ព័ត៌មានអន្តរជាតិ
រយៈពេលពីរខែដំបូង ឆ្នាំ២០២៤នេះ ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅចិនធ្លាក់ចុះ ៩%
នៅឆ្នាំ ២០២៤ នេះ ទីផ្សារលំនៅឋានដ៏ផុយស្រួយរបស់ប្រទេសចិន បានចាប់ផ្តើមដំណើរការជាមួយនឹងអត្រាវិនិយោគ និងការលក់អចលនទ្រព្យធ្លាក់ចុះ តែមានលក្ខណៈយឺតជាងមុនឆ្នាំមុន។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យវិស័យនេះមានស្ថិរភាពក៏ដោយ អ្នកវិភាគនៅតែមានការប្រុងប្រយ័ត្នក្នុងកាសន្និដ្ឋានពីពេលវេលាពិតប្រាកដដែលនិន្នាការធ្លាក់ចុះនេះនឹងឈានដល់ទីបញ្ចប់ហើយឬនៅ! នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពដោយ Finance.yah...
អានបន្ថែមរដ្ឋចិនប្រកាសប្រាប់ក្រុមហ៊ុនអភិវឌ្ឍដែលរងសម្ពាធខ្លាំងឱ្យក្ស័យធនទៅបើទប់មិនរួច
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយបញ្ហាត្រាំត្រែងដែលកំពុងបន្តអូសបន្លាយនៅក្នុងវិស័យអចលនទ្រព្យ ប្រទេសចិនបានប្រកាន់ជំហរច្បាស់លាស់ ដោយបានច្រានចោលការសង្គ្រោះអ្នកអភិវឌ្ឍន៍អចលនទ្រព្យណាដែលពុំមានលទ្ធភាពដោះបំណុលបាន នេះបើយោងតាម NBC New York ចុះផ្សាយកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។ ឧស្សាហកម្មអចលនទ្រព្យរបស់ចិន ដែលធ្លាប់ជាមហាអំណាចដែលរួមចំណែកដល់ប្រមាណមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស បានជួប...
អានបន្ថែមខុនដូ Ashton Asoke ទើបនឹងសាងសង់រួច តម្លៃ $១៦៨ លាន ប្រឈមនឹងការរុះរើតាមដីកាតុលាការកំពូលថៃ
អគារខុនដូ Ashton Asoke តម្លៃ ៦ពាន់លានបាត (១៦៨ លានដុល្លារអាមេរិក) ស្ថិតនៅក្នុងសង្កាត់វឌ្ឍនៈ Watthana នៃទីក្រុងបាងកក កំពុងស្ថិតក្នុងដំណាក់កាលនៃការរុះរើចេញ តាមដីកាសេចក្តីសម្រេចរបស់តុលាការរដ្ឋបាលកំពូលរបស់ប្រទេសថៃ នេះបើយោងតាមសារព័ត៌មាន Aseannow ចុះថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៤។ ដីកាសម្រេចរបស់តុលាការកំពូលថៃ ដែលបានចេញកាលពីខែកក្កដាឆ្នាំមុន បានធ្វើអសុពលភាពលិខិតអនុញ្ញាតសាងសង់អគារដោយសំអាងហេតុថា ច្រកចូលសំខា...
អានបន្ថែមអូស្ត្រាលីបន្ថែមថវិកា $២៦២លាន ជំរុញសហប្រតិបត្តិការលើការអភិវឌ្ឍនិងសន្តិសុខដែនសមុទ្រអាស៊ាន
នៅក្នុងចេតនាដ៏សំខាន់មួយដើម្បីពង្រឹងការអភិវឌ្ឍន៍ និងសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសអូស្ត្រាលីបានប្រកាសបញ្ចូលទឹកប្រាក់វិនិយោគបន្ថែមចំនួន ២៦២,៥ លានដុល្លារទៅក្នុងកម្មវិធីនយោបាយការបរទេសរបស់ខ្លួនសម្រាប់តំបន់ភាគខាងត្បូងឆៀងខាងកើតអាស៊ីដែលភាគច្រើនជាប្រទេសតូចៗប៉ុន្តែសម្បូរមនុស្សកុះករមួយនេះ។ ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុជាថ្មីនេះ ត្រូវបានបង្ហាញឡើងដោយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong ...
អានបន្ថែមសិង្ហបុរីគ្រោងវិនិយោគ $២ពាន់លាន អភិវឌ្ឍលំនៅឋានប្រណីតៗនៅភូកេត ប្រទេសថៃ
ក្រុមហ៊ុន Banyan Group ដែលជាក្រុមហ៊ុនផ្នែកបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិដែលមានមូលឋាននៅប្រទេសសិង្ហបុរី បានប្រកាសពីផែនការសាងសង់គម្រោង Laguna Lakelands ដែលមានតម្លៃ ២ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍលំនៅឋានបែបប្រណីតៗបំផុតលំដាប់តំបន់ និងត្រៀមខ្លួនកំណត់ស្តង់ដារថ្មីក្នុងការរស់នៅដ៏សំបូរបែប នៅលើឆ្នេរភូកេតដ៏ស្រស់ស្អាតនៃប្រទេសថៃ នេះបើតាមសេចក្តីរាយការណ៍ដោយ Asia Nikkei នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៤។ ទីតាំងជាយុទ...
អានបន្ថែមធនាគារវៀតណាមថា ដើម្បីពង្រឹងចរន្តសេដ្ឋកិច្ចជាតិ ឆ្នាំ២០២៤នេះ នឹងមិនមានការដំឡើងអត្រាការប្រាក់ទេ!
ធនាគាររដ្ឋវៀតណាម (SBV) បានប្រកាសជំហរជាថ្មីរបស់ខ្លួនលើអត្រាការប្រាក់សម្រាប់ឆ្នាំ២០២៤ ដោយបញ្ជាក់ថា នឹងមិនមានគោលនយោបាយដំឡើងអត្រាការប្រាក់ឡើយ និងមានលទ្ធភាពពង្រីកការអនុវត្តគោលនយោបាយដែលកំណត់ពេលផុតកំណត់បំណុលឡើងវិញ (Loan Rescheduling) ថែមទៀតផង ដើម្បីជំរុញកំណើនរបស់សហគ្រាសក្នុងស្រុក។ នេះជាការលើកឡើងរបស់អភិបាលរងនៃធនាគាររដ្ឋវៀតណាម SBV លោក Dao Minh Tu ដែលបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងសន្និសីទកាសែត និងចុ...
អានបន្ថែមAsia House ព្យាការថាឆ្នាំ២០២៤ សេដ្ឋកិច្ចវៀតណាមនឹងវ៉ាដាច់ប្រទេសក្នុងតំបន់
ក្នុងក្របខណ្ឌនៃសេដ្ឋកិច្ចអាស៊ី វៀតណាមក្លាយជាប្រទេសលេចធ្លោមួយ ដែលកំពុងត្រៀមខ្លួននឹងឡើងខ្ពស់វ៉ាដាច់សមភាគីក្នុងតំបន់ពេញមួយឆ្នាំ ២០២៤ នេះបើយោងតាមរបាយការណ៍ Asia House Annual Outlook ចេញផ្សាយនៅថ្ងៃទី ២៣ ខែមករានៅទីក្រុងឡុងដ៍។ របាយការណ៍នេះបានប្រមើលមើលកំណើនសរុបប្រមាណ ៥% ពីសេដ្ឋកិច្ចប្រទេសអាស៊ីសំខាន់ៗចំនួន ៨ ដោយមានប្រទេសវៀតណាម និងហ្វីលីពីនជាអ្នកនាំមុខគេ។ ដោយផ្តោតលើមូលដ្ឋានគ្រឹះដ៏រឹងម...
អានបន្ថែមតុលាកំពូលហុងកុងសម្រេចរំលាយក្រុមហ៊ុនអចលនទ្រព្យខា្នតយក្សរបស់ចិនទាំងសុ្រងហើយ ព្រោះតែ….
កាលពីថ្ងៃទី២៩ ខែមករា តុលាការកំពូលក្រុងហុងកុងបានសម្រេចចេញដីកាបញ្ជាឱ្យរំលាយ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ China Evergrande ដែលកំពុងជាប់រឿងអាស្រូវក្ស័យធនអស់រយៈកាលជាងមួយឆ្នាំមកហើយនោះ បន្ទាប់ពីបរាជ័យក្នុងការទូទាត់បំណុល។ នេះបើតាមការចុះផ្សាយរបស់សារៈព័ត៌មាន The Guardian កាលពីថ្ងៃទី ២៩ ខែមករា ២០២៤។ ការសម្រេចចិត្តរបស់តុលាការកំពូលក្រុងហុងកុងនេះ ត្រូវបានប្រកាសឡើងបន្ទាប់ពីមានភាពឆ្អែតឆ្អន់ជាមួយនឹងក្រុម...
អានបន្ថែមUN ព្យាករសេដ្ឋកិច្ច២០២៤នឹងធ្លាក់ទាបជាង២០២៣ ខណៈអតិផរណានឹងកើនលើស ១០%សម្រាប់ប្រទេសកំពុងអភិវឌ្ឍ
អង្គការសហប្រជាជាជាតិ ទើបនឹងបានបញ្ចេញរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចថ្មីរបស់ខ្លួន ដោយបានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកត្រឹម២,៤% នៅឆ្នាំ ២០២៤ នេះ ដែលមានកម្រិតទាបជាងពីចំនួនដែលធ្លាប់បានប៉ាន់ស្មានកាលពីក្នុងឆ្នាំ ២០២៣ ថាមានកម្រិត២,៧%។ ចំនួនធ្លាក់ចុះនេះ គឺលើសពីការរំពឹងទុក។ បើធៀបទៅនឹងអត្រាកំណើនសេដ្ឋកិច្ចកាលពីមុនពេលជំងឺរាតត្បាតកូវីដ១៩ ចាប់ផ្តើមនៅឆ្នាំ២០២០...
អានបន្ថែម២០២៣ ទេសចរណ៍ម៉ាឡេស៊ីជាប់លេខ១នៅអាស៊ាន ខណៈថៃជាប់លេខ២ នាំមុខវៀតណាម
វិស័យទេសចរណ៍អាស៊ីអាគ្នេយ៍ រស់ឡើងវិញ ពេញមួយឆ្នាំ ២០២៣ ដោយប្រទេសម៉ាឡេស៊ី នាំមុខគេ ដោយមានការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ២៦ លាននាក់ចាប់ពីខែមករាដល់ខែវិច្ឆិកា។ ចំណែកប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២៤,៦ លាននាក់ ក្នុងអំឡុងពេលដូចគ្នានេះ ដែលបង្ហាញពីការស្ទុះងើបឡើងវិញដ៏រឹងមាំនៃវិស័យទេសចរណ៍របស់ខ្លួន។ រីឯវៀតណាមវិញ បានកត់ត្រាចំនួនភ្ញៀវអន្តរជាតិចំនួន ១២,៦ លាននាក់ពេញមួយឆ្នាំ ដែលតំណាងឱ្យប...
អានបន្ថែម
