អ្នករៀបចំការប្រកួតពានរង្វាន់ហេដ្ឋារចនាសម្ព័នឌីជីថល ២០២៤ ប្រកាសអ្នកជាប់ទៅប្រកួតវគ្គផ្តាច់ព្រាត់

អ្នកឈ្នះនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ៩ ខែតុលា ក្នុងព្រឹត្តិការណ៍ហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ (2024 Year in Infrastructure) និងកម្មវិធីពានរង្វាន់ឌីជីថលរៀបចំឡើងដោយក្រុមហ៊ុន Bentley System នៅទីក្រុង Vancouver

EXTON, PA., ថ្ងៃទី 15 ខែសីហា ឆ្នាំ 2024 – ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសាកល បានប្រកាសពីបេក្ខជនចុងក្រោយដែលត្រូវទៅប្រកួតផ្តាត់ព្រាត់យកពានរង្វាន់ Going Digital Awards ឆ្នាំ 2024។ កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ ឆ្នាំនេះ បេក្ខជនចុងក្រោយចំនួន 36 ក្រុម ក្នុងចំណោម 12 ប្រភេទ ត្រូវបានជ្រើសរើសជម្រុះចេញបេក្ខជនជាង 250 ដែលដាក់ពាក្យស្នើចេញពីក្រុមហ៊ុននានាមកពី 36 ប្រទេស។

អ្នកតំណាងមកពីស្ថាប័នដែលជាប់ពាក់ប្រកួតជម្រុះចុងក្រោយនឹងបង្ហាញគម្រោងរបស់ពួកគេទៅកាន់ក្រុមចៅក្រមឯករាជ្យរហូតដល់ទៅ 34 រូប ដើម្បីកំណត់អ្នកឈ្នះពានរង្វាន់។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី 9 ខែតុលា ខាងមុខនេះ ជាថ្ងៃនៃព្រឹត្តិការណ៍រៀបចំពិធីបង្ហាញ Going Digital Awards ឆ្នាំ 2024 ដែលធ្វើឡើងនៅ JW Marriott Parq Vancouver ។ ព័ត៌មានបន្ថែមអំពីគម្រោងចុងក្រោយនីមួយៗអាចរកបាននៅលើគេហទំព័ររបស់ Bentley នៅទីនេះ

“ហេដ្ឋារចនាសម្ព័ន្ធគឺគ្រឹះមួយដែលវាភ្ជាប់យើងក្នុងប្រទេស និងសកលលោក ដើម្បីគាំទ្រដល់សង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់យើង” នេះបើតាមលោកស្រី Kristin Fallon ប្រធានផ្នែកទីផ្សាររបស់ Bentley Systems។ “អ្នកឈ្នះពានរង្វាន់ Going Digital Awards ឆ្នាំនេះតំណាងឱ្យភាពចម្រុះដ៏គួរឱ្យចាប់អារម្មណ៍នៃគ្រប់គម្រោងអន្តរជាតិដែលកំពុងជំរុញព្រំដែននៃអ្វីដែលអាចកើតមានឡើងនៅលើដី សមុទ្រ និងក្រោមដី។ ព្រឹត្តិការណ៍ទាំងនេះនឹងបង្ហាញពីទេពកោសល្យផ្នែកវិស្វកម្ម ដោយគេត្រូវបង្ហាញនូវក្រុមជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលកំពុងបញេ្ចញថាមពលនៃទិន្នន័យជាមួយនឹងបញ្ញាសប្បនិម្មិត(AI) ឌីជីថលភ្លោះ ការមើលឃើញយ៉ាងស៊ីជម្រៅ និងដំណោះស្រាយច្រើនទៀត ដើម្បីធ្វើឱ្យជីវិតកាន់តែទំនើប។ យើងសូមអបអរសាទរ និងមានក្តីសោមនស្សដល់បេក្ខជនចុងក្រោយនីមួយៗចំពោះសមិទ្ធិផលឆ្នើមរបស់ពួកគេ ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធធំៗមានភាពប្រសើរឡើង និងធន់ជាងមុន ប្រកបដោយគុណភាពជីវិតកាន់តែប្រសើរឡើង។

បេក្ខភាពជាប់វគ្គប្រកួតជម្រុះចុងក្រោយនៅក្នុងកម្មវិធី Going Digital Awards ឆ្នាំ 2024 រួមមាន៖

ផ្នែកស្ពាន និងផ្លូវរូងក្រោមដី

  • ក្រុមហ៊ុន JMT – បង្ហាញពីបទពិសោធឌីជីថលសម្រាប់គម្រោង I-95 នៃសំណង់ឆ្លងកាត់ទន្លេ Rappahannock ទីក្រុង Fredericksburg រដ្ឋ Virginia សហរដ្ឋអាមេរិក
  • ក្រុមហ៊ុន QK4, Inc. – បង្ហាញពី Going Digial Survey ជាមួយការតភ្ជាប់ស្ពាន Kentucky រដ្ឋ Kentucky សហរដ្ឋអាមេរិក
  • ក្រុមហ៊ុន Tecne Systra – Sws Advanced Tunneling Srl – បង្ហាញពីការអនុវត្តឌីជីថលនៅក្នុងការវាយតម្លៃ និងស្តារផ្លូវរូងក្រោមដី ក្នុងប្រទេសអ៊ីតាលី

ផ្នែកសំណង់

  • ក្រុមហ៊ុន PT Hutama Karya (Persero) – បង្ហាញពីការរៀបចំផែនទីផ្លូវដ៏ស្មុគស្មាញនៃស្ថានីយរថភ្លើងក្រោមដីហ្សាកាតាដំណាក់កាល 2A CP203 ជាមួយនឹងដំណោះស្រាយឌីជីថល នៅក្នុងក្រុងហ្សាកាតា ភាគអាគ្នេយ៍ ប្រទេសឥណ្ឌូនេស៊ី
  • ក្រុមហ៊ុន Webbuild s.p.a. – បង្ហាញពីការសាងសង់គំរូ និងការគ្រប់គ្រងសំណង់ 4D សម្រាប់គម្រោងសាងសង់ស្ពានដែកថ្មើរជើងនៅក្នុងអគារទីស្នាក់ការកណ្តាលថ្មី ENI នៅទីក្រុង Milan ប្រទេសអ៊ីតាលី ទីក្រុង San Donato Milanese ទីក្រុង Lombardia ទៅ Milano ប្រទេសអ៊ីតាលី
  • ក្រុមហ៊ុន Proicere Ltd. – បង្ហាញពីគម្រោង SPRS Retreatment (SRP) Sellafield, ក្រុង Seascale, រដ្ឋ Cumbria, ចក្រភពអង់គ្លេស

ផ្នែកសហគ្រាសវិស្វកម្ម

  • ក្រុមហ៊ុន Arcadis – បង្ហាញពីប្លង់មេសម្រាប់ការផ្លាស់ប្តូរការចែកចាយគម្រោងតាមរយៈស្វ័យប្រវត្តិកម្ម នៅទីក្រុង Birmingham ចក្រភពអង់គ្លេស
  • ក្រុមហ៊ុន Mott MacDonald និង HDR – Ontario Line – បង្ហាញពីការគ្រប់គ្រងព័ត៌មាន នៅទីក្រុង Toronto, រដ្ឋ Ontario ប្រទេស Canada
  • ក្រុមហ៊ុន Amey – Core Valley Lines (CVL) – បង្ហាញពីការផ្លាស់ប្តូរ – នៅ South Wales Metro ក្រុង Cardiff, រដ្ឋវេល ចក្រភពអង់គ្លេស

ផ្នែកទីក្រុង លំហសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ

  • អាជ្ញាធរអាកាសយានដ្ឋានក្វាងទុង – បង្ហាញពីកម្មវិធីច្នៃប្រឌិតឌីជីថលនៃគម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិក្វាងចូវ Baiyun ដំណាក់កាលទី III ទីក្រុងក្វាងចូវ ប្រទេសចិន
  • ក្រុមហ៊ុន PT Wijaya Karya (Persero) Tbk – បង្ហាញពី Nusantara Presidential Complex រដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ី នៃទីក្រុងណូសាន់តារា ឥណ្ឌូណេស៊ី
  • ក្រុមហ៊ុន China ENFI Engineering Co., Ltd. – បង្ហាញពីគម្រោងសាងសង់ឌីជីថលនៃកន្លែងកែច្នៃសំរាម ក្នុងតំបន់ថ្មី Xiong’an នៅទីក្រុងប៉េកាំង ប្រទេសចិន

ផ្នែកខ្សែចង្វាក់ផលិតកម្ម និងរោងចក្រថាមពល

  • ក្រុមហ៊ុន MCC Capital Engineering & Research Incorporation Limited – បង្ហាញពីកម្មវិធីរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា BIM ក្នុងការរចនា សាងសង់ ប្រតិបត្តិការ និងការថែទាំ វិស្វកម្មស្លដែកអ៊ីដ្រូសែនដំបូងបង្អស់របស់ពិភពនៃគម្រោងសិក្សាដំណោះស្រាយវិស្វកម្ម លោកនៅទីក្រុង Hebei ប្រទេសចិន
  • ក្រុមហ៊ុន WISDRI Engineering and Research Incorporation Limited – កម្មវិធីច្នៃប្រឌិតឌីជីថលទូទាំងដំណើរការនៃគម្រោង EPC ដែក និងដែក ទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន
  • ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation Limited – បង្ហាញពីឌីជីថលភ្លោះនៃកសិដ្ឋានកង្ហាខ្យល់ផលិតអគ្គិសនីនៅសមុទ្រ (ការដ្ឋានទី១) នៅក្រុង Dongying ខេត្ត Shandong ប្រទេស China

ផ្នែកផ្លូវដែក និងឆ្លងកាត់

  • ក្រុមហ៊ុន SPL Powerlines ចក្រភពអង់គ្លេស – បង្ហាញពីខ្សែបណ្តាញមេអគ្គិសនីនៃ Midland នៅ Hertfordshire, Bedfordshire, Northamptonshire, Leicestershire, Nottinghamshire, Derbyshire និង South Yorkshire; ចក្រភពអង់គ្លេស
  • ភ្នាក់ងារដឹកជញ្ជូននៃទីក្រុងឡុងដ៍ – បង្ហាញពីគម្រោង The Elizabeth Line ក្នុងក្រុង London ចក្រភពអង្គគ្លេស
  • ក្រុមហ៊ុន INECO – បង្ហាញពីគម្រោង Master Design Stage RBDTD-LV-DS3 North Latvian Section ប្រទេស Latvia

ផ្នែកផ្លូវថ្នល់និងផ្លូវហាយវេ

  • សាជីវកម្មស្ពានថ្នលចិន និងសាជីវកម្មប្រឹក្សាវិស្វកម្មផ្លូវហាយវេចិន – បង្ហាញពីគម្រោង Expressway ភ្នំពេញ – បាវិត ក្រុងភ្នំពេញ ប្រទេសកម្ពុជា
  • ក្រុមហ៊ុន WISDRI Engineering & Research Incorporation Limited – បង្ហាញពីគម្រោង Wuhan Gaoxin 4th Road Reconstruction នៅក្រុង Wuhan ខេត្ត Hubei ប្រទេសចិន
  • នាយកដ្ឋានសាធារណការ និងផ្លូវហាយវេ (DPWH) ហ្វីលីពីន – បង្ហាញពីការអនុវត្តឌីជីថលភ្លោះសម្រាប់គម្រោងផ្លូវតភ្ជាប់ ពី NLEX-SLEX នៅ Caloocan ទៅ Manila ក្រុង Metro Manila ប្រទេសហ្វីលីពីន

ផ្នែកវិស្វកម្មគ្រឿងបង្គុំ

  • ក្រុមហ៊ុន Hyundai Engineering Co., Ltd. – បង្ហាញពីវិធីសាស្រ្តគំរូពិតថ្មីសម្រាប់គ្រឿងបង្គុំដែករោងចក្រ ដោយប្រើ STAAD API នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
  • ក្រុមហ៊ុន Arcadis – បង្ហាញពីការវិភាគកម្រិតខ្ពស់ និងការរចនានៃគ្រឿងបង្គុំការពារទឹកជំនន់តាមរយៈស្វ័យប្រវត្តិនៅទីក្រុង New York, Indianapolis និង Dallas និង New York, Indiana និង Texas សហរដ្ឋអាមេរិក
  • ក្រុមហ៊ុន Delhi Metro Rail Corporation Limited – ការលើកកម្ពស់ការតភ្ជាប់ទីក្រុង-ការផ្លាស់ប្តូរ Punjabi Bagh Interchange, New Delhi, Delhi, ប្រទេសឥណ្ឌា

ផ្នែកកម្មវិធីគំរូ និងវិភាគស្រទាប់ដី

  • ក្រុមហ៊ុន Dataforensics – បង្ហាញពី USACE Ground to Cloud – Enterprise Data Management Migration, ទីក្រុង Washington, សង្កាត់ Columbia, សហរដ្ឋអាមេរិក
  • ក្រុមហ៊ុន Spark និង WSP – បង្ហាញពី North East Link Central Package នៅទីក្រុង Melbourne និង Victoriaប្រទេសអូស្រ្តាលី
  • ក្រុមហ៊ុន PT Hutama Karya (Persero) – ការរួមបញ្ចូលគំរូផ្ទៃរងសម្រាប់ការគ្រប់គ្រងទិន្នន័យ Geotech ប្រកបដោយប្រសិទ្ធភាពនៅក្នុង Trans Sumatera, Pekanbaru, Riau ប្រទេសឥណ្ឌូនេស៊ី

ផ្នែកសិក្សាស្រង់ទិន្នន័យ និងតាមដាន

  • ក្រុមហ៊ុន Monir Precision Monitoring – Samantha Ford បង្ហាញពីគម្រោងផ្លូវ 31 Parliament ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងការត្រួតពិនិត្យការជីករុករក នៅទីក្រុង Toronto រដ្ឋ Ontario ប្រទេសកាណាដា
  • នាយកដ្ឋានផ្គត់ផ្គង់ទឹកចិន – បង្ហាញពីគម្រោងឌីជីថលភ្លោះ នៃអាងទឹក Ex-Sham Shui Po Service Reservoir, សង្កាត់ Kowloon ទីក្រុង Hong Kong SAR ប្រទេសចិន
  • ក្រុមហ៊ុន China First Metallurgical Group Co., Ltd. – បង្ហាញពីការអនុវត្តបច្ចេកវិទ្យាសំណង់ឆ្លាតវៃក្នុងការសាងសង់គម្រោងកែលម្អទូលំទូលាយសម្រាប់ច្រកចេញចូលទន្លេ Fuhuan ក្នុងក្រុង Wuhan ខេត្ត Hubei ប្រទេសចិន

ផ្នែកបញ្ជូន និងការចែកចាយថាមពល

  • ក្រុមហ៊ុន Southwest Electric Power Design Institute Co., Ltd. របស់ China Power Engineering Consulting Group – បង្ហាញពីកម្មវិធីឌីជីថលវដ្តជីវិតពេញលេញនៃស្ថានីយបំលែង Butuo ±800kV, ក្នុងសង្កាត់ Liangshan ខេត្ត Sichuan ប្រទេសចិន
  • ក្រុមហ៊ុន COPEL Distribuição S.A.– បង្ហាញពីការអនុវត្តគំរូ BIM សម្រាប់គម្រោងស្ថានីយរងតង់ស្យុងមធ្យម និងខ្ពស់ នៅសង្កាត់ Curitiba ក្រុង Paraná ប្រទេសប្រេស៊ីល
  • ក្រុមហ៊ុន Exo Inc. – បង្ហាញពីគម្រោង Ohio Falls River Crossing Towers នៅ Louisville រដ្ឋ Kentucky សហរដ្ឋអាមេរិក

ផ្នែកផ្គត់ផ្គង់ទឹកស្អាត និងប្រព្រឹត្តិកម្មទឹកកខ្វក់

  • ក្រុមហ៊ុន Beijing Shougang International Engineering Technology Co., Ltd., Wanhua Chemical (Penglai) Co., Ltd.– បង្ហាញពីគម្រោង ប្រព្រឹត្តិកម្មទឹកសមុទ្រ 300,000 តោន/ថ្ងៃ របស់ក្រុមហ៊ុន Wanhua Chemical (Penglai) Co., Ltd., នៅទីក្រុង Yantai ខេត្ត Shandong ប្រទេសចិន
  • ក្រុមហ៊ុន L&T Construction –បង្ហាញពីគម្រោង Uttar Pradesh Tube Well Project underJal Jeevan រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា
  • ក្រុមហ៊ុន Basic Sanitation Utility Company of the State of São Paulo – Sabesp – បង្ហាញពីគម្រោង INTEGRA 4.0 ការផ្លាស់ប្តូរវប្បធម៌តាមរយៈឌីជីថលនីយកម្ម នៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល

ព័ត៌មានបន្ថែមអំពីឆ្នាំ 2024 របស់ Bentley in Infrastructure and Going Digital Awards អាចរកបាននៅទីនេះ

អំពីក្រុមហ៊ុន Bentley Systems

Bentley Systems (ចុះបញ្ជីហ៊ុន Nasdaq: BSY) គឺជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ដ ដែលផ្តល់កម្មវិធីច្នៃប្រឌិតថ្មីៗ ដើម្បីជំរុញវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធជុំវិញសាកលលោក – ដោយផ្តោតទាំងសេដ្ឋកិច្ច និងបរិស្ថានពិភពលោក។ ដំណោះស្រាយឈានមុខគេផ្នែកកម្មវិធីកុំព្យូទ័រក្នុងឧស្សាហកម្មរបស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គភាពគ្រប់ទម្រង់ ប្រើប្រាស់សម្រាប់ការរចនា សាងសង់ និងប្រតិបត្តិការគម្រោងក្រោយសាងសង់បញ្ចប់ ដូចជាផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន ទឹកស្អាត និងទឹកកខ្វក់ សាធារណការ ទឹក-ភ្លើង អគារ ទីធ្លាសាធារណៈ ឧស្សាហកម្មរ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ល។ ការផ្តល់ជូនរបស់យើងដែលដំណើរការដោយ iTwin Platform សម្រាប់ឌីជីថលភ្លោះហេដ្ឋារចនាសម្ព័ន្ធ រួមមានកម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងរូបនិម្មិត កម្មវិធី Seequent សម្រាប់អ្នកជំនាញភូមិសាស្ត្រ និង Bentley Infrastructure Cloud គ្របដណ្តប់លើ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និង AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក 5,000 របស់ Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំច្រើនជាង $1 ពាន់លានដុល្លារនៅក្នុង 194 ប្រទេស។

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, iTwin, iTwin Experience, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
Bentley Press: Chris Phillips, PR@news.bentley.com 
Bentley Investors: Eric Boyer, ir@bentley.com  

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន រួមគ្នាបង្កើនឱកាសការងារដល់និសិ្សតកម្ពុជាផ្នែកព័ត៌មានវិទ្យា តាមរយៈការអនុវត្តកម្មវិធី Japanese IT Pathway

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ជាមួយនិងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលប្រមាណ ១៣៥ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូនិងទីក្រុងអូសាកា ប្រទេសជប៉ុន កំពុងសហការរួមគ្នាជំរុញការអនុវត្តកម្មវិធី Japanese IT Pathway។  កម្មវិធីនេះបង្កើតឡើងដើម្បីជួយនិស្សិតកម្ពុជា ជាពិសេសអ្នកដែលនៅក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល ទទួលបានភាពងាយស្រួលក្នុងការរកការងារធ្វើនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យានានានៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្ដមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនានា នៅប្រទេសជប៉ុន កាលពីថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការរៀបចំដោយសមាគមកម្ពុជា-ជប៉ុន និងក្រុមហ៊ុន Next Make របស់ជប៉ុន។ ជំនួបនោះ មានគោលបំណងជំរុញនិងពង្រឹងការអនុវត្តកម្មវិធី Japanese IT Pathway ប្រកបដោយជោគជ័យ ដោយសារក្រុមហ៊ុនទាំងនេះ អាចជាដៃគូក្នុងការទទួលយកនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាក្រោម កម្មវិធី Japanese IT Pathway មកបម្រើការនៅប្រទេសជប៉ុន។ ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH នៅប្រទេសជប៉ុន ព្រមទាំងជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងនោះមកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងសួនឌីជីថលផងដែរ។ គួរបញ្ជាក់ថា កម្មវិធី Japanese IT Pathway គឺជាកម្មវិធីមួយរៀបចំឡើងក្រោមកិច្ចសម្របសម្រួលរបស់ […]

ក្រុមហ៊ុនម៉ាឡេស៊ីចំនួន២ បង្ហាញបំណងចង់​វិនិយោគលើវិស័យឌីជីថល​នៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពឌីជីថលដែលកំពុងរីកចម្រើនរបស់កម្ពុជា ក្រុមហ៊ុនម៉ាឡេស៊ីដ៏លេចធ្លោ២គឺ MMAG Holdings Berhad និង NexG Berhad បានបង្ហាញពីចេតនារបស់ពួកគេក្នុងការវិនិយោគលើវិស័យឌីជីថលនៅទីនេះ ដោយបច្ចុប្បន្នក្រុមហ៊ុនទាំងពីរ បានជួបពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាពីរឿងនេះរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយលោក Datuk Hanifah Noordin នាយកប្រតិបត្តិនៃ MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ នាឱកាសនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុនខាងលើ បានថ្លែងអំណរគុណសម្តេច ខណៈលោកថា នាពេលខាងមុខក្រុមហ៊ុនមានបំណងស្វែងរកឱកាសវិនិយោគលើវិស័យសន្តិសុខឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យឡូជីស្ទីកនៅកម្ពុជា។ ជាការឆ្លើយតប សម្តេចបានស្វាគមន៍ចំពោះបំណងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ ចំពោះវិស័យឌីជីថលវិញ សម្តេចធិបតី បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកវិស័យឌីជីថលជាវិស័យអាទិភាពគន្លឹះ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគជាក់ស្តែងនៅកម្ពុជា។ សូមជម្រាបថា […]

ក្រសួងបរិស្ថានសហការជាមួយអង្គការ STEM ប្រើកម្មវិធីតាមដានការលូតលាស់ដើមឈើ ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ

ក្រសួងបរិស្ថាន និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា STEM Cambodia បានចុះអនុស្សរណៈយោគយល់គ្នា លើការរៀបចំ និងដាក់ឱ្យប្រើកម្មវិធី CHAKRA STEM APP ដើម្បីតាមដានការលូតលាស់របស់ដើមឈើ។ ការចុះហត្ថលេខាលើអនុស្សរណៈនេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តម ម៉ៅ សុវេង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ នាយិកាប្រតិបត្តិនៃអង្គការ STEM Cambodia កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ តាមរយៈអនុស្សរណៈនេះ ក្រសួងបរិស្ថាន និងអង្គការ STEM កម្ពុជា អនុវត្តបេសកកម្ម ៣ចម្បងគឺ ១. បណ្តុះគំនិតសាធារណៈនិងយុវជនជំនាន់ក្រោយឱ្យស្រឡាញ់បរិស្ថាន។ ២. Chakra STEM App ជាកម្មវិធីដែលបង្កើតដោយកូនខ្មែរ ហើយកម្មវិធីនេះ សម្រាប់កំណត់ចំណាំទីតាំងដាំកូនឈើ និងតាមដានការលូតលាស់របស់ដើមឈើ ដែលជាការរួមចំណែកកាត់បន្ថយឧស្ម័ន កាបូនិកឈានឆ្ពោះទៅប្រទេស អាព្យាក្រឹតកាបូន។ ទី៣. ជំរុញដល់ការងារគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់។ ថ្លែងក្នុងពិធីខាងលើ  លោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ […]

រដ្ឋសម្រេចដំឡើងរ៉ាដាព្យាករអាកាសធាតុបន្ថែមទៀត នៅខេត្តកណ្តាល ដើម្បីអាចព្យាករបានលឿនរហ័ស

  ក្រសួងធនធានទឹក និងឧតុនិយម គ្រោងនឹងពង្រឹងសមត្ថភាពព្យាករណ៍អាកាសធាតុនៅខេត្តកណ្តាល ជាមួយនឹងការដំឡើងប្រព័ន្ធរ៉ាដាថ្មីមួយនៅតំបន់ភ្នំប្រសិទ្ធ ក្នុងស្រុកពញាឮ។ គំនិតផ្តួចផ្តើមនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់នូវការព្យាករណ៍អាកាសធាតុបានលឿនរហ័ស និងត្រឹមត្រូវជាងមុន។ ប្រកាសដ៏សំខាន់នេះ ត្រូវបានលើកឡើងក្នុងអំឡុងពេលត្រួតពិនិត្យគម្រោង ដែលដឹកនាំដោយ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថា រ៉ាដាថ្មីនេះ គឺជាគម្រោងសាងសង់អគាររ៉ាដាតេជោសែនទី២ ស្ថិតនៅតំបន់ភ្នំប្រសិទ្ធិ៍ ស្រុកពញាឮ ខេត្តកណ្តាល ខណៈគម្រោងសាងសង់នេះទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមបញ្ជាក់ថា ការដំឡើងរ៉ាដាថ្មីបន្ថែមនេះ គឺដើម្បីជួយផ្តល់ទិន្នន័យទាន់ពេលវេលា (real time) បម្រើដល់ការព្យាករអាកាសធាតុ និងធាតុអាកាស ជាពិសេសជួយដល់ការគ្រប់គ្រងវិស័យធនធានទឹក និងបម្រើឱ្យគ្រប់វិស័យពាក់ព័ន្ធ ហើយដែលជាតម្រូវការចាំបាច់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ គួររម្លឹកដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្លាប់បានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងមុតមាំថានឹងផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar(ស្ថានីយឧតុនិយម) តេជោសែនទី២ នៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តា​ល ក្នុងករណីដែល​ហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ។ (អានបន្ថែម) […]

ក្រុមហ៊ុន GGear និងLG នាំយកម៉ាស៊ីនត្រជាក់ ដែលប្រើបច្ចេកវិទ្យា(AI)ទំនើបចុងក្រោយបំផុត មកដល់កម្ពុជាហើយ

  ដើម្បីឆ្លើយតបនឹងតម្រូវការលើទីផ្សារ ក្រុមហ៊ុនជីហ្គៀ គ្រុប និង LG Electronics បា​នស​ហ​ការ​គ្នា​​ក្នុងនាំចូលម៉ាស៊ីនត្រជាក់ម៉ាកទំនើបថ្មី និងជាបច្ចេកវិទ្យាចុងក្រោយបំផុតគឺ LG AI Air ដែលជាម៉ា​​ស៊ី​នត្រជាក់ឆ្លាតវៃ ងាយ​ស្រួលប្រើប្រាស់និងសន្សំសំចៃខ្ពស់។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន​ទាំងពីរ​បាន​រៀបចំ​ពិធី​សម្ពោធ​ និងដាក់​តាំង​បង្ហាញនូវផលិតផល​ម៉ាស៊ីនត្រជាក់ថ្មីនេះ ក្នុងសណ្ឋាគារសាំងហ្គ្រីឡា ភ្នំពេ​ញផ​ង​ដែរ ដោយមានការ​ចូលរួមពីអ្នក​តំណាង​លក់​ជាច្រើន។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុ​ន​ ​ជីហ្គៀ គ្រុប បានឱ្យដឹងថា ម៉ាស៊ីនត្រជាក់ LG DualCool AI Air ជាប្រភេទម៉ាស៊ីនត្រជាក់ប្រភេទ Premiums ​ទាំងនៅលើទីផ្សារអេឡិចត្រូនិចលើពិភពលោក និងនៅ​ក្នុង​ទី​ផ្សា​រកម្ពុជា។ នាឱកាសនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មា​ន​ប្រ​សា​សន៍​ថា​ បច្ចុប្បន្ន ភាពរីកចម្រើននៃបច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះ បានជំរុញឱ្យ​មា​ន​កា​រប​​ញ្ជារ​ទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងកាន់តែខ្លាំង ជាពិសេសម៉ូដែល ដែល​មា​ន​មុខ​ងា​រ​ឆ្លាតវៃ […]

ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមកពីតៃវ៉ាន់ ចង់មកវិនិយោគលើវិស័យ១នេះនៅកម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា ក្រុមហ៊ុន ADATA Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់តៃវ៉ាន់បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនជាផ្លូវការក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យាទំនើបនៅកម្ពុជា។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក CHEN Simon ប្រធាន ADATA ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៥។ ក្នុងកិច្ចពិភាក្សារបស់ពួកគេ លោក CHEN Simon បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន មិនត្រឹមតែការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់សហការជាមួយក្រសួង ស្ថាប័ននានារបស់កម្ពុជា ដើម្បីបង្កើនការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាទំនើបថែមទៀតផង។ ការផ្តោតជាយុទ្ធសាស្ត្រនេះ មានគោលបំណងចង់លើកកម្ពស់សមត្ថភាពរបស់កម្ពុជាក្នុងវិស័យបច្ចេកវិទ្យានាយុគសម័យថ្មីនេះ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ក្រុមហ៊ុនដែលចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ខណៈសម្តេចថា ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមគ្នានេះដែរ សម្តេច ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តភ្ជាប់ទំនាក់ទំនងជាមួយក្រសួងពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា។ គួររម្លឹកថា កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនរបស់តៃវ៉ាន់ ADATA Technology Co., Ltd ធ្លាប់បានប្រកាសពីគម្រោងវិនិយោគរបស់ខ្លួនម្តងរួមមកហើយ ដែលគម្រោងនោះមានតម្លៃដល់ជាង ១០០លានដុល្លារ ក្នុងការសាងសង់រោងចក្រសម្រាប់ផលិតផលអេឡិចត្រូនិកជាច្រើនប្រភេទនៅប្រទេសកម្ពុជា។ […]