CCA & CCPIT បានពិភាក្សាគ្នា ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន (CCPIT), អនុក្រុមប្រឹក្សាខេត្តជីងណាន់ និងក្រុមអ្នកវិនិយោគចិន រួមទាំងតំណាងមកពីក្រុមហ៊ុន Shandong Tajin Metal Marterial Co., Ltd.នៃខេត្តសានតុងរបស់ប្រទេសចិន ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន។

កិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ ត្រូវបាបរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា (CCA) នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

លោក Teng Zhichao អនុប្រធានក្រុមប្រឹក្សា CCPIT នៃខេត្តជីងណាន់ បានដឹកនាំក្រុមវិនិយោគិនចិនមកកម្ពុជា ក្នុងគោលបំណងចម្បង ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះដែរ ក្រុមប្រតិភូវិនិយោគិនចិនក៏បានចូលជួបសម្តែងការគួរសមនៅក្រសួងបរិស្ថានកម្ពុជា ផងដែរ។

ជាការឆ្លើយតប ភាគីវិនិយោគិនចិន បានបង្ហាញពីចេតនារបស់ខ្លួនយ៉ាងមុតមាំ សម្រាប់កិច្ចសហការប្រកបដោយសក្តានុពល ជាពិសេសក្នុងវិស័យសំខាន់ៗនៅកម្ពុជា។

រីឯសមាគមអ្នកសាងសង់កម្ពុជាក៏បានសម្តែងនូវការស្វាគមន៍យ៉ាងស្មោះស្ម័គ្រចំពោះគណៈប្រតិភូចិន ដោយបង្ហាញពីការសាទរចំពោះការកើនឡើងនៃវត្តមានអ្នករកស៊ីចិននៅក្នុងទីផ្សារកម្ពុជា ជាពិសេសបានបង្ហាញពីការបើកចំហរបស់ខ្លួនចំពោះលទ្ធភាពនៃភាពជាដៃគូពាណិជ្ជកម្មដែលមានសក្តានុពលណាមួយនាពេលអនាគត។

វត្តមាននៃគណៈប្រតិភូចិនល្បីៗមកពីស្ថាប័នចិនធំៗទាំងនេះ ជាសញ្ញាណវិជ្ជមានមួយបញ្ជាក់ថាកម្ពុជាកំពុងក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់ការវិនិយោគរបស់ចិនហើយការវិនិយោគរបស់ចិននឹងបន្តហូរចូលមកកម្ពុជា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការ ក្នុងបរិបទសេដ្ឋកិច្ចសកលដែលកំពុងប្រឈមបញ្ហាវិនិយោគក្រៅប្រទេសនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សមាគមអ្នកសាងសង់កម្ពុជា និង CHINCA បង្ហាញកិច្ចសហប្រតិបត្តិការសម្រាប់អនាគតសំណង់ដ៏ជោគជ័យ

  សមាគមអ្នកសាងសង់កម្ពុជា (CCA) បានបង្ហាញការវិវឌ្ឍន […]

កម្ពុជាបង្ហាញភាពរីកចម្រើនជាស្ពានភ្ជាប់ទំនាក់ទំនងវិនិយោគិនបរទេស

កិច្ចសន្ទនាដ៏សំខាន់មួយបានរៀបចំឡើងដោយ​សមាគមអ្នកសាងសង់កម្ […]

កុំភ្លេចមកទស្សនាពិព័រណ៍សំណង់កម្ពុជាឆ្នាំ២០២៤ ដែលចាប់ផ្តើមនៅថ្ងៃស្អែកនេះ!

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០២៤ ជាព្រឹត្តិការណ៍ស […]

ពិព័រណ៍សំណង់កម្ពុជា ២០២៤ ជាមួយអនាគតដ៏អស្ចារ្យនៃការអភិវឌ្ឍក្នុងឧស្សហកម្មសំណង់

មកកត់ត្រាទុកប្រតិទិនរបស់អ្នកសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន […]

ដំណើរទេសចរណ៍ធុរកិច្ចរបស់សមាគមអ្នកសាងសង់កម្ពុជានៅទីក្រុងហ្វូសានបានបញ្ចប់ដោយជោគជ័យ

កិច្ចសហប្រតិបត្តិការតាំងបង្ហាញពិព័រណ៌កម្រិតអន្តរជាតិដ៏ធ […]

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥៦ នៅប្រទេសម៉ាឡេស៊ីរបស់សហព័ន្ធអ្នកសាងសង់អាស៊ានប្រារព្ធរៀបចំដោយជោគជ័យ

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី 56 របស់សហព័ន្ធអ្នកសាងសង់អ […]