Bentley Systems ប្រកាសបើកចំហទិន្នន័យ Ecosystem ដើម្បីជំរុញវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធតាមរយៈការវិភាគ AI
នៅឯសន្និសីទ Year in Infrastructure 2024 ក្រុមហ៊ុន Bentl […]
Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីវិស្វកម្មឌីជីថលឈានមុខគេលើពិលោក ថ្មីៗនេះបានដាក់បង្ហាញនូវកម្មវិធីថ្មីៗជាច្រើនក្នុង Bentley Ecosystem Catalog ដែលមានគោលបំណងជួយឱ្យការគ្រប់គ្រងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធនានាធ្វើឡើងដោយមានប្រសិទ្ធភាព ខណៈក៏ជួយដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុផងដែរ។
យោងតាមលោក Rodrigo Fernandes នាយកផ្នែកនិរន្តរភាពរបស់ Bentley បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធគឺដូចទៅនឹង “Matrix នៃពិភពលោកពិត” ដែលជាប្រព័ន្ធស្មុគស្មាញ និងមានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយភាពទន់ខ្សោយនៅក្នុងកន្លែងណាមួយអាចបង្កឱ្យមានហានិភ័យដល់ប្រព័ន្ធទាំងមូល។
លោកមានន័យថា ហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្នដូចជាផ្លូវ ស្ពាន ប្រព័ន្ធទឹក ខ្សែភ្លើង ជាដើម ត្រូវបានសង់ និងគ្រប់គ្រងដោយផ្នែកផ្សេងៗគ្នា ដែលធ្វើឱ្យពិបាកគ្រប់គ្រងជារួម។ នៅពេលផ្លូវមានបញ្ហា ហើយជួសជុលផ្លូវ នឹងប៉ះពាល់ដល់ប្រព័ន្ធទឹក និងខ្សែភ្លើងក្រោមដី ដែលបង្កជាបញ្ហាធំ។ ទាំងនេះគឺដោយសារទិន្នន័យ និងប្រព័ន្ធគ្រប់គ្រង មិនស្ថិតក្នុងកន្លែងតែមួយ ដែលធ្វើឱ្យខាតទាំងពេល ថវិកា និងបំផ្លាញបរិស្ថាន។
ដូច្នេះ គន្លឹះក្នុងការដោះស្រាយគឺ ការគ្រប់គ្រងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលបែកខ្ញែកដាច់ពីគ្នាទាំងនោះ ឱ្យស្ថិតក្រោមប្រព័ន្ធតែមួយ ដែលលោក Rodrigo Fernandes បានហៅថា “ការបំបែក Matrix (Cracking the Matrix)។”
កម្មវិធីនានានៅក្នុង Bentley Ecosystem Catalog គឺអាចជួយធ្វើរឿងនេះបាន ដោយកន្លងមកបាន និងកំពុងជួយក្រុមហ៊ុនសំណង់ជាច្រើន សម្រេចបាននូវការកាត់បន្ថយកាបូន បង្កើនភាពធន់ និងពង្រឹងលទ្ធផលបរិស្ថានទូទាំងវដ្តជីវិតទាំងមូលនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
Bentley បានប្រកាសអំពីកម្មវិធី Bentley Ecosystem Catalog នេះ ក្នុងកិច្ចប្រជុំ COP30 ដែលរួមមានដូចជា៖
តាមរយៈការរួមបញ្ចូលគ្នារវាងកម្មវិធីទាំងនេះជាមួយនឹងកម្មវិធីរបស់ Bentley ដែលមានស្រាប់ដូចជា iTwin ការគ្រប់គ្រងសំណង់មិនមែនគ្រាន់តែដើម្បីប្រសិទ្ធភាពនោះទេ ដែលក៏ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុផងដែរ។