BuildTech ពិព័រណ៌បង្ហាញពីការរីកលូតលាស់របស់មីយ៉ាន់ម៉ា

Build Tech Yangon ២០១៦ គឺជាពិព័រណ៍ពាណិជ្ជកម្មអាគារ និងសំណង់ដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា ដែលនឹងត្រូវរៀបចំឡើងសម្រាប់ឆ្នាំទីបីនៅក្នុងខែ ឧសភា ដោយមានការឆ្លុះបញ្ចាំងពីការរីកចំរើននៃវិស័យសំណង់របស់ប្រទេសនេះ។

ពិព័រណ៍ BuildTech Yangon ឆ្នាំ ២០១៦ នេះធ្វើឡើងនៅថ្ងៃទី ២៦ ដល់ ២៨ ខែឧសភា នៅមជ្ឈមណ្ឌលសន្និបាតមីយ៉ាន់ម៉ា ដោយមានការរៀបចំដោយក្រុមហ៊ុន Sphere Exhibits ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Singapore Press Holdings (SPH) ក្រោមកិច្ចសហការរៀបចំដោយសមាគមសហគ្រិនសំណង់មីយ៉ាន់ម៉ា (MCEA) ហើយពិព័រណ៍នេះបានទាក់ទាញក្រុមហ៊ុនឲ្យចូលរួមដាក់តាំងបង្ហាញក្នុងពិព័រណ៍ចំនួន ១២០ ក្រុមហ៊ុន។

ពិព័រណ៍នេះនឹងបង្ហាញពីវិស័យឧស្សាហកម្មសំខាន់ចំនួនបួននោះគឺ គ្រឿងម៉ាស៊ីន និងបរិក្ខារសំណង់នៅនឹងការដ្ឋាន សម្ភារសំណង់ និងដំណោះស្រាយស្ថាបត្យកម្ម ការបំពាក់បរិក្ខារខាងក្នុង និងបរិក្ខារគ្រប់គ្រង។ នេះគឺជាការរៀបចំបន្ថែមសំខាន់ៗក្នុងពិព័រណ៍ ដែលមានតាំងពីម៉ាស៊ីនសំណង់ សម្ភារសំណង់និងផ្នែកវិស្វកម្មមេកានិច។

ការផ្តោតលើចំណុចថ្មីនេះ គឺស្របជាមួយនឹងការអភិវឌ្ឍថ្មីនៅក្នុងវិស័យសំណង់របស់ប្រទេសមីយ៉ាន់ម៉ាដែលមានការរីកចម្រើនក្រោយពីការបើកសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាទៅកាន់ពិភពលោក។ ទន្ទឹមនឹងនេះដែរកំណើននៃការយល់ដឹងអំពីសុវត្ថិភាពនៃការងារសាងសង់ និងនៅការដ្ឋាន បានរឹតតែធ្វើឲ្យមានការផ្តោតជាសំខាន់លើបញ្ហាសុវត្ថិភាព និងការបង្ការគ្រោះថ្នាក់នៅការដ្ឋាន នៅឯពិព័រណ៍ Build Tech Yangon ឆ្នាំនេះផងដែរ។ ការបង្ហាញនេះនឹងមានតាំងពិព័រណ៍ពីប្រទេសអូទ្រីស, ប្រទេសចិន, ឥណ្ឌូនេស៊ី, កូរ៉េ ថៃ វៀតណាម សិង្ហបុរី និងមីយ៉ាន់ម៉ា ហើយត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកចូលរួមបានចំនួនជាង ៤៥០០នាក់។

លោក Chua Wee Phong នាយកក្រុមហ៊ុន Sphere Exhibits បានឲ្យដឹងថា ការតាំងពិព័រណ៍នេះបានរីកចម្រើនខ្លាំងឡើងៗចាប់តាំងពីការបើកដំណើរការរបស់ខ្លួននៅក្នុងឆ្នាំ ២០១៣។ លោកបានលើកឡើងថា “…អ្នកចូលរួមនឹងទទួលបានអត្ថប្រយោជន៍ពីពិព័រណ៍ BuildTech Yangon យ៉ាងច្រើនរាប់តាំងពីវិធីសាស្ត្រជាដំណោះស្រាយសម្រាប់ការរីកចំរើនខាងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសមីយ៉ាន់ម៉ា។ អ្នកជំនាញក្នុងស្រុកត្រូវបានផ្តល់ជូននូវការទទួលបានចំណេះដឹង ជំនាញ និងបច្ចេកវិទ្យាថ្មីៗ ក្នុងរយៈពេលពិព័រណ៍បីថ្ងៃនេះ ហើយក្រៅពីពិព័រណ៍នេះពួកគេអាចប្រើពេលច្រើនជាងនេះដើម្បីទទួលបាន។”

លោក U Tha Htay ប្រធានក្រុមហ៊ុន MCEA បានលើកឡើងថា “ពិព័រណ៍ BuildTech Yangon ឆ្នាំ ២០១៦ លើកទី ៣ នេះ គឺពិតជាធ្វើឡើងទាន់ពេលវេលា ខណៈដែលរដ្ឋាភិបាលថ្មីនេះបានរៀបចំដើម្បីប្រឹងប្រែងបើកទ្វារឲ្យមានយុគសម័យថ្មីសម្រាប់ប្រទេសនេះ។ ក្នុងនោះរដ្ឋាភិបាលបានផ្តល់អាទិភាពដល់វិស័យហេដ្ឋារចនាសម្ព័ន្ធដោយកិច្ចគាំទ្រពីកំណើនសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់ប្រទេសនេះ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានគេរំពឹងថានឹងសម្រេចបាននូវកំណើនលឿនបំផុតរបស់ខ្លួនចាប់ពីឆ្នាំ ២០១២ ដល់ ២០១៦។”

ឧស្សាហកម្មសំណង់របស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានរំពឹងថានឹងបន្តកើនឡើងក្នុងកម្រិតខ្ពស់មួយក្នុងរវាងឆ្នាំ ២០១៥ និងឆ្នាំ ២០១៩ បើប្រៀបធៀបទៅនឹងទីផ្សារកំពុងអភិវឌ្ឍន៍ខ្លាំងផ្សេងទៀត។ ទស្សនវិស័យវិជ្ជមាននេះ ត្រូវបានគាំទ្រដោយការពង្រីកសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា កំណើនការវិនិយោគរបស់រដ្ឋាភិបាលនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងកំណើននៃផលប្រយោជន៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក និងបរទេសក្នុងការកសាងលំនៅដ្ឋាន ដើម្បីបំពេញតម្រូវការលំនៅដ្ឋានរបស់ប្រជាជន។ នៅក្នុងលក្ខខណ្ឌពិតប្រាកដតម្លៃទិន្នផលនៃឧស្សាហកម្មនេះត្រូវបានកត់ត្រាថាមានអត្រាកំណើនប្រចាំឆ្នាំ ៧៤ ភាគរយ ក្នុងអំឡុងពេលចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ និងត្រូវបានគេរំពឹងថានឹងមានកំណើនប្រចាំឆ្នាំ 6 ភាគរយចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវ Timetric។

‹‹បើតាមលោក U Tha Htay វិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ គឺជាទីផ្សារធំបំផុតទីពីរនៅក្នុងឧស្សាហកម្មសំណង់របស់មីយ៉ាន់ម៉ា ដែលមានតម្លៃប្រមាណ ៧៦៥ លានដុល្លារ។ រដ្ឋាភិបាលផ្តោតលើការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដូចនេះគេនឹងឃើញមានការអភិវឌ្ឍផ្លូវថ្នល់ថ្មីៗ អគារ បំពង់បង្ហូរប្រេង និងប្រព័ន្ធបណ្តាញអគ្គិសនី។ ស្របពេលជាមួយគ្នានេះដែរ ការកើនឡើងយ៉ាងខ្លាំងនូវការវិនិយោគដោយផ្ទាល់ពីបរទេស បានធ្វើឲ្យប្រទេសនេះស្គាល់នូវកំណើនតម្រូវការទីតាំងការិយាល័យថ្មី ព្រមទាំងលំនៅដ្ឋានសម្រាប់ជនបរទេស។

មានកំណើននូវឱកាសជាច្រើននៅក្នុងវិស័យអគារ និងសំណង់របស់ប្រទេសមីយ៉ាន់ម៉ា ហើយពិព័រណ៍ BuildTech Yangon មានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃកំណើននេះ។

- Video Advertisement -