Bentley និង Microsoft នឹងរៀបចំសិក្ខាសាលាអនឡាញស្ដីពីនិន្នាការឌីជីថលនៅក្នុងវិស័យសំណង់

អ្នកជំនាញជាច្រើនរូបមកពីក្រុមហ៊ុនលំដាប់កំពូលទាំងពីរ នឹងមកចែករំលែកចំណេះដឹង និន្នការថ្មី តួនាទី ក៏ដូចជាសារៈសំខាន់នៃប្រព័ន្ធឌីជីថល នៅក្នុងវិស័យវិស្វកម្ម សំណង់ ការដឹកជញ្ជូន ការផ្គត់ផ្គត់ទឹក ថាមពល និងអចលនទ្រព្យ។

តើកម្មវិធីនេះគឺជាអ្វី?
កម្មវិធីនេះមានឈ្មោះថា Bentley Infraweek Asia-Pacific ដែលនឹងរៀបចំតាមប្រព័ន្ធអនឡាញ ក្រោមការសហការរវាងក្រុមហ៊ុនឈានមុខគេផ្នែកសំណង់ឌីជីថល Bentley Systems និងក្រុមហ៊ុន Microsoft

កម្មវិធីនឹងមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកជំនាញជាច្រើន ដោយនឹងពិភាក្សាអំពីសារៈសំខាន់ ការផ្លាស់ប្ដូរ និន្នាការថ្មី ក៏ដូចជារបៀបប្រើប្រព័ន្ធឌីជីថលក្នុងវិស័យផ្សេងៗដូចជា វិស្វកម្ម សំណង់ ការដឹកជញ្ជូន ការផ្គត់ផ្គត់ទឹក ថាមពល និងអចលនទ្រព្យ ជាដើម។

តើកម្មវិធីនេះរៀបចំពេលណា?

កម្មវិធីនេះនឹងរៀបចំតាមប្រព័ន្ធអនឡាញនៅ ថ្ងៃទី ២ និង៣ ខែកញ្ញា។

ចាប់ថ្ងៃទី ១ ម៉ោង ១១:៣០ ដល់ ១៤:០០ វាគ្មិននឹងបើកកម្មវិធីដោយចែករំលែកអំពីការផ្លាស់ប្តូរ និងនិន្នាការថ្មីរបស់ប្រព័ន្ធឌីជីថលនៅក្នុងពិភពលោក ក្រោយវិបត្តិកូវីដ

ថ្ងៃទី ២ ចាប់ពីម៉ោង ១១:៣០ ដល់ ១៤:១០ វាគ្មិននឹងពិភាក្សាអំពីសារៈសំខាន់ ការផ្លាស់ប្ដូរ និន្នាការថ្មី ក៏ដូចជារបៀបប្រើប្រព័ន្ធឌីជីថលក្នុងដែលវិស័យសំខាន់ៗនានា។ នៅចុងកម្មវិធី ក៏នឹងមានវគ្គពិសេស បង្ហាញឧទាហរណ៍ជាក់ស្ដែង នៃគម្រោងអចលនទ្រព្យធំមួយ ដែលធ្វើឡើងក្រោមការក្រុមហ៊ុន Mahindra Lifespace Developers Ltd និង Bentley Systems។

សម្រាប់មើលរបៀបវារៈ និងបញ្ជីវាគ្មិនសម្រាប់ព្រឹត្តិការណ៍ទីនេះ សូមចុចទីនេះ 

សម្រាប់ព័ត៌មានបន្ថែម និងចុះឈ្មោះសូមចូលទៅកាន់គេហទំព័រ ចុចទីនេះ

- Video Advertisement -