កម្ពុជាសម្រេចអនុម័តទិញថាមពលអគ្គិសនី ២៩០០ មេហ្គាវ៉ាត់ ពីឡាវ

កាលពីព្រឹកថ្ងៃទី ១២ ខែកញ្ញា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចព្រមព្រៀងទិញថាមពលអគ្គិសនីសរុប ២៩០០ មេហ្គាវ៉ាត់ ពីប្រទេសឡាវ ដើម្បីបំពេញកង្វះខាតអគ្គិសនីនាពេលបច្ចុប្បន្្ន ក៏ដូចជាដើម្បីបញ្ចុះថ្លៃអគ្គិសនីនាពេលអនាគត។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះធ្វើឡើងរវាង សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីស៊ូលីត ដែលភាគីទាំង២ បានចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ០៥ ដែល ៤ ក្នុងនោះគឺពាក់ព័ន្ធនឹងថាមពល។ កិច្ចព្រមព្រៀងទិញថាមពលអគ្គិសនីសរុប ២៩០០ មេហ្គាវ៉ាត់ នេះ រួមមាន ៖ ១) ការព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងអគ្គសនីឡាវ សម្រាប់ការនំាចូលអគ្គិសនីអនុភាព ៥០០ មេហ្គាវ៉ាត់ ពីវារីអគ្គិសនីអាត់តាពើ ប្រទេសឡាវ ២) ការព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គសនីកម្ពុជា និងក្រុមហ៊ុន TSBP SEKONG POWER AND MINERAL COMPANY LIMITED អនុភាព៦០០មេហ្គាវ៉ាត់ នៅខេត្តសេកុង ប្រទេសឡាវ ៥) ការព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា … Continue reading កម្ពុជាសម្រេចអនុម័តទិញថាមពលអគ្គិសនី ២៩០០ មេហ្គាវ៉ាត់ ពីឡាវ