សមត្ថភាពវិភាគកាបូនរបស់ Bentley Systems ជាជំហានថ្មីមួយជួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធវាយតម្លៃផលប៉ះពាល់បរិស្ថាន
កម្មវិធី Bentley ជួយឱ្យការវិភាគផលប៉ះពាល់ពីបំភាពកាបូនជាផ្នែកនៃប្រព័ន្ធដំណើរការរចនាសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មី និងមានស្រាប់ ដើម្បីសម្រួលដល់ធ្វើរបាយការណ៍វាយតម្លៃអំពីកាបូនជាមួយនឹងការបន្ថែមរូបភាព 3D រូបថត៖ Bentley Systems៖ ការបង្ហាញសមត្ថភាពវិភាគកាបូនរបស់ Bentley ដោយការដាក់កាបូនជាក្រុម តាមសមាសធាតុទូទៅសម្រាប់ជារបាយការណ៍ ថ្មីៗនេះ ក្រុមហ៊ុន Bentley Systems បានប្រកាសពីសមត្ថភាពវិភាគកាបូនថ្មីនៅក្នុង iTwin Experience ដើម្បីវាយតម្លៃ និងកាត់បន្ថយផលប៉ះពាល់កាបូនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ Bentley System នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ 2024 Year in Infrastructure ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ2024 នៅទីក្រុង Vancouver ប្រទេសកាណាដា។ សមត្ថភាពវិភាគកាបូនថ្មីនេះ អាចជួយវិស្វករងាយស្រួលទាញយកទិន្នន័យវិភាគកាបូន និងការមើលឃើញកាបូនដែលបានបញ្ចូលទៅតាមរូបធាតុនីមួយៗ ជាពិសេស ស្វែងរកជម្រើសសម្រាប់ការរចនាកាន់តែប្រសើរឡើង និងយ៉ាងឆាប់រហ័ស។ កាបូនដែលបានបង្កប់នៅក្នុងធាតុផ្សំនីមួយៗ គឺជាការតាមដានកាបូននៃសំណង់ទាំងមូលមុនពេលវាត្រូវបានសាងសង់ ដោយវាអាចដឹងពីឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញក្នុងអំឡុងពេលដំណើរការសាងសង់ និងក្រោយពេលសាងសង់។ សមត្ថភាពវិភាគកាបូនថ្មីរបស់ Bentley ផ្តល់នូវការវាយតម្លៃ “cradle-to-gate” តាមរយៈបទដ្ឋានកំណត់នៃកាបូនឌីអុកស៊ីត រាប់ចាប់ពីការបំលែងវត្ថុធាតុដើមរហូតដល់វាចេញពីរោងចក្រ ដែលតំណាងឱ្យការរួមបញ្ចូលធំបំផុតសម្រាប់កាបូនដែលបានបញ្ចូលទៅក្នុងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ លោកស្រី […]
ធនាគារពិភពលោកជួយ $៨០លាន អភិវឌ្ឍវិស័យអប់រំ រួមនិងជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧នៅកម្ពុជា
ធនាគារពិភពលោក បានអនុម័តផ្តល់ហិរញ្ញប្បទានចំនួន ៨០លានដុល្លារអាមេរិក ជួយលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ក្នុងនោះរួមមានការជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧ទីតាំង នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា មូលនិធិសម្រាប់គម្រោងនេះបានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាអង្គភាពផ្តល់ប្រាក់កម្ចីសម្បទានរបស់ធនាគារពិភពលោក សម្រាប់បណ្តាប្រទេសមានចំណូលទាប។ ជាមួយគ្នានេះដែរ គម្រោងនេះ មានរយៈពេលប្រាំមួយឆ្នាំ ដែលនឹងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួនប្រាំបួន ក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យរៀនចប់ប្រកបដោយសមត្ថភាព និងក្នុងការផលិតការស្រាវជ្រាវនានា សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ បន្ថែមពីនេះ គម្រោងនេះផ្តោតសំខាន់លើការលើកកម្ពស់គុណភាពនៃការរៀនសូត្រសម្រាប់និស្សិតនារី និងនិស្សិតមានពិការភាព និងលើការជួយគាំទ្រដល់ស្រី្តដែលជាគ្រូឬជាបុគ្គលិកនៅតាមមហាវិទ្យាល័យ។ គម្រោងនេះចាប់យកស្តង់ដារហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ និងផ្តល់អាទិភាពដល់គម្រោងស្រាវជ្រាវទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះ នឹងកសាងបន្ថែមលើភាពជោគជ័យ និងមេរៀនបទពិសោធន៍របស់គម្រោងដែលកំពុងដំណើរការ ដែលបានបង្កើនឱកាសសិក្សាសម្រាប់និស្សិតឧត្តមសិក្សាជាង ១២៨.០០០នាក់ នៅកម្ពុជា ក្នុងចំណោមនោះជាងពាក់កណ្តាលជានារី តាមរយៈការបង្កើតកម្មវិធីសិក្សាចំនួន ៦៧ ផ្តល់មូលនិធិទ្រទ្រង់គម្រោងស្រាវជ្រាវចំនួន ៥៣ និងការបង្កើត ឬជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧។ គួរបញ្ជាក់ថា តាមការរំពឹងទុក និស្សិតប្រហែល ៣២.០០០នាក់ ក្នុងនោះនិស្សិតនារីប្រហែល ១៣.០០០ នាក់ នឹងទទួលអត្ថប្រយោជន៍ពីការអនុវត្តគម្រោងខាងលើនេះ តាមរយៈការអាប់ដេតកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូឧទ្ទេស […]
កម្ពុជាសម្ពោធដាក់សាលាជាតិគយ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកទី១១ ជាផ្លូវការ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសម្ពោធដាក់សាលាជាតិគយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក ជាផ្លូវការហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ពិធីសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយតំណាងការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការគយពិភពលោក តំណាងរដ្ឋបាលគយមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តំណាងដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិពាក់ព័ន្ធ។ បើតាមប្រភពដដែលនេះ សាលាជាតិគយ ត្រូវបានទទួលស្គាល់ជា “មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិកទី១១” របស់អង្គការគយពិភពលោក “WCO” តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយលើកទី ១៤៣/១៤៤ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ កិច្ចប្រជុំនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអង្គការគយពិភពលោក បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ការបង្កើតមជ្ឈមណ្ឌលបណ្តុះ បណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា”។ ថ្លែងក្នុងពិធីសម្ពោធខាងលើនេះ លោក Ricardo Treviño អគ្គលេខាធិការរង នៃអង្គការគយពិភពលោក បានរំពឹងថាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មីប្រចាំតំបន់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពបណ្តុះបណ្តាល និងទទួលរៀបចំព្រឹត្តិការណ៍ផ្សេងៗ របស់អង្គការគយពិភពលោក។ ជាមួយគ្នានេះដែរ […]
ជប៉ុនជួយកម្ពុជា ជាង ៥៧លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចចុះកិច្ចព្រមព្រៀងចំនួន ២ ដែលមានទឹកប្រាកសរុបប្រមាណ ៨.៦៧៩លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៧,៥លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវជាតិលេខ៥) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មាននេះ កិច្ចព្រមព្រៀង ២ នេះ មានកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ១ និងកិច្ចព្រមព្រៀងឥណទានសម្បទាន ១ ក្នុងនោះរួមមាន៖ ១.កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (Human Resource Development Scholarship Project – JDS) មានទឹកប្រាក់ចំនួន ៣៨៦លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២,៥ លានដុល្លារ។ ២.កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ ប៉ោយប៉ែត) (ឥណទានដំណាក់កាលទី៣) [The National Road No.5 Improvement Project (Thlea Ma’am-Battambang and Sri […]
ធនាគារពិភពលោកជួយកម្ពុជាជិត $៨០លាន ដើម្បីលើកកម្ពស់គ្រឹះស្ថានអប់រំជាង ១ពាន់កន្លែងទូទាំងប្រទេស
ធនាគារពិភពលោក (World Bank) បានសម្រេចផ្តល់កញ្ចប់ហិរញ្ញប្បទានបន្ថែមប្រមាណ ៧៩,៥លានដុល្លារ សម្រាប់ពង្រីកសកម្មភាពដែលកំពុងត្រូវបានអនុវត្ត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព នៅគ្រឹះស្ថានអប់រំ ១៥៩០កន្លែងទូទាំងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា មូលនិធិថ្មីនេះ នឹងត្រូវបានយកទៅប្រើប្រាស់ ដើម្បីពង្រីកគម្រោងកែលម្អប្រព័ន្ធអប់រំទូទៅនៅកម្ពុជា ដែលត្រូវបានអនុម័តកាលពីខែមករា ឆ្នាំ២០២២ ជាមួយកញ្ចប់ហិរញ្ញប្បទានលើកដំបូងចំនួន ៦៩,២៥លានដុល្លារ។ កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះ មានឥណទានចំនួន ៦០លានដុល្លារពី សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយចំនួន ១៩,៥លានដុល្លារផ្សេងទៀតពីអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ។ តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានឱ្យដឹងដែរថា ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះ គឺដើម្បីពង្រឹងថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងធនធានមនុស្សដែលចាំបាច់សម្រាប់ការលូតលាស់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ លោកស្រីបានបន្តថា កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះ នឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀតនៅទូទាំងប្រទេស ក្នុងនោះមាន អនុវិទ្យាល័យចំនួន ៥០០ សាលាបឋមសិក្សាចំនួន ១០០០ និងសាលាមត្តេយ្យចំនួន ៩០។ គម្រោងកែលម្អការអប់រំលើគ្រឹះស្ថានអប់រំទាំងនេះ រួមមានសកម្មភាពសំខាន់ៗ៖ ពង្រីកការគ្រប់គ្រងតាមសាលារៀននៅក្នុងសាលាផ្សេងទៀត ផ្តល់ឱកាសបណ្តុះបណ្តាល […]
សមាគមអ្នកសាងសង់កម្ពុជាចូលរួមឧបត្ថម្ភគាំទ្រផ្សព្វផ្សាយច្បាប់ថ្មីស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងធុរកិច្ចសំណង់
ច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងធុរកិច្ចសំណង់ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័ត និងចេញឱ្យអនុវត្តថ្មីៗ នៅក្នុងវិស័យសំណង់ ត្រូវបានប្រកាសផ្សព្វផ្សាយ តាមរយៈសិក្ខាសាលា នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិកសមាគមអ្នកសាងសង់កម្ពុជាចំនួនប្រមាណជាង ១០០នាក់ ដែលជាធុរជន និងតំណាងគ្រប់សហគ្រាសធុរកិច្ចក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធ។ រៀបចំដោយធ្វើបទបង្ហាញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដោយកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី លោកឧកញ៉ា ឆាលស៍ វ៉ាន់ តំណាងប្រធានសមាគមអ្នកសាងសង់កម្ពុជា និងក្រោមអធិបតីភាព ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលជានិច្ចកាលបានគាំទ្រយ៉ាងកក់ក្តៅបំផុត និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចំពោះសមាគមអ្នកសាងសង់កម្ពុជាក្នុងកិច្ចការធ្វើជាដៃគូពិភាក្សាលើវិស័យសំណង់ និងអចលនទ្រព្យ ក្នុងក្របខណ្ឌវិស័យឯកជន និងស្ថាប័នរដ្ឋ។ ថ្លែងក្នុងពិធីបើកវគ្គសិក្ខាសាលា ឯកឧត្តម លាង មុនីរិទ្ធ បានកត់សម្គាល់ឃើញថា កម្មវិធីសិក្ខាសាលានេះគឺមានសារៈសំខាន់ណាស់ដល់យើងគ្រប់គ្នា មិនថាឡើយអ្នកមានវិជ្ជាជីវៈជាអ្នកសាងសង់ សិក្សាគម្រោងប្លង់ ជាអ្នកធុរកិច្ចលើវិស័យសំណង់ និងអចលនទ្រព្យ […]