Capital Land សំលឹងមើលទិញយក Asia Square 2

ក្រុមហ៊ុន Capital Land ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ និង​អ្នកគ្រប់គ្រង​មូលនិធិ​ឈានមុខ​គេ​របស់​ប្រទេស​សឹង្ហ​បុរី កំពុង​ចរចា​ទិញ Asia Square 2 នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ។​

​អគារ​ពាណិជ្ជកម្ម​លំដាប់ Grade-A កម្ពស់ ៤៦​ជាន់ Black Rock ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់ Marina Bay ដែល​ជា​តំបន់​ដ៏​ពិសេស​បំផុត​នៅ​ប្រទេស​សឹង្ហ​បុរី ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​នឹង​មាន​តម្លៃ​ជាង ១.៩០០​ដុល្លារ​ក្នុង​មួយ​ហ្វូត​ការ៉េ​។​

​នៅ​ខែ​មិថុនា ឆ្នាំ ២០១៦ អគារ Asia Square Tower 1 ត្រូវ​បាន​លក់​ទៅឲ្យ​អាជ្ញាធរ​វិនិយោ​គកាតា Qatar Investment Authority (QIA) ក្នុង​តម្លៃ​ប្រហែល ២,៤ ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​ជា​កិច្ចព្រមព្រៀង​លក់​អចលនទ្រព្យ​ធំ​ជាង​គេ​បំផុត​មួយ​មិន​ធ្លាប់​មាន​នៅក្នុង​តំបន់​។ នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៦ ដី​ទំនេរ​ដែល​នៅជាប់​នឹង Asia Square ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ប្រហែល ១,៨ ប៊ី​លាន​ដុល្លារ​អាមេរិក​។​

​ទំហំ​នៃ​កិច្ចព្រមព្រៀង​លក់ Asia Square ដែល​ត្រូវបាន​ចាត់ទុក​ថា​ការអភិវឌ្ឍ​ល្អ​បំផុត​មួយ​នៅ​អាស៊ី​នោះ បន្ត​បង្ហាញ​ពី​ភាព​មាំមួន​នៃ​ទីផ្សារ​សឹង្ហ​បុរី​។​

- Video Advertisement -