កម្ពុជា-ថៃ ឯកភាពគ្នាបន្តចរចាឡើងវិញការអភិវឌ្ឍតំបន់ជម្រុករ៉ែក្រោមសមុទ្រ

រដ្ឋាភិបាលកម្ពុជា និងប្រទេសថៃ បានឯកភាពគ្នា បន្តការចរចា និងពិភាក្សាគ្នាឡើងវិញ លើការអភិវឌ្ឍន៍រួមគ្នាតំបន់ជម្រករ៉ែ ប្រេង និងឧស្ម័ន នៅក្រោមបាតសមុទ្រ ដែលស្ថិតនៅត្រួតស៊ីគ្នាក្នុងដែនសមុទ្រនៃប្រទេសជិតខាងទាំងពីរ។ ជាការបន្តពិភាក្សាឡើងវិញនេះ គឺធ្វើឡើង បន្ទាប់ពីខកខាន ប្រហែលមួយទសវត្សរ៍។ ការសម្រេចបន្តការពិភាក្សាឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី រវាងរដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម និងសមភាគីថៃ លោក Sontirat Sontijirawong ដែលបានធ្វើឡើងនៅក្នុងទីក្រុងបាងកក កាលពីសប្តាហ៍មុន។ យោងតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ និងជាអគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ភាគីទាំងពីរ បានឯកភាពគ្នា បន្តការពិភាក្សា លើការអភិវឌ្ឍន៍ ដោយឈរលើស្មារតីផ្តល់ប្រយោជន៍គ្នាទៅវិញទៅមក។ លោក ជៀប សួរ បានថ្លែងថា៖ «ក្នុងកិច្ចប្រជុំ នឹងជំរុញការងារហ្នឹង ដោះស្រាយឲ្យបានឆាប់ លើផលប្រយោជន៍ស្នើភាព ៥០-៥0…»។ កម្ពុជា និងថៃ បានទាមទារអធិបតេយ្យភាពតំបន់ត្រួតស៊ីគ្នា ទំហំប្រមាណ ២៧ … Continue reading កម្ពុជា-ថៃ ឯកភាពគ្នាបន្តចរចាឡើងវិញការអភិវឌ្ឍតំបន់ជម្រុករ៉ែក្រោមសមុទ្រ