កម្ពុជា-ជប៉ុន ពិភាក្សា៣ចំណុចធំៗ ដើម្បីបង្កើនប្រសិទ្ធភាពវិស័យដឹកជញ្ជូននៅកម្ពុជា អាស៊ាន និងជប៉ុន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងជប៉ុន កំពុងពិភាក្សាលើ ៣ចំណុចធំៗ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកប្រសិទ្ធភាពវិស័យដឹកជញ្ជូនរវាងកម្ពុជា-អាស៊ាន-ជប៉ុន។ នេះបើយោងតាមសន្និសីទដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៩ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ។

សន្និសីទខាងលើ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ស្តុភារកម្ម និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា (STOM) ព្រមទាំងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។

ដោយឡែក ចំណុចសំខាន់ទាំង ៣ ដែលត្រូវបានពិភាក្សារួមមាន៖

១. របាយការណ៍ទស្សនាទាន ដែលបញ្ជាក់អំពីដំណោះស្រាយតាមវិធីសាស្រ្តព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងយានយន្តលើសទម្ងន់

២. គោលការណ៍ណែនាំ ស្តីពីការចេញនូវវិញ្ញាបនបត្រសវនកម្ម សម្រាប់ខ្សែច្រវាក់ ព័ស្តុភារកម្មត្រជាក់ ក្នុងក្របខណ្ឌអាស៊ាន

៣. ការប្រើប្រាស់ទិន្នន័យធំឬ Big Data ដើម្បីធ្វើឱ្យប្រព័ន្ធដឹកជញ្ជូនប្រសើរជាងមុន

ក្រោយពិភាក្សា ភាគីទាំងពីរ បានឯកភាពគ្នានឹងសិក្សាឱ្យគ្រប់ជ្រុងជ្រោយបន្ថែមទៀតលើការងារធំៗទាំង៣ ខាងលើ ហើយលទ្ធផលនេះនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំឧត្តមមន្រ្តីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី២០ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី១៩ ដែលកម្ពុជាធ្វើជាប្រធាន នៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលថ្មី ជំរុញការរៀបចំគម្រោង«បុរីជនបទ» ដើម្បីលើកម្ពស់ជីវភាពពលរដ្ឋតាមបណ្តាខេត្ត

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីគម្រោងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការ​កសាង «បុរីជនបទ» ដើម្បីលើកកម្ពស់ជីវភាព និងការរស់នៅសមរម្យ របស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត។​ សម្តេចធិបតីបានលើកឡើងពីគម្រោងនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «បុរីជនបទ សំដៅលើការរៀបចំភូមិដ្ឋានឱ្យសមរម្យសម្រាប់ប្រជាពលរដ្ឋទូទៅ ………រួមជាមួយការកសាងផ្លូវ ប្រព័ន្ធទឹកស្អាត សាលារៀន មន្ទីរពេទ្យ។ នេះគឺជាគោលការណ៍ដែលយើងត្រូវបន្តធ្វើ ហើយទាំងអស់នេះគឺជារឿងថ្មីជូនប្រជាពលរដ្ឋតែម្ដង»។ សម្ដេចធិបតីក៏បានជំរុញឱ្យក្រសួងរៀបចំដែនដី ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាគិតគូរពីផែនការរៀបចំបុរីជនបទនេះឱ្យបានគ្រប់ជ្រុងជ្រោយផងដែរ។ សម្ដេចនាយករដ្ឋមន្ដ្រីបានបន្តទៀតថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក៏បានដាក់ចេញគោលនយោបាយជាច្រើន ក្នុងនោះកំពុងកាត់បន្ថយបញ្ហាគម្លាតរវាងទីក្រុងនិងជនបទ ដើម្បីកុំឲ្យថ្ងៃអនាគតមានភាពខុសគ្នាឆ្ងាយរវាងតំបន់ទាំងពីរនេះ៕ - Video Advertisement -

អូស្ត្រាលីបន្ថែមថវិកា $២៦២លាន ជំរុញសហប្រតិបត្តិការលើការអភិវឌ្ឍនិងសន្តិសុខដែនសមុទ្រអាស៊ាន

នៅក្នុងចេតនាដ៏សំខាន់មួយដើម្បីពង្រឹងការអភិវឌ្ឍន៍ និងសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសអូស្ត្រាលីបានប្រកាសបញ្ចូលទឹកប្រាក់វិនិយោគបន្ថែមចំនួន ២៦២,៥ លានដុល្លារទៅក្នុងកម្មវិធីនយោបាយការបរទេសរបស់ខ្លួនសម្រាប់តំបន់ភាគខាងត្បូងឆៀងខាងកើតអាស៊ីដែលភាគច្រើនជាប្រទេសតូចៗប៉ុន្តែសម្បូរមនុស្សកុះករមួយនេះ។ ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុជាថ្មីនេះ ត្រូវបានបង្ហាញឡើងដោយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong នៅគ្រាដំបូងនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន+អូស្ត្រាលី ដែលធ្វើឡើងនៅទីក្រុងមែលប៊ន កាលពីថ្ងៃចន្ទ ទី ០៤ ខែមីនា ឆ្នាំ ២០២៤ និងធ្វើបច្ចុប្បន្នភាពដោយ mandurahmail ក្នុងកាលបរិច្ឆេទដដែល។ កម្មវិធីហិរញ្ញវត្ថុសម្រាប់តំបន់នេះ រួមមានទឹកប្រាក់ចំនួន ២២២,៥លានដុល្លារអាមេរិក បម្រុងទុកសម្រាប់គម្រោងភាពជាដៃគូប្រទេសអនុតំបន់មេគង្គ-អូស្ត្រាលី ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ការវិនិយោគនេះ មានគោលបំណងពង្រឹងសន្តិសុខទឹក ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងជំរុញការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ចំណែកឯ ទឹកប្រាក់បន្ថែមចំនួន ៤០ លានដុល្លារទៀត ត្រូវបានបម្រុងទុកសម្រាប់ការពង្រីកភាពជាដៃគូដែនសមុទ្ររបស់អូស្ត្រាលីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តោតលើការអភិវឌ្ឍជំនាញ ការបណ្តុះបណ្តាល និងការចែករំលែកបច្ចេកវិទ្យាក្នុងរយៈពេល ០៤ ឆ្នាំ។ ដោយលើកឡើងពីសារៈសំខាន់ដ៏សំខាន់នៃការរក្សាសន្តិភាពក្នុងតំបន់ លោកស្រី Wong បានសម្តែងការព្រួយបារម្ភអំពីសក្តានុពលនៃជម្លោះនៅក្នុងតំបន់ ដែលកើតឡើងពីអ្វីដែលលោកស្រីហៅថាជាការព្យាករណ៍ខុស។ លោកស្រីបានសង្កត់ធ្ងន់លើទំនួលខុសត្រូវរួមរបស់ប្រទេសអាស៊ានក្នុងការរក្សាស្ថិរភាព ជាពិសេសក្នុងវិស័យយុទ្ធសាស្ត្រដូចជាសមុទ្រចិនខាងត្បូង ច្រកសមុទ្រតៃវ៉ាន់ និងអនុតំបន់មេគង្គ។ លោកស្រី Wong បាននិយាយទៅកាន់គណៈប្រតិភូ ដោយគូសបញ្ជាក់ពីទំនាក់ទំនងគ្នាទៅវិញទៅមកនៃសន្តិសុខ និងវិបុលភាពក្នុងតំបន់ថា “រឿងអ្វីក៏ដោយ ដែលកើតឡើងនៅក្នុងតំបន់ទាំងនេះគឺសុទ្ធតែប៉ះពាល់ដល់យើងទាំងអស់គ្នា […]

ភ្នំពេញនឹងក្លាយជារាជធានីដ៏ទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគ និងទេសចរ ព្រោះរដ្ឋាភិបាលនឹង…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត កំពុងរៀបចំគម្រោងពិសេសមួយ ដោយផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកែប្រែមុខមាត់ក្រុងភ្នំពេញឱ្យក្លាយជារាជធានីដែលមានភាពទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគ និងភ្ញៀវទេសចរ ។ ក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានី នឹងធ្វើឱ្យអ្នកភ្នំពេញ មានមោទកភាពក្នុងការបង្ហាញប្រាប់ទៅកាន់ពិភពលោកថា “យើងខ្ញុំជាអ្នករស់នៅទីក្រុងភ្នំពេញ ដែលជារាជធានីដ៏ស្រស់បំព្រងនៃព្រះរាជាណាចក្រកម្ពុជា”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីកែប្រែមុខមាត់រាជធានីរបស់យើងឱ្យកាន់តែមានភាពស្រស់បំព្រង លើកកម្ពស់ផាសុកភាពក្នុងការរស់នៅ បង្កភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត និងទាក់ទាញការវិនិយោគ ដែលគឺធ្វើឱ្យគុណភាពជីវិត និងបែបបទនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានី កាន់តែមានភាពប្រសើរឡើង ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានប្តេជ្ញាចូលរួមសហការជាមួយក្រសួងរៀបចំដែនដី ដើម្បីជំរុញឱ្យគម្រោងនេះលេចជារូបរាងឡើង សំដៅធ្វើឱ្យភ្នំពេញក្លាយជារាជធានីដែលមានភាពទាក់ទាញប្រកបដោយមោទនភាព។ - Video Advertisement -

អ្នកឧកញ៉ា ពុង ឃាវសែ ដឹកនាំសមាជិក CCA ចំនួន ៧៤ និងក្រុមហ៊ុនចំនួន ១៣៣ ស្ថាប័ន រៀបចំពិព័រណ៍អន្តរជាតិសាងយុគថ្មីសម្រាប់វិស័យសំណង់កម្ពុជា

នៅក្នុងពិធីអបអរសាទរដ៏អស្ចារ្យនៃព្រឹត្តិការណ៍ខួបលើកទី១៣ របស់ខ្លួនសមាគមអ្នកសាងសង់កម្ពុជា (CCA) បានប្រារព្ធពិធី “មហាសន្និបាតស្តីពីរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០២៣ និងការសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ” នៅសាលសន្និសីទកោះពេជ្រ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣។ ពិធីដ៏វិសេសវិសាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  រួមជាមួយអ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន CCA និងឥស្សរជនសំខាន់ៗពីវិស័យរដ្ឋាភិបាល និងឯកជន សរុបចំនួន ២២០រូប មកពីសមាជិក CCA ចំនួន ៧៤ស្ថាប័ន និងក្រុមហ៊ុនដែលពាក់ព័ន្ធចំនួន ១៣៣ក្រុមហ៊ុន។ អ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះថា “វេទិកានេះមានគោលបំណងផ្តល់ឱ្យសមាជិក CCA របស់យើងនូវឱកាសដែលមិនអាចប្រៀបផ្ទឹមបានក្នុងការចូលរួម បង្ហាញការច្នៃប្រតិដ្ឋរបស់ខ្លួន និងជំរុញកិច្ចសហការក្នុងវិស័យសំណង់សម្រាប់ប្រទេសកម្ពុជា។ សមាគមក៏បានបង្កើតកម្មវិធីតាំងពិព័រណ៍ខ្នាតអន្តរជាតិនេះឡើង ដើម្បីឱ្យក្រុមហ៊ុនដែលបាននាំចូលសម្ភារៈ បរិក្ខារ […]

រដ្ឋ និង​ឯកជនរួមគ្នាពិនិត្យលទ្ធភាពឱ្យបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញដីឬផ្ទះនៅបុរី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរីបាន។ កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងអ្នកឧកញ៉ា លី ហួរ ប្រធា​ន​​សមាគម កាលពីថ្ងៃទី២៣ ខែតុលា​ ឆ្នាំ២០២៣។ កិច្ចប្រជុំបន្ទាន់នេះគឺ «ពិភាក្សាអំពីស្ថានភាពវិស័យសំណង់នៅកម្ពុជា» ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំសមាគមជាច្រើនរូបមាន៖ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអនុប្រធានសមាគមជាច្រើនរូបផងដែរ។ ភាគីទាំងពីរ បានពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និង​​ដីនៅក្នុងគម្រោងបុរី។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើស្ថានភាពនៃវិស័យសំណង់ជារួមនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន និងពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីរកហិរញ្ញប្បទានជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យដ៏សំខាន់មួយនេះឱ្យអាចស្ទុះងើបឡើងវិញឱ្យបានឆាប់រហ័សផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា ក្រសួងក៏បានរៀបចំសំណើ និងគោលនយោបាយមួយចំនួនបន្ថែមទៀត ដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់វិស័យសំណង់នេះដែរ។ - Video Advertisement -

លទ្ធផលប្រជុំវេទិកា BRI៖ អនាគត…ចិននឹងប្តូរពីសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗមកផ្តោតលើការតភ្ជាប់ឌីជីថល 

លទ្ធផលនៃវេទិកាគម្រោងខ្សែក្រវាត់និងផ្លូវ (BRI) កាលពីដើមសប្តាហ៍នេះ ចិនបានបញ្ជាក់ច្បាស់ថា ខ្លួននឹងបន្តគំនិតផ្តួចផ្តើមនេះទៀត ប៉ុន្តែទសវត្សរ៍ទីពីរនេះ អាចនឹងមិនមានទិសដៅដូចកាលពីដប់ឆ្នាំដំបូងនោះទេ។ ប្រធានាធិបតីចិន លោក ស៊ី ជីងពីង កាលពីថ្ងៃពុធ បាននិយាយក្នុងវេទិកាប្រជុំBRI ជាមួយថ្នាក់ដឹកនាំអន្តរជាតិថា “គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនាពេលអនាគត នឹងមានលក្ខណៈតូចប៉ុន្តែមានភាពឆ្លាតវៃ។” សារនេះ ជាសញ្ញាប្រាប់ពីការផ្លាស់ប្តូរទិសដៅគំនិតផ្តួចផ្តើមគម្រោងខ្សែក្រវាត់និងផ្លូវនេះ ដែលជារឿយៗក្នុងរយៈពេល១០ឆ្នាំមកនេះ ត្រូវបានរិះគន់ថា មានការរួមចំណែកដល់វិបត្តិបំណុលនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ អនាគតនៃគម្រោងខ្សែក្រវាត់និងផ្លូវ នៅពេល១០ឆ្នាំខាងមុខ ធនាគារ​ចិន​ បាន​ដកស្រង់បទពិសោធន៍​ពីមេរៀនដែលបានអនុវត្តគម្រោងនេះ អស់រយៈពេល១០ឆ្នាំកន្លងមកហើយ និងបានយល់ច្បាស់ថា ​ការ​វិនិយោគ​លើសំណង់​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​ជាមួយប្រទេសក្រីក្រ ​គឺជារឿងដ៏​លំបាក។ ការលំបាកទាំងនោះបានបង្ហាញថា គម្រោងជាងមួយភាគបីនៃគម្រោងសរុបរបស់ BRI ជាមួយប្រទេសកំពុងអភិវឌ្ឍនាពេលកន្លងមក បានជួបប្រទះបញ្ហាធំៗជាច្រើន ដូចករណីដែលអ្នកស្រាវជ្រាវ បានបង្ហាញ ពីការវាយតម្លៃលើហានិភ័យ និងការវិភាគលើនិរន្តរភាពបំណុល ដោយអ្នកផ្តល់ហិរញ្ញវត្ថុចិនបានធ្វើឡើងដោយមិនមានតម្លាភាព និងត្រឹមត្រូវតាមស្តង់ដារដែលបានកំណត់នោះទេ។ របកគំហើញនេះ ធ្វើសេចក្តីរាយការណ៍ដោយ សារព័ត៌មាន Council on Foreign Relations ចុះផ្សាយថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២៣។​ ផ្អែកតាមបទពិសោធន៍ខាងលើ […]