ក្រសួងបង្ហាញផែនការ ៣ចំនុចធំៗ ដើម្បីកាត់បន្ថយហានិភ័យលើវិស័យដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញផែនការសកម្មភាពចំនួន៣ចំនុចធំៗ ដើម្បីកាត់បន្ថយហានិភ័យក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ ឈួន វិន បានដឹកនាំកិច្ចប្រជុំ ទាក់ទងនឹងការគ្រប់គ្រងគ្រោះមហន្តរាយនេះ កាលថ្ងៃទី១៩ ខែមេសា កន្លងទៅ។

អង្គប្រជុំនេះ បង្ហាញក្របខណ្ឌការងារ ៣ចំនុចធំៗ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយស័យដឹកជញ្ជូន រួមមាន៖

១. បន្តការផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលធន់នឹងប្រែប្រួលអាកាសធាតុ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ចូនប្រកបដោយចីរភាព និងនវានុវត្តន៍

២. បន្តរៀបចំបទដ្ឋានបច្ចេកទេស និងគំនូសប្លង់ សម្រាប់ការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលធន់នឹងប្រែប្រួលអាកាសធាតុ។

៣. បន្តបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពលើបទដ្ឋានបច្ចេកទេស និងការសិក្សាគម្រោងសាងសង់ ជួសជុលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

គួរបញ្ជាក់ថា សកម្មភាពទាំង៣ នេះ ជាផ្នែកមួយនៃផែនការជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩-២០២៣។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា កម្ពុជាបានផ្លាស់ប្តូរយុទ្ធសាស្រ្តពីការកសាងផ្លូវ ដោយផ្ដោតលើប្រវែង និងប្រើថវិកាទាប មកកសាងផ្លូវដែលមានមានគុណភាពប្រើជាប់បានយូរវិញ ទោះមានតម្លៃថ្លៃជាងមុនក្ដី។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ស្ពានអាកាស«មរតកតេជោ» នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ មីនា និងបើកដំណើរការនៅដើមខែក្រោយ

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះតទៅ ខណៈការដ្ឋានសាងសង់នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលមានលេខ ០២៤​/២៤សជណ.ច ចុះថ្ងៃទី២៨ មីនា ២០២៤។ សេចក្តីជូនដំណឹងខាងលើបានបញ្ជាក់ថា បច្ចុប្បន្ន ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ នេះ សម្រេចបានស្ទើរតែទាំងស្រុងទៅហើយ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ដូច្ចេះ ដើម្បីសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នំាថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុននេះ ក៏ដូចជាការដោះស្រាយបញ្ហា កកស្ទះចរាចរបានមួយកម្រិតត្រង់ចំណុចប្រសព្វមហាវិថីទាំងបី សម្តេចមហាបវធិបតីនាយរដ្ឋមន្រ្តី បានផ្តល់គោលការណ៍អនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាស «មរតកតេជោ» ចាប់ពីថ្ងៃទី១ មេសា ឆ្នាំ២០២៤នេះតទៅ។ គួររំលឹកថា គម្រោងស្ពានអាកាសមហាវិថីព្រះមុនីវង្សនេះ ត្រូវបានតភ្ជាប់មុខគ្នាជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤  និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ […]

កម្ពុជា-ឡាវ កំពុងពិភាក្សាពីលទ្ធភាពសង់ស្ពានភ្ជាប់ខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋប្រទេសឡាវ បានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគី លើលទ្ធភាពក្នុងការសាងសង់ស្ពានឆ្លងកាត់ព្រំដែន។ គម្រោងកសាងស្ពានឆ្លងកាត់ព្រំដែននេះ ត្រូវបានលើកឡើង ក្នុងកិច្ចពិភាក្សារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥ ខែមីនា នាទីក្រុងវៀងចន្ទន៍។​ សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា ការសាងសង់ស្ពានឆ្លងកាត់ព្រំដែននេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ បើតាមសេចក្តីប្រកាសដដែល គម្រោងសាងសង់ស្ពានឆ្លងព្រំដែននេះ គឺឆ្លងកាត់ទន្លេរពៅ ស្ថិតក្នុងខេត្តព្រះវិហារ និង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។​ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាគ្នា លើការតភ្ជាប់ ការដឹកជញ្ជូន ការសាងសង់ផ្លូវល្បឿនលឿនពីវៀងចន្ទន៍ទៅព្រំដែនកម្ពុជា ផងដែរ។​ - Video Advertisement -

World Bank សម្រេចបន្ថែមកម្ចី $៣៥លាន សម្រាប់អនុវត្តគម្រោងកែលម្អផ្លូវជនបទក្នុងខេត្តចំនួនបីនៅកម្ពុជា

ធនាគារពិភពលោក បានអនុម័តឥណទានបន្ថែមមានទឹកប្រាក់ចំនួន ៣៥លានដុល្លារ សម្រាប់អនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP_Cambodia Road Connectivity Improvement Project)​ ឱ្យមានភាពរឹងមាំកាន់តែប្រសើរ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃអាកាសធាតុ និងសម្រាប់ពលរដ្ឋប្រើប្រាស់នៅគ្រប់កាលៈទេសៈនៃអាកាសធាតុ។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ឥណទាននេះ ត្រូវបានចុះហត្ថលេខាដោយ គណៈនាយកប្រតិបត្តិនៃធនាគារពិភពលោក នៅថ្ងៃទី១៥ ខែមីនា ក្នុងគោលដៅបង្កើនភាពធន់របស់ផ្លូវ សម្រាប់ពលរដ្ឋប្រើប្រាស់ក្នុងការចូលទៅរកទីប្រជុំជន(ផ្សារ), ទៅសាលារៀន និងទៅរកសេវាសុខាភិបាល តាមបណ្តាខេត្តដូចជា ខេត្តក្រចេះ, កំពង់ចាម និងត្បូងឃ្មុំ ខណៈខេត្តទាំង៣នេះមានប្រជាជនសរុបជាង ២លាននាក់ ក្នុងនោះមានពលរដ្ឋ ៨០% រស់នៅតាមទីជនបទ។ គម្រោង RCIP បានផ្តល់ជាថវិកាវិនិយោគសម្រាប់បណ្តាញតភ្ជាប់ផ្លូវនៅតាមខេត្ត (យោងតាមរបាយការណ៍ World Bank’s Country Climate and Development Report for Cambodia) ដែលជាបណ្តាញផ្លូវប្រឈមខ្លាំងទៅនឹងហានិភ័យប្រែប្រួលអាកាសធាតុ ហើយគ្មានកម្រាលកៅស៊ូ ឬបេតុង និងសំណង់គ្រប់គ្រងទឹកជំនន់ ត្រឹមត្រូវនោះទេ។ ភាពងាយរងគ្រោះនៃបណ្តាញផ្លូវទាំងអស់នោះ បានបង្កជាហានិភ័យដល់លទ្ធភាពក្នុងការទទួលបាននូវសេវាសំខាន់ៗ ដូចជា ការអប់រំ និងការថែទាំសុខភាព ជាមួយនឹងផលអវិជ្ជមានឥតស្រាកស្រាន្ត […]

រដ្ឋាភិបាលថ្មី ជំរុញការរៀបចំគម្រោង«បុរីជនបទ» ដើម្បីលើកម្ពស់ជីវភាពពលរដ្ឋតាមបណ្តាខេត្ត

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីគម្រោងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការ​កសាង «បុរីជនបទ» ដើម្បីលើកកម្ពស់ជីវភាព និងការរស់នៅសមរម្យ របស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត។​ សម្តេចធិបតីបានលើកឡើងពីគម្រោងនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «បុរីជនបទ សំដៅលើការរៀបចំភូមិដ្ឋានឱ្យសមរម្យសម្រាប់ប្រជាពលរដ្ឋទូទៅ ………រួមជាមួយការកសាងផ្លូវ ប្រព័ន្ធទឹកស្អាត សាលារៀន មន្ទីរពេទ្យ។ នេះគឺជាគោលការណ៍ដែលយើងត្រូវបន្តធ្វើ ហើយទាំងអស់នេះគឺជារឿងថ្មីជូនប្រជាពលរដ្ឋតែម្ដង»។ សម្ដេចធិបតីក៏បានជំរុញឱ្យក្រសួងរៀបចំដែនដី ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាគិតគូរពីផែនការរៀបចំបុរីជនបទនេះឱ្យបានគ្រប់ជ្រុងជ្រោយផងដែរ។ សម្ដេចនាយករដ្ឋមន្ដ្រីបានបន្តទៀតថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក៏បានដាក់ចេញគោលនយោបាយជាច្រើន ក្នុងនោះកំពុងកាត់បន្ថយបញ្ហាគម្លាតរវាងទីក្រុងនិងជនបទ ដើម្បីកុំឲ្យថ្ងៃអនាគតមានភាពខុសគ្នាឆ្ងាយរវាងតំបន់ទាំងពីរនេះ៕ - Video Advertisement -

កំពង់ផែថ្មីលើកោះទន្សាយ ក្នុងខេត្តកែប សម្រេចការសាងសង់បាន ៩០% ហើយ

គិតត្រឹមថ្ងៃទី១៩ មីនា ឆ្នាំ២០២៤នេះ គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ ស្ថិតក្នុងខេត្តកែប សម្រេចបាន ៩០ភាគរយហើយ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងក្រុមការងារជំនាញពាក់ព័ន្ធ នៅថ្ងៃទី១៩ មីនា ២០២៤។ ឯកឧត្តមបានលើកឡើងថា គម្រោងនេះជាសមិទ្ធផលថ្មី និងជាប្រវត្តិសាស្រ្តរបស់ខេត្តកែបដែលប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះទាំងនេះស្ថិតក្នុង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥” ក្នុងការប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ​ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់​ ។ គួររំលឹកថា គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយនេះ ត្រូវបានចំណាយថវិកាប្រមាណ ១,៦លានដុល្លារ ​គាំទ្រ​ដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តាមរយៈគម្រោងនេះដែរ នឹងធ្វើឲ្យកោះទន្សាយក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់មួយប្រកបដោយទំនើបភាព​ ។ (អានបន្ថែម) - Video Advertisement -

កម្ពុជាត្រូវការទុនជាង$៥ពាន់លាន វិនិយោគលើគម្រោងចំនួន២០ ដើម្បីទ្រទ្រង់កំណើនទេសចរ១,២លាន់នាក់ និងទំនិញ៤១លានតោន នៅឆ្នាំ ២០៣០

ដើម្បីសម្រួលកំណើនមធ្យោបាយដឹកជញ្ជនផ្លូវទឹកនិងបង្កើនប្រព័ន្ធពស្តុភារសម្រាប់ត្រៀមទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាថ្មីក្នុងឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០នេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកគម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រមានចំនួន ២០គម្រោង ដែលត្រូវការទឹកប្រាក់វិនិយោគសរុបចំនួន ៥.៤៦១លានដុល្លារ ដែលក្នុងនោះមានគម្រោងរយៈពេលខ្លីនិងមធ្យម (២០២៣-២០២៧) មានចំនួន ១៤ គម្រោង ដែលត្រូវការទឹកប្រាក់ ២.៤៩៤លានដុល្លារ និងគម្រោងរយៈពេលវែង (២០២៨-២០៣៣) ចំនួន ៩ គម្រោង ដែលត្រូវការទឹកប្រាក់ ២.៩៦៧ លានដុល្លារ (គម្រោងរយៈពេលខ្លីនិងមធ្យមចំនួន ៣ នឹងបន្តដល់ឆ្នាំ ២០៣៣) នេះបើយោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូននិងពស្តុភារកម្ម ចេញផ្សាយកាលពីខែសីហា ឆ្នាំ ២០២៤។ បើតាមផែនការមេដដែល ក្នុងចំណោមគម្រោងប្រព័ន្ធដឹកជញ្ជូនផ្លូវសមុទ្រខាងលើ មានគម្រោងកំពង់ផែសម្រាប់ដឹកជញ្ជូនទំនិញទូទៅ ឬហៅថាកំពង់ផែកុងទីន័រចំនួន០៦កន្លែង ក្នុងនោះ០៣កន្លែងនៅខេត្តកែប និងកំពត ០២កន្លែងនៅខេត្តព្រះសីហនុ និង០១កន្លែងនៅខេត្តកោះកុង។ ក្នុងនោះក៏មានផងដែរនូវស្ថានីយស្តុកប្រេងឥន្ធនៈសម្រាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកចំនួន០៤កន្លែង រួមមាន០១ស្ថានីយមានទីតាំងនៅខេត្តកំពត និង០៣ស្ថានីយដែលមានទីតាំងស្ថិតក្នុងខេត្តព្រះសីហនុ ព្រមទាំងគម្រោងកំពង់ផែនិងចំណតផែសមុទ្រពហុបំណងចំនួន០១នៅខេត្តសីហនុ។ ថែមពីលើនេះ គម្រោងកំពង់ផែសម្រាប់តែអ្នកធ្វើដំណើរនិងទេសចរណ៍ចំនួន ០៥កន្លែង ក្នុងនោះមានគម្រោងចំនួន០២នៅខេត្តកំពតនិងខេត្តកែប គម្រោងចំនួន០២នៅខេត្តព្រះសីហនុ និងគម្រោងកំពង់ផែសម្រាប់តែអ្នកធ្វើដំណើរនិងទេសចរណ៍ចំនួន ០១កន្លែង នៅខេត្តកោះកុង។ ប្រភពដដែលបានព្យាករថា នៅត្រឹមឆ្នាំ ២០៣០ ចំនួនអ្នកដំណើរសរុបដែលឆ្លងកាត់កំពង់ផែសមុទ្រ មានប្រមាណ […]