ព័ត៌មានក្នុងស្រុក
CCA & CCPIT បានពិភាក្សាគ្នា ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន
សមាគមអ្នកសាងសង់កម្ពុជា (CCA) បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន (CCPIT), អនុក្រុមប្រឹក្សាខេត្តជីងណាន់ និងក្រុមអ្នកវិនិយោគចិន រួមទាំងតំណាងមកពីក្រុមហ៊ុន Shandong Tajin Metal Marterial Co., Ltd.នៃខេត្តសានតុងរបស់ប្រទេសចិន ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន។ កិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ ត្រូវបាបរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្ន...
អានបន្ថែមវិនិយោគិនវៀតណាមជាង២០ក្រុមហ៊ុនជួបជាមួយសមាគមអ្នកសាងសង់កម្ពុជាស្វែងរកដៃគូនាំចូលផលិតផលវិស្វកម្មអគ្គិសនី
សមាគមអ្នកសាងសង់កម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានជួបពិភាក្សាការងារជាមួយសមាគមសហគ្រាសមេកានិច-អគ្គិសនី (HAMEE)វៀតណាមនៃទីក្រុងហូជីមិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ក្នុងគោលបំណងពង្រឹងពាណិជ្ជកម្មរវាងភាគីទាំងពីរ និង ដើម្បីស្វែងរកឱកាសសម្រាប់ការពង្រីកអាជីវកម្មនៅកម្ពុជារបស់ភាគីសមាគម...
អានបន្ថែមសមាគមក្នុងវិស័យឯកជន បង្ហាញឆន្ទះពង្រឹងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា
សមាគមអ្នកសាងសង់កម្ពុជា (CCA) និង សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញពីឆន្ទះ និងការប្តេជ្ញាចិត្តរួមគ្នាពង្រឹង វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា។ នេះបើយោងតាមជំនួបរវាងសមាគមទាំងពីរកាលពីថ្ងៃទី២៥ មេសា ២០២៣។ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្នុងអាណត្តិទី៨ បានដឹកនាំសមាជិក សមាជិកាថ្មីក្នុងជួរគណៈកម្មការប្រតិបត្តិ មកចូលជួបសម្តែងការគួរសមជាមួយសមាគមអ្ន...
អានបន្ថែមពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជាត្រឡប់មកអង្រួនទីផ្សារជាថ្មី ក្រោយផ្អាក២ ឆ្នាំ
ពិព័រណ៍សំណង់ដ៏ធំបំផុតនៅកម្ពុជា ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) ត្រូវបានប្រព្រឹត្តទៅដោយជោគជ័យ កាលពីថ្ងៃទី១ ដល់ថ្ងៃទី ៣ ខែធ្នូ កន្លងទៅ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធី ៣ ថ្ងៃនេះ បានស្វាគមន៍អ្នកទស្សនាសរុបរាប់ពាន់អ្នក ដែលចូលរួមពិភាក្សា និងសួរនាំអំពីផលិតជាង ២០០០ មុខ និងសេវាកម្មជាង ៥០ ប្រភេទ ក្នុងកម្មវិធី។ ក្នុងឆ្នាំនេះ កម្មវិធី ក៏មានសិក្ខាសាសាផ្សព្វផ្សាយពីច្បាប់សំណង់ បទប្ប...
អានបន្ថែមសមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា
សមាគមអ្នកសាងសង់នៅកម្ពុជា ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុនចែករំលែកបទពិសោធន៍ និងជួយធ្វើទំនើបកម្មពង្រឹងគុណភាពស្ដង់ដាកិច្ចសន្យាគម្រោងសំណង់នានានៅកម្ពុជា ខណៈក៏ជំរុញឱ្យវិនិយោគិនជប៉ុនមកវិនិយោគក្នុងវិស័យសំណង់បន្ថែម។ ការស្នើនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាងសមាគមអ្នកសាងសង់នៅកម្ពុជា និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ MUFG របស់ជប៉ុនកាលពីថ្ងៃ ១៧ តុលា ឆ្នាំ ២០២២ កន្លងទៅ។ ក្នុងកិច្ចប្រជុំ ក្រុមហ៊ុនMUFG ចង់ស្វែកយល់ពីរ...
អានបន្ថែមសមាគមអ្នកសាងសង់ ត្រៀមស្នើថវិកាពីមូលនិធិអភិវឌ្ឍជំនាញ SDF ដើម្បីធ្វើរឿងសំខាន់១
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA គ្រោងនឹងស្នើថវិកាពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលទាក់ទងនឹងសំណង់នានា សម្រាប់សមាជិក និងសាធារណជន នាពេលខាងមុខនេះ។ តំណាង CCA និង SDF បានបើកកិច្ចប្រជុំមួយនៅថ្ងៃទី ១១ ខែតុលា ដើម្បីពិភាក្សាអំពីនីតិវិធីនៃការស្នើសុំមូលនិធិ និងតម្រូវការលម្អិតផ្សេងទៀតដែលទាមទារដើម្បីរៀបចំវគ្គបណ្តុះបណ្តាលនេះ។ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គឺជាកម្មវិធីផ្ដល់ថវិកាដើម្បីអភិវ...
អានបន្ថែមពិព័រណ៍សំណង់ធំបំផុតរបស់កម្ពុជានឹងប្រារព្ធឡើងនៅដើមខែធ្នូ ខាងមុខនេះ
ពិព័រណ៍សំណង់ដ៏ធំបំផុតនៅកម្ពុជា ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 3 ខែធ្នូ ឆ្នាំនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក ជីវ ស៊ីវផេង អគ្គលេខាធិកាដ្ឋានសមាគមអ្នកសាងសង់ បានមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ននេះ ស្តង់ពិព័រណ៍ជាង ៦០% ត្រូវបានលក់ទៅឱ្យអ្នកផ្គត់ផ្គង់ផលិតផល និងសេវាកម្មទាក់ទងនឹងសំណង់រាប់រយក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេស។ "នេះគឺជាការត្...
អានបន្ថែមCCA នឹងរៀបចំដំណើរទស្សនកិច្ចអាជីវកម្មទៅប្រទេសថៃនៅខែកញ្ញាខាងមុខនេះ
សមាគមអ្នកសាងសង់កម្ពុជា (CCA) ក្នុងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យសន្និបាត និងពិព័រណ៍ប្រទេសថៃ នឹងរៀបចំដំណើរទេសចរណ៍ធុរកិច្ចសម្រាប់សមាជិក និងក្រុមហ៊ុនពាក់ព័ន្ធសំណង់កម្ពុជាផ្សេងទៀតទៅកាន់ប្រទេសថៃ ក្នុងគោលបំណងជួយពួកគេពង្រីកបណ្តាញអាជីវកម្ម និងជំរុញវិស័យសំណង់កម្ពុជា។ ដំណើរទេសចរណ៍ពាណិជ្ជកម្មនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២៣ ខែកញ្ញា ដើម្បីចូលរួមក្នុងពិព័រណ៍បច្ចេកវិទ្យាសំណង់អគាររបស់ប្រទេសថៃ ព្រឹត្តិការ...
អានបន្ថែមជាង ២០០ក្រុមហ៊ុន ចូលរួមក្នុងកម្មវិធីធុរកិច្ចលើកទី១២ របស់សមាគមអ្នកសាងសង់កម្ពុជា
សមាគមអ្នកសាងសង់កម្ពុជា ទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនធំៗបីគឺ OCIC, TC និង HTS ដើម្បីរៀបចំកម្មវិធីធុរកិច្ចលើកទី១២ របស់ខ្លួនក្រោមការចូលរួមពីធុរកិច្ចជនមកពីជាង ២០០ក្រុមហ៊ុន ។ កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅកោះពេជ្រ ក្នុងអគារ City Hall កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ ក្នុងគោលបំណងផ្តល់ឱកាស ដល់សមាជិកសមាគមទាំងអស់ អាចជួបជុំសំណេះសំណាល និងពិភាក្សាដោយផ្ទាល់ ដើម្បីបង្កើតបណ្តាញក្នុងការស្វែងរកដៃ...
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជារៀបចំបោះឆ្នោតសមាជិកគណៈកម្មការប្រតិបត្តិសម្រាប់អាណត្តិទី៥
សមាគមអ្នកសាងសង់កម្ពុជា (CCA) កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំបោះឆ្នោតជ្រើសរើស និងគាំទ្រគណៈកម្មការប្រតិបត្តិសមាគមអ្នកសាងសង់កម្ពុជាអាណត្តិទី៥ (២០២២-២០២៥) នៅសាលសាលាក្រុងកោះពេជ្រ។ ការបោះឆ្នោតរើសគណៈកម្មការប្រតិបត្តិសម្រាប់អាណត្តិទី៤ នេះ សមាគមបានជ្រើសរើសសមាជិកថ្មី ជំនួសឱ្យសមាជិកចាស់ដែលផុតអាណត្តិ និងគាំទ្រដល់ការបន្ថែមសមាសភាពគណៈកម្មការប្រតិបត្តិ ពី ១១រូប មក ១២រូប។ ក្នុងសមាសភាពគណៈកម្មការប្រតិបត្...
អានបន្ថែម
