Bentley Systems ប្រកាសឈ្មោះជ័យលាភីកម្មវិធីប្រកួតគម្រោងសំណង់ឆ្នើម ឆ្នាំ ២០២២
Bentley Systems ដែលជាក្រុមហ៊ុនវិស្វកម្មសំណង់ឌីជីថលល្បីលំដាប់ពិភពលោក បានប្រកាសឈ្មោះជ័យលាភីកម្មវិធីសំណង់ឆ្នើមប្រចាំឆ្នាំ ២០២២ ឬ 2022 Going Digital Awards in Infrastructure។
កម្មវីធីនេះ ប្រារព្ធឡើងនៅថ្ងៃទី ១៦ ខែវិច្ឆិកានៅទីក្រុងឡុងដ៍ ដែលជាការផ្ដល់កិត្តិយស និងពានដល់គម្រោងសំណង់ឆ្លាតវៃជុំវិញពិភពលោក ដែលប្រើប្រាស់កម្មវិធីរបស់ Bentley។
ជ័យលាភីត្រូវបានប្រកាសនៅមុខគណៈកម្មការវិនិច្ឆ័យឯករាជ្យចំនួន ១១ រូប និងសារព័ត៌មានមកពីជុំវិញពិភពលោក ដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យនៅកម្ពុជា ក៏ត្រូវបានអញ្ជើញទៅចូលរួមផងដែរ។
គណៈកម្មការវិនិច្ឆ័យបានកំណត់អ្នកឈ្នះនៃប្រភេទពានរង្វាន់ទាំង ១៣ ពីបេក្ខជនចុងក្រោយចំនួន ៣៦ ដែលត្រូវបានជ្រើសរើសចេញអ្នកចូលរួមប្រកួតជាង ៣០០ គម្រោង មកពី ១៨០ ក្រុមហ៊ុន និង ៤៧ ប្រទេស។
ដើម្បីចូលមើលឈ្មោះជ័យលាភី សូមចូលទៅកាន់តំណភ្ជាប់ សូមចុចទីនេះ។
ដើម្បីមើលបទបង្ហាញរបស់បេក្ខភាពនីមួយៗ សូមចូលទៅកាន់តំណភ្ជាប់ សូមចុចទីនេះ។

