រដ្ឋបើកភ្លើងខៀវឱ្យឯកជនវិនិយោគបង្កើតស្ថានីយសាកអគ្គិសនីដល់រថយន្តអគ្គិសនី

រដ្ឋាភិបាលកម្ពុជា បើកភ្លើងខៀវជំរុញឱ្យវិស័យឯកជនចូលរួមវិនិយោគរួមគ្នាជាមួយរដ្ឋ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយសាកអគ្គិសនីដល់រថយន្តប្រើអគ្គិសនីនៅកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងដូច្នេះ ក្នុងកិច្ចពិភាក្សា (Panel Discussion) លើប្រធានបទ «អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» នៅថ្ងៃទី៤ ខែវិច្ឆិកានេះ ។

ឯកឧត្តម បញ្ជាក់ថា ចំនួនរថយន្តអគ្គិសនី (EV) នឹងកើនឡើងនៅកម្ពុជា នៅប៉ុន្មានឆ្នាំខាងមុខ។

«ការកើនឡើងនេះ គឺដោយសារ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តអគ្គិសនី និងពន្ធនាំចូលរថយន្តអគ្គិសនីមានតម្លៃទាបជាងពាក់កណ្តាលនៃការនាំចូលរថយន្តធម្មតា និងការផ្គត់ផ្គង់ថាមពលស្អាតកាន់តែច្រើនឡើងក្នុងល្បាយថាមពល ជាពិសេសគឺកែច្នៃថ្មរថយន្តចាស់ៗ» ឯកឧត្តមបានបន្ដ។

ឯកឧត្តម ពន្យល់ទៀតថា៖ «នេះមិនមែនជាការទទួលខុសត្រូវរបស់ EDC ក្នុងកសាងស្ថានីយសាកអគ្គិសនីទេ។ វិស័យឯកជនគួរចូលរួមជាមួយរដ្ឋាភិបាល ឬគួរវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់រថយន្តអគ្គិសនី»។

យោងតាមឯកឧត្តម ស៊ុន ចាន់ថុល បច្ចុប្បន្ន រថយន្តអគ្គិសនីចុះបញ្ជីនៅកម្ពុជាមានចំនួនតិចតួចនៅឡើយ ធៀបនឹងរថយន្តធម្មតាបានចុះបញ្ជីមានរហូតដល់ជិត១លានគ្រឿង។

បើតាមផែនការ ការវិនិយោគដំឡើងស្ថានីយសាកអាគុយរថយន្តអគ្គិសនី នឹងស្ថិតនៅតាមទីតាំងសំខាន់ៗ តាមផ្លូវជាល្បឿនលឿន និងផ្លូវជាតិលេខ៥ជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា​មានទំហំទីផ្សារ​គ្រឿង​សង្ហា​រិម​ជិត $១០០លានក្នុង១ឆ្នាំ​ អាចនឹងកើនដល់ជាង $១ពាន់លាននៅឆ្នាំ ២០៣៣

ទីផ្សារគ្រឿងសង្ហារិមកម្ពុជា ទោះបីមានទំហំតូចបន្តិចក៏ដោយ ប៉ុន្តែកំពុងមានការរីកចម្រើន ខ្លាំង ជាមួយនឹងទំហំទីផ្សារបច្ចុប្បន្នជិត ១០០លានដុល្លារក្នុងមួយឆ្នាំ អ្នកជំនាញព្យាករថា ទីផ្សារនេះនឹងកើនឡើងដល់ ១,៤៨៤ ពាន់លានដុល្លារនៅឆ្នាំ ២០៣៣ នេះបើយោងតាម “របាយការណ៍ស្រាវជ្រាវឧស្សាហកម្មគ្រឿងសង្ហារិមកម្ពុជាឆ្នាំ ២០២៤-២០៣៣” ដែលចេញផ្សាយដោយ finance.yahoo ថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០២៤។ ទោះបីជាមានការធ្លាក់ចុះបន្តិចក្នុងឆ្នាំ ២០២៣ ក៏ដោយ ក៏វិស័យផលិតគ្រឿងសង្ហារិមរបស់កម្ពុជា បានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ជាមួយនឹងការនាំចេញកើនឡើងពី ៤១៩លានដុល្លារក្នុងឆ្នាំ ២០១៩ ដល់ ៨៩០ លានដុល្លារក្នុងឆ្នាំ ២០២៣ (ថយចុះបន្តិចប្រមាណ ៦,១៨% បើធៀបនឹងឆ្នាំមុន)  ដែលឆ្លុះបញ្ចាំងពីអត្រាកំណើនប្រចាំឆ្នាំ (CAGR) គួរឱ្យកត់សម្គាល់មានប្រមាណ ២០,៧%សម្រាប់កំឡុងពេល ៥ឆ្នាំចុងក្រោយនេះ។ កត្តាជំរុញនៅពីក្រោយគន្លងនៃកំណើននេះ ភាគច្រើនកើតចេញពីសកម្មភាពនាំចេញ ដោយតម្លៃនាំចេញគ្រឿងសង្ហារិមរបស់ប្រទេសកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិនដែលជាទីផ្សារផលិតផលគ្រឿងសង្ហារិមធំជាងគេបង្អស់នៅទូទាំងពិភពលោក។ គួរកត់សម្គាល់ថាក្រុមហ៊ុនគ្រឿងសង្ហារិមធំៗចិនដូចជា Zhi Bang Furniture និង Sofia បានពង្រីកវត្តមានរបស់ពួកគេដោយបង្កើតហាងលក់រាយនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ដូចជាវៀតណាម ថៃ […]

ត្រីមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារសំណង់ តម្លៃជិត ៣៥០លានដុល្លារ កើន២២%

ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចូលគ្រឿងសំណង់មានទឹកប្រាក់ ៣៤៩លានដុល្លារ កើនឡើង២២.២៤​ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យបស់អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា។ របាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ១៦៦លានដុល្លារ ក្នុងត្រីមាសទី១ មានកំណើន ៣៨.១៥ភាគរយ ។ របាយការណ៍ដដែលបង្ហាញថា កម្ពុជាក៏បាននាំចូលស៊ីម៉ងត៍ មានតម្លៃ​ ៥.៣២លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​ ៥ កំពុង​ដំណើរការដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។​ - Video Advertisement -

ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសដ៏ធំ១នៅស្វាយរៀងប្រកាសពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា

តំបន់សេដ្ឋកិច្ចពិសេស Manhattan ប្រកាសពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្រុងបាវិត ខេត្តស្វាយរៀង ដោយនឹងសហការជាមួយក្រុមហ៊ុន SJ Group របស់ប្រទេសសិង្ហបុរី។ នេះបើតាមជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Clement Yang អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស Manhattan ដោយមានការចូលរួមពីលោក Hong Kian Lim នាយកប្រតិបត្តិក្រុមហ៊ុន SJ Group នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោក Clement Yang បានបង្ហាញអំពីគម្រោងផែនការក្នុងការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ ក្រុមហ៊ុន នឹងសហការជាមួយក្រុមហ៊ុន SJ Group ដែលជាក្រុមហ៊ុនមានបទពិសោធន៍ចាស់ទុំក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទីក្រុងមួយចំនួននៅលើពិភពលោក ដូចជាតំបន់សេដ្ឋកិច្ចពិសេស Suzhou Industrial Park នៅទីក្រុងជាងស៊ូ ប្រទេសចិន។ ក្រៅពីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនក៏មានបំណងក្នុងការវិនិយោគលើវិស័យកសិកម្ម ថាមពលបៃតង ការដឹកជញ្ជូន និងភស្តុភារកម្មផងដែរ។ ជាការឆ្លើយតប លោក ស៊ុន […]

២០២៤-កម្ពុជាជោគជ័យលើយុទ្ធនាការកាត់បន្ថយប្រើប្លាស្ទិក ព្រោះបរិមាណនាំចូលថយចុះ ៧៥%

ក្នុងត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ នេះ បរិមាណនាំចូលប្លាស្ទិកចូលមកកម្ពុជា មានការថយចុះប្រមាណ៧៥% ខណៈបរិមាណថយចុះនេះ បង្ហាញឱ្យឃើញថា ការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនាពេលកន្លងមកទទួលបានជោគជ័យ។ នេះបើតាមការប្រកាសរបស់ក្រសួងបរិស្ថាន កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ការស្នើសុំនាំចូលប្លាស្ទិកសម្រាប់បម្រើសង្វាក់ ផលិតកម្ម មានការថយចុះជាគំហុក ប្រមាណ៧៥% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣ និងមានក្រុមហ៊ុនចំនួន២ តែប៉ុណ្ណោះដែលបានទទួលការអនុញ្ញាតនាំចូល ចំណែកឯ ការស្នើសុំរបស់ក្រុមហ៊ុនចំនួន០៦ ទៀតស្ថិតក្នុងដំណាក់កាលពិនិត្យ និងសម្រេច។ គួរបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថានបានធ្វើការបែកចែកការនាំចូលប្លាស្ទិកជាពីរផ្នែកផ្សេងគ្នាគឺ ទី១)ការនាំចូលប្លាស្ទិកសម្រាប់ប្រើប្រាស់ទូទៅ មានបរិមាណសរុបចំនួន ១២.៣៣៦,៣៨ គីឡូក្រាម តាមរយៈក្រុមហ៊ុនចំនួន១។ ទី២) ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើដល់សង្វាក់ផលិតកម្ម ដែលធ្វើឡើងតាមរយៈក្រុមហ៊ុនចំនួន២ មានបរិមាណសរុបចំនួន ៩.១៥២,៤៤ គីឡូក្រាម។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកថា ការថយចុះនៃការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ គឺបង្ហាញថាការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនាពេលកន្លងមកទទួលបានជោគជ័យ និងអាចបណ្តាលមកពីការផលិតក្នុងស្រុក ដែលមានតម្រូវការថង់ប្លាស្ទិកមានការថយចុះ។ គួររំលឹកថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចូលថង់ប្លាស្ទិកមកកាន់កម្ពុជា […]

២០២៣ កម្ពុជាបាននាំផលិតផលចេញទៅកូរ៉េ $២៦,២១លាន កើន ២០៤៨%

សាធារណរដ្ឋកូរ៉េគឺជាទីផ្សារដ៏ធំមួយរបស់ប្រទេសកម្ពុជា ខណៈក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំផលិតផលចេញទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំទឹកប្រាក់ ២៦,២១លានដុល្លារ កើនរហូតដល់ ២០៤៨ភារយ បើធៀបនឹងឆ្នាំ២០២២ មានទំហំទឹកប្រាក់ត្រឹមតែ ១,២២លានដុល្លារ ប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យបញ្ជាក់ដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងជំនួបរវាងសម្តេចហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន Booyoung ក្រុមហ៊ុន LS Group និងក្រុមហ៊ុន LX International នៅថ្ងៃទី២៧ មីនា ឆ្នាំ២០២៨។ គួរបញ្ជាក់ទៀតថា សម្រាប់រយៈពេល២ខែដំបូង (មករា-កុម្ភៈ) ក្នុងឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំ ៨,៥៣ លានដុល្លារ ដែលមានកំណើនរហូតដល់ ២៨៦,៩% បើធៀបទៅនឹងរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៣ […]

រយៈពេល៦ខែក្នុងអាណត្តិរដ្ឋាភិបាលថ្មី, កម្ពុជាបានធ្វើការនាំចេញជិត ១២ពាន់លានដុល្លារ

គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មលើការនាំចេញរបស់កម្ពុជាមានទំហំ ១១,៨ពាន់លានដុល្លារ កើនឡើង ១៦,៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានាពេលកន្លងមក។ នេះបើតាមការថ្លែងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ សម្តេចបានថ្លែងបន្ថែមថា ចំពោះរយៈពេលដូចគ្នាពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាបានធ្វើការនាំចេញក្នុងទំហំទឹកប្រាក់ ១០ពាន់លានដុល្លារ ដែលប្រៀបធៀបនឹងរយៈពេល ៦ខែចុងក្រោយនេះ មានការកើនជាង ១៦០០លានដុល្លារ ស្មើនឹង ១៦,៥៧%។ ជាមួយគ្នានេះដែរ បើគិតតែរយៈពេល ០២ខែ ដើមឆ្នាំ២០២៤ វិញ កម្ពុជាមានទំហំពាណិជ្ជកម្មអន្តរជាតិជាង ៨ពាន់លានដុល្លារ កើនជិត ២០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះដែរ​ ប្រទេសដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា គឺចិន បន្ទាប់មកវៀតណាម និងសហរដ្ឋអាមេរិក​ ដែលមានរហូតដល់ទៅ ២,១ពាន់លានដុល្លារ កើនឡើង ២៩%។ (អានបន្ថែម) អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀតនោះគឺ រយៈពេល៦ខែនៃអាណត្តិទី៧នេះ រដ្ឋាភិបាលថ្មីបានទាក់ទាញ គម្រោងពង្រីកវិនិយោគ […]