កុំភ្លេចមកទស្សនាពិព័រណ៍សំណង់កម្ពុជាឆ្នាំ២០២៤ ដែលចាប់ផ្តើមនៅថ្ងៃស្អែកនេះ!
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០២៤ ជាព្រឹត្តិការណ៍សំខាន់មួយថ្នាក់ជាតិដែលបង្ហាញពីភាពរីកចម្រើននៅក្នុងវិស័យសំណង់កម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍នេះសន្យាថានឹងជាកត្តាជំរុញដ៏សំខាន់នៃកំណើនឧស្សាហកម្មកម្ពុជា។ រៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) ព្រឹត្តិការណ៍នេះមានរយៈពេលបីថ្ងៃនឹងបង្ហាញក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិរាប់រយដែលមានផលិតផល និងសេវាកម្មជាង ២០០០ប្រភេទ ដែលជានិមិត្តសញ្ញានៃព្រឹត្តិការណ៍លំដាប់កំពូលសម្រាប់កម្ពុជា។ នៅព្រឹកថ្ងៃទី៥ ខែធ្នូ នៃថ្ងៃបើកសន្និបាតប្រចាំឆ្នាំលើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលនឹងថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ “គន្លឹះជោគជ័យសម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍សំណង់ និងអចលនទ្រព្យនៅកម្ពុជា”។ លើសពីនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ ដូចជា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ក៏នឹងចូលរួមថ្លែងមតិស្វាគមន៍ទៅកាន់អ្នកចូលរួមផងដែរ ជាមួយនិងរបាយការណ៍ប្រចាំឆ្នាំរបស់សមាគមអ្នកសាងសង់កម្ពុជា ដែលនឹងរាយការណ៍ដោយ ឧកញ៉ា ឆារស៍ វ៉ាន់ លេខាធិការនៃសមាជិកក្រុមប្រឹក្សាភិបាលសមាគម។ អ្នកចូលរួមនឹងរីករាយជាមួយបទពិសោធន៍ដែលគួរឱ្យចាប់អារម្មណ៍ រួមទាំងសិក្ខាសាលាអប់រំស្តីពីច្បាប់សំណង់ បទប្បញ្ញត្តិ បរិបទនៃការអភិវឌ្ឍន៍ និងបច្ចេកវិទ្យាសំខាន់ៗ […]