដីពីសៀវភៅសុវត្ថិភាពសំណង់នឹងបន្តធ្វើឲ្យគ្រប់ ២៥ ខេត្តក្រុង
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សហការជាមួយសមាគមអ្នកសាងសង់កម្ពុជាបាននឹងកំពុងធ្វើយុទ្ធនាការចុះតាមបណ្ដាខេត្តក្រុងនានាដើម្បីអប់រំមន្រ្តីរាជការពាក់ព័ន្ធ ក្រុមហ៊ុនសំណង់ ជាពិសេសកម្មករដែលធ្វើការផ្ទាល់នៅការដ្ឋាន
អានបន្ថែម