CCA នឹងរៀបចំដំណើរទស្សនកិច្ចអាជីវកម្មទៅប្រទេសថៃនៅខែកញ្ញាខាងមុខនេះ
សមាគមអ្នកសាងសង់កម្ពុជា (CCA) ក្នុងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យសន្និបាត និងពិព័រណ៍ប្រទេសថៃ នឹងរៀបចំដំណើរទេសចរណ៍ធុរកិច្ចសម្រាប់សមាជិក និងក្រុមហ៊ុនពាក់ព័ន្ធសំណង់កម្ពុជាផ្សេងទៀតទៅកាន់ប្រទេសថៃ ក្នុងគោលបំណងជួយពួកគេពង្រីកបណ្តាញអាជីវកម្ម និងជំរុញវិស័យសំណង់កម្ពុជា។
ដំណើរទេសចរណ៍ពាណិជ្ជកម្មនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២៣ ខែកញ្ញា ដើម្បីចូលរួមក្នុងពិព័រណ៍បច្ចេកវិទ្យាសំណង់អគាររបស់ប្រទេសថៃ ព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្ម និងដំណើរទស្សនៈកិច្ចទៅកាន់ក្រុមហ៊ុនខ្នាតធំដែលពាក់ព័ន្ធនៅក្នុងប្រទេសថៃផងដែរ។
យោងតាមលោក ជីវ ស៊ីវផេង អគ្គនាយកលេខាធិការដ្ឋាន CCA គោលបំណងសំខាន់នៃដំណើរទេសចរណ៍នេះគឺដើម្បីជួយសមាជិកស្វែងរកឱកាសអាជីវកម្មបន្ថែមទៀតនៅបរទេស។
លោកបានបន្ថែមថា “លើសពីនេះ កម្មវិធីក៏នឹងជួយពួកគេពង្រឹងបណ្តាញអាជីវកម្មរបស់ពួកគេទាំងកម្រិតជាតិ និងអន្តរជាតិផងដែរ”។
លោក ស៊ីវផេង បានមានប្រសាសន៍ទៀតថា រហូតមកដល់ពេលនេះ CCA បានទទួលនូវមតិល្អៗជាច្រើនពីសមាជិក និងក្រុមហ៊ុនសំណង់ដែលមិនមែនជាសមាជិក ទាក់ទងនឹងគំនិតផ្តួចផ្តើមនេះ ជាមួយនឹងក្រុមហ៊ុនយ៉ាងតិចចំនួន១០ ដែលបានចុះឈ្មោះចូលរួមដំណើរកម្សាន្តនេះ។
CCAគឺជាសមាគមសំណង់ដំបូងគេ និងធំជាងគេក្នុងប្រទេសកម្ពុជា ដែលតំណាងឱ្យក្រុមហ៊ុនពាក់ព័ន្ធវិស័យសំណង់ជាង ១៦០។ ជារៀងរាល់ឆ្នាំ CCA ក៏បានរៀបចំការតាំងពិព័រណ៍សំណង់ធំបំផុតរបស់ប្រទេសកម្ពុជា ដោយបង្ហាញផលិតផលរាប់ពាន់មុខ។ ឆ្នាំនេះ ព្រឹត្តិការណ៍នេះគ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១-៣ ខែធ្នូ ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

