ព័ត៌មានក្នុងស្រុក
សមាគមអ្នកសាងសង់កម្ពុជា នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ចនៅថ្ងៃទី ៨ កក្កដា ខាងមុខនេះ
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ច នៅថ្ងៃទី ៨ កក្កដា ខាងមុខនេះ ក្រោយពន្យារពេលមួយរយៈ ដោយសារវិបត្តិកូវីដ។ ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើងនៅឯសាលទីក្រុងកោះពេជ្រ ក្រោមការរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា និងចូលរួមឧបត្ថម្ភដោយ ក្រុមហ៊ុន OCIC, ក្រុមហ៊ុន Taing Cheng Oing Construction & Import Export, និងក្រុមហ៊ុន HTS Water Pipes ដោយមានការចូលរួមដោយសមាជិក CCA ក្រុមហ៊ុនសំណង់...
អានបន្ថែមវិនិយោគិនម៉ាឡេស៊ីជាង ២០ ក្រុមហ៊ុន ចង់ឈានជើងចូលប្រឡូកក្នុងទីផ្សារសំណង់កម្ពុជា
វិនិយោគិនម៉ាឡេស៊ីជាង ២០ ក្រុមហ៊ុន ដែលដឹកនាំដោយសមាគម SME ម៉ាឡេស៊ី កាលពីថ្ងៃសុក្រទី ២៩ មេសា កន្លងទៅ បានធ្វើទស្សនកិច្ចជាផ្លូវការនៅសមាគមអ្នកសាងសង់កម្ពុជា ដើម្បីពិភាក្សាអំពីឱកាសវិនិយោគ និងការចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុនក្នុងស្រុក ក្នុងវិស័យសំណង់នៅកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងប្រធានសភាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា លោកឧកញ៉ា Tan Khee Me...
អានបន្ថែមពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជា ត្រឡប់មកអង្រួនទីផ្សារវិញហើយនៅចុងឆ្នាំ ២០២២ នេះ
ពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជា ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា នឹងត្រឡប់មកបង្ហាញវត្តមានវិញហើយ នៅចុងឆ្នាំ ២០២២ នេះ នៅឯសាលពិព័រណ៍កោះពេជ្រ ក្រោយផ្អាកកាលពីឆ្នាំ២០២០ និងប្រារព្ធតាមអនឡាញនៅឆ្នាំ ២០២១។ ការត្រឡប់វិញនេះ គឺជាការមកជួយអង្រួនទីផ្សារសំណង់ និងអចលនទ្រព្យ ឱ្យងើបមកមានសន្ទុះឡើងវិញ ក្រោយស្ងប់ស្ងាត់ជាង ២ ឆ្នាំ។ ពិព័រណ៍នឹងធ្វើឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ ទី ៣ ខែ ធ្នូ ដែលនឹងមានសរុបជាង ៣០០...
អានបន្ថែមជប៉ុនពិភាក្សាជាមួយសមាគមអ្នកសាងសង់ អំពីការបង្កើតប្រព័ន្ធវាស់វែងដីផ្កាយរណបនៅកម្ពុជា
ជប៉ុន នឹងជួយកសាងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORS និងធ្វើទំនើបកម្មប្រព័ន្ធបណ្ដាញវាស់វែងដីធ្លីនៅទូទាំងប្រទេសកម្ពុជា ឆាប់ៗនេះ ខណៈបច្ចុបន្នកំពុងចុះសិក្សាស្ទាបស្ទង់ពីតម្រូវការជាក់ស្ដែងពីវិស័យឯកជន។ អ្នកជំនាញជប៉ុន កាលពីថ្ងៃទី ១ មេសា បានជួបប្រជុំជាមួយនឹងសមាគមអ្នកសាងសង់កម្ពុជា ដើម្បីស្ទាបស្ទង់ពីតម្រូវការ និងចំណាប់អារម្មណ៍លើប្រព័ន្ធថ្មីនេះ ពីក្រុមហ៊ុនសំណង់នានា ដែលជាសមាជិករបស់សមាគម។ គម្រោងនេះ ...
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជានឹងធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីអាជ្ញាបណ្ណថ្មីៗក្នុងវិស័យសំណង់
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA នឹងរៀបចំសិក្ខាសាលាអនឡាញ នៅថ្ងៃទី ២៨ កុម្ភៈ ដើម្បីផ្សព្វផ្សាយ និងពន្យល់សមាជិកអំពីគោលនយោបាយថ្មីៗ របស់រដ្ឋាភិបាលក្នុងវិស័យសំណង់ ពិសេសអំពីប្រកាសថ្មីស្ដីពីការត្រួតពិនិត្យ និងបញ្ជាក់សំណង់។ សិក្ខាសាលា នឹងផ្ដោតលើបែបបទស្នើសុំអាជ្ញាបណ្ណថ្មីៗ ក្នុងវិស័យសំណង់ដូចជាវិញ្ញាបនបត្រប្រើប្រាស់សំណង់ និងលិខិតអនុញ្ញាតសាងសង់ជាដើម ក៏ដូចជាពន្យល់ពីសមត្ថកិច្ចគ្រប់គ្រង និងសារៈសំខាន់របស់អាជ្ញាបណ...
អានបន្ថែមដំបូងក្នុងប្រវត្តិសាស្រ្ត! ពិព័រណ៍សំណង់កម្ពុជា២០២១ ចាប់ផ្ដើមពីថ្ងៃនេះហើយ តាមប្រព័ន្ធអនឡាញ
ពិព័រណ៍សំណង់ដ៏ធំបំផុតនៅកម្ពុជាប្រចាំ ២០២១ ដែលរៀបចំឡើងដោយ សមាគមអ្នកសាងសង់កម្ពុជា ឬ CCA តាមប្រព័ន្ធអនឡាញ ចាប់ផ្ដើមពីថ្ងៃទី ២ ធ្នូ នេះហើយ ដោយនឹងធ្វើរហូតដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។ នេះគឺជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងការបោះជំហានថ្មីមួយរបស់សមាគម ឆ្ពោះទៅរកនិន្នការឌីជីថលនីយកម្ម ឆ្លើយតប និងបង្កាការរីករាលដាលនៃជំងឺកូវីដ ១៩ ។ នៅលើប្រព័ន្ធអនឡាញនេះ កម្មវិធីបាន និងកំពុងតាំងបង្ហាញផលិតផលរាប់ពា...
អានបន្ថែមសមាគមអ្នកសាងសង់នឹងចែករំលែកចំណេះដឹងពីវិស័យសំណង់ និងច្បាប់ក្នុងសិក្ខាសាលាអន្តរជាតិ
សមាគមអ្នកសាងសង់កម្ពុជា នឹងចែករំលែកចំណេះដឹងទាក់ទិននឹងបច្ចុប្បន្នភាពនៃវិស័យសំណង់នៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរថ្មីៗនៃច្បាប់ និងគោលនយោបាយនានាក្នុងវិស័យនេះ ដល់វិនិយោគិននៅក្នុងសិក្ខាសាលាអន្តរជាតិមួយ។ សិក្ខាសាលានេះ នឹងធ្វើឡើងនៅ ថ្ងៃទី២១ ខែតុលា ដែលរៀបចំឡើងដោយមូលនិធិ Dashun ក្រោមការឧបត្ថម្ភពីនាយកដ្ឋានពាណិជ្ជកម្ម និងឧស្សាហកម្មនៃទីក្រុងហុងកុង។ គម្រោងនេះមានគោលបំណងចង់ផ្តល់ព័ត៌មានថ្មីៗអំពីនិន្នាការនៃការ...
អានបន្ថែមអ្នកឧកញ៉ា ពុង ឃាវសែ៖ យុវជនដែលចង់មានអនាគតភ្លឺស្វាង គួររៀនជំនាញមួយនេះ
ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា អ្នកឧកញ៉ា ពុង ឃាវសែ បានជំរុញឱ្យយុវជនខ្មែរងាកមកចាប់យកជំនាញបច្ចេកទេសឱ្យបានច្រើនជាងមុន ព្រោះកម្ពុជាកំពុងខ្វះធនធានមនុស្សផ្នែកនេះច្រើនណាស់។ អ្នកឧកញ៉ា បន្តថា សម្រាប់យុវជនដែលចង់រៀនផ្នែកបច្ចេកទេស មិនថាបច្ចេកទេសសំណង់ វិស្វកម្ម ឬបច្ចេកវិទ្យា ឱ្យតែបច្ចេកទេស ធនាគារកាណាឌីយ៉ា នឹងជួយផ្តល់ជាឥណទានការប្រាក់ទាប ឬមិនយកការប្រាក់តែម្ដងសម្រាប់សិស្សពូកែ។ អ្នកឧកញ៉ា ពុង ឃាវសែ ប...
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាប្ដូរយុទ្ធសាស្ដ្រថ្មី ទាញប្រយោជន៍ពីបច្ចេកវិទ្យាដើម្បីពង្រឹងវិស័យសំណង់
សមាគមអ្នកសាងសង់កម្ពុជា ឬ CCA កំពុងផ្ដាស់ប្ដូរយុទ្ធសាស្ដ្រថ្មី ដោយទាញយកប្រយោជន៍ពីបច្ចេកវិទ្យាអនឡាញ មកជួយលើកកម្ពស់សកម្មភាពអាជីវកម្មរបស់សមាជិក ផ្ដល់ចំណេះដឹងដល់សាធារណជន និងពិសេសជួយពង្រឹង និងពង្រីកវិស័យសំណង់នៅកម្ពុជា ក្នុងអំឡុងវិបត្តិកូវីដ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា ទោះមានវិបត្តិកូវីដក្ដី សមាគមនៅតែបន្តមានសកម្មភាពតាមប្រព័ន្ធអនឡាញជាបន្តបន្...
អានបន្ថែមប្រធានសមាគមអ្នកសាងសង់កម្ពុជាបរិច្ចាគ ១៨ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា
ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា អ្នកឧកញ៉ា ពុង ឃាវសែ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បានបរិច្ចាគថវិកាចំនួន ១៨ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ខណៈកន្លងមកបានបរិច្ចាគសរុបជិត ១០លានដុល្លារហើយជូនរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាកូវីដ។ ជាក់ស្ដែង កាលពីចុងខែមីនា កន្លងមកនេះ អ្នកឧកញ៉ា ពុង ឃាវសែ បានបរិច្ចាគថវិកា ២លានដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាលកម្ពុជា ដើម្បីទិញមន្ទ...
អានបន្ថែម
